សង្វេគណាស់! កីឡាករបាល់ទាត់លោក Jordan Sinnott បានស្លាប់នៅប៉ុន្មានម៉ោងមុនការប្រកួត

//s5.kh1.co/64/64b93a60956c89ff38d8595bd40486937ecc148e.jpg
កីទ្បា

 ២៦-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កីឡាករបាល់ទាត់គ្មានលីកលោក Jordan Sinnott បានទទួលមរណភាពយ៉ាងអាណោចអាធ័មនៅអាយុ ២៥ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Sinnott បានលេងអោយក្រុម Matlock Town ក្នុងលក្ខខណ្ឌខ្ចីជើងពី National League North របស់ក្រុម Alfreton Town។ ភាគីទាំងពីរបានពន្យាពេលការប្រកួតរបស់ពួកគេនៅរសៀលថ្ងៃសៅរ៍ដោយសារ“ មានរឿងអកុសលកើតឡើងដោយមិនបានព្រាងទុកជាមុន” ។

ខ្សែបម្រើរូបនេះបានឆ្លងកាត់តំណែងជាច្រើននៅក្នុងក្រុម Huddersfield ដែលស្ថិតក្នុងក្របខ័ណ្ឌ Championship បន្ទាប់បានដើរតាមគន្លងឪពុករបស់លោកគឺ​ លោក Lee ដែលបានបង្ហាញខ្លួនជាង ៥០០ ប្រកួតនៅក្នុងលីកបាល់ទាត់។

គាត់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ការលេងឱ្យក្រុម Terriers ក្នុងពានរង្វាន់ FA Cup ដែលពេលនោះលេងតទល់នឹងក្រុម Leicester ក្នុងឆ្នាំ 2013 ។

Sinnott បានចូលរួមជាមួយក្រុម Altrincham ក្នុងឆ្នាំ 2015 ហើយក៏បានជួយលេងឱ្យក្រុម Halifax and Chesterfield ផងដែរ មុនពេលគាត់ចូលរួមជាមួយក្រុម Alfreton នៅឆ្នាំ 2018 ។

“ យើងបានទទួលដំណឹងដ៏គួរឱ្យសោកសៅបំផុត ដែលអតីតកីឡាករលោក Jordan Sinnott បានទទួលមរណភាព។

"កាលៈទេសៈមិនច្បាស់ទេ ហើយយើងនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមទាក់ទងនឹងគ្រួសាររបស់ Jordan ទេ។

សេចក្តីថ្លែងការណ៍មួយបានសរសេរថា“យើងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតរបស់យើង ជាមួយក្រុមគ្រួសារនៃសពរបស់ Jordan នៅគ្រាលំបាកនេះផង” ។

ក្រុម Huddersfield ក៏បានបង្ហោះផងដែរថា“ អ្នករាល់គ្នានៅក្នុងក្រុម Huddersfield Town មានភាពសោកសៅជាខ្លាំងនៅពេលដែលបានដឹងអំពីការបាត់បង់និស្សិតបញ្ចប់ការសិក្សាដូចជាលោក Jordan Sinnott។

ក្រុម Alfreton Town បានបញ្ជាក់នៅរសៀលថ្ងៃសៅរ៍នេះថា ការប៉ះទង្គិចគ្នាបានកើតឡើងជាមួយក្រុម Gateshead ហើយត្រូវបានពន្យារពេលប្រហែលជា ៩០ នាទីមុនពេលចាប់ផ្តើមការប្រកួត។

បន្តិចក្រោយមកក្រុម Matlock ដែលនៅក្បែរនោះបានបញ្ជាក់ពីការប្រកួតកីឡាបាល់ទាត់ក្នុងស្រុករបស់ពួកគេនៅឯ Mickleover Sports នៅ BetVictor Northern Premier Division ក៏ត្រូវបានបិទដែរ។

ក្រុម Matlock បានប្រឈមមុខជាមួយក្រុម Alfreton ក្នុងការប្រកួត Derbyshire Senior Cup កាលពីរាត្រីថ្ងៃអង្គារ ដោយឈ្នះក្នុងលទ្ធផល ៣-១ ប៉ុន្តែ Sinnott មិនបានចូលរួមទេ។

អ្នកចាំទីមកពីក្រុង Bournemouth គឺលោក Aaron Ramsdale ដែលធ្លាប់បានលេងជាមួយ Sinnott នៅក្រុម Chesterfield បានសរសេរថា៖“ គួរឱ្យសង្វេគណាស់គាត់បានមើលថែរក្សាខ្ញុំតាំងពីថ្ងៃទី ១ ហើយគាត់ជាមនុស្សកំប្លែង និងជាមិត្តល្អម្នាក់។

លោក Steve Eyre ដែលបានបង្វឹក Sinnott នៅក្រុម Huddersfield បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនថា“ សូមឲ្បបានទៅដល់សុខគតិភពផងចុះ Jordan Sinnott ៕

រូបភាពលើទីលានរបស់លោក​ Jordan Sinnott<br>
រូបភាពលើទីលានរបស់លោក​ Jordan Sinnott
រូបភាពលើទីលានរបស់លោក​ Jordan Sinnott
រូបភាពលើទីលានរបស់លោក​ Jordan Sinnott
រូបភាពលើទីលានរបស់លោក​ Jordan Sinnott
រូបភាពលើទីលានរបស់លោក​ Jordan Sinnott
លោក Lee Sinnott ដែលត្រូវជាប៉ារបស់លោក​ Jordan Sinnott
លោក Lee Sinnott ដែលត្រូវជាប៉ារបស់លោក​ Jordan Sinnott
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T