រឿងធំហើយ! លោក Jordan Belfort បានប្តឹងម្ចាស់ក្រុមហ៊ុនខ្សែភាពយន្តម្នាក់ដោយទាមទារសំណងចំនួន ៣០០ លានដុល្លារអាមេរិក

//s5.kh1.co/6a/6a5ffcb7ccf217cde17f5e1d2b30d4c20613ed4f.jpg
តារា & កម្សាន្ដ

 ២៦-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

លោក Jordan Belfort ដែលជាអតីតម្ចាស់ភាគហ៊ុនផលិតកម្មភាពយន្ត និងជាអ្នកដែលបានជម្រុញឱ្យលោក Martin Scorsese ជោគជ័យក្នុងការដឹកនាំខ្សែភាពយន្តរឿង The Wolf of Wall Street កំពុងប្តឹងទៅអ្នកផ្តល់ហិរញ្ញប្បទានផលិតភាពយន្តពីបទឆបោក និងរំលោភកិច្ចសន្យា ដោយទាមទារសំ​ណងចំនួន ៣០០ លានដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jordan Belfort ដាក់ពាក្យប្ដឹងម្ចាស់ក្រុមហ៊ុនខ្សែរភាពយន្ត<br>
លោក Jordan Belfort ដាក់ពាក្យប្ដឹងម្ចាស់ក្រុមហ៊ុនខ្សែរភាពយន្ត

បើយោងតាម the Hollywood Reporter បានឱ្យដឹងថា សកម្មភាពផ្លូវច្បាប់របស់លោក Belfort កើតឡើងដោយសារបញ្ហារឿងអាស្រូវហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Red Granite។ ក្រុមហ៊ុនផលិតភាពយន្តមួយនេះបានចំណាយទុនអស់ប្រមាណ ១០០ លានដុល្លារអាមេរិក ​​ប៉ុន្តែក្រោយមកត្រូវបានគេដឹងថា មានជាប់ពាក់ព័ន្ធនឹងការកិបកេងប្រាក់រាប់លានដុល្លារ ដែលទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នោះត្រូវបានផ្ទេរពី ១MDB ដែលជាមូលនិធិរដ្ឋរបស់ម៉ាឡេស៊ី។ លោក Riza Aziz ជាសហស្ថាបនិករបស់ក្រុមហ៊ុន Red Granite និងជាឪពុកចុងរបស់អតីតនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី លោក Najib Razak បច្ចុប្បន្នកំពុងត្រូវបានចាប់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីពីបទលាងលុយកខ្វក់។

លោក Riza Aziz ជាស្ថាបនិកក្រុមហ៊ុន Red Granite ត្រូវបានចាប់ខ្លួនក្នុងប្រទេសម៉ាឡេស៊ី<br>
លោក Riza Aziz ជាស្ថាបនិកក្រុមហ៊ុន Red Granite ត្រូវបានចាប់ខ្លួនក្នុងប្រទេសម៉ាឡេស៊ី
លោក Riza Aziz ត្រួវអ្នកកាសែតតាមសម្ភាសន៍ពេលប៉ូលីសម៉ាឡេស៊ីចាប់ខ្លួន<br>
លោក Riza Aziz ត្រួវអ្នកកាសែតតាមសម្ភាសន៍ពេលប៉ូលីសម៉ាឡេស៊ីចាប់ខ្លួន

មេធាវីរបស់លោក Belfort បានប្រាប់គេហទំព័រនេះថា“ ក្រុមហ៊ុន Red Granite និងចាងហ្វាងរបស់ក្រុមហ៊ុននេះ មិនបានបង្ហាញប្រាប់លោក Belfort ថាពួកគេបានប្រើមូលនិធិដែលទទួលបានពីការចូលរួមក្នុងសកម្មភាពទុច្ចរិត និងបទឧក្រិដ្ឋផ្សេងដទៃទៀតឡើយ ប្រសិនបើលោក Belfort ដឹងពីរឿងរ៉ាវទាំងនោះ គាត់នឹងមិនយល់ព្រមចុះកិច្ចសន្យានេះទេ”។

ជាក់ស្តែង Belfort កំពុងព្យាយាមលុបចោលកិច្ចសន្យាជាមួយ Red Granite ដែលក្នុងនោះគាត់បានចុះហត្ថលេខាលើសិទ្ធិផលិតខ្សែភាពយន្តពីសៀវភៅរបស់គាត់។ បណ្តឹងតាមផ្លូវច្បាប់របស់ Belfort អះអាងថាការស៊ើបអង្កេតលើ Red Granite កំពុងរារាំង Belfort ពីការបង្កើតរឿងភាគ ឬខ្សែភាពយន្តថ្មីបន្ត។ "លោក Belfort ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយការរំលោភបំពានលើកម្មសិទ្ធបញ្ញាសៀវភៅរឿងរបស់គាត់ពីសំណាក់ក្រុមហ៊ុន Red Granite រួមជាមួយនឹងអសមត្ថភាពរបស់ Red Granite និងដោយសារតែរឿងអាស្រូវដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះឯង" ។

ជាការឆ្លើយតប មេធាវីរបស់ក្រុមហ៊ុន Red Granite បានប្រាប់​ the Hollywood Reporter ថា“ បណ្តឹងរបស់លោក Jordan Belfort គឺគ្មានអ្វីក្រៅពីការប៉ុនប៉ងម្ដងហើយម្ដងទៀតដើម្បីបញ្ចប់ និងដោះដៃចេញពីកិច្ចព្រមព្រៀងនោះទេ ទោះបីនោះជាកិច្ចព្រមព្រៀងលើកដំបូងនៅក្នុងជីវិតរបស់គាត់ដែលធ្វើឱ្យគាត់ក្លាយជាអ្នកមាន និងល្បីល្បាញយ៉ាងណាក្ដី ។

សៀវភៅកំណត់ហេតុរបស់ Belfort ដែលមានចំណងជើងថា The Wolf of Wall Street ត្រូវបានបោះពុម្ពផ្សាយក្នុងឆ្នាំ ២០០៧ បន្ទាប់ពីលោក Belfort បានជាប់គុក ២២ ខែពីបទលួចបន្លំមូលបត្រកាលពីទសវត្សឆ្នាំ ១៩៨០ និង ៩០ ជាមួយឈ្មួញកណ្ដាលរបស់គាត់ម្នាក់ឈ្មោះ Stratton Oakmont។ ជាងនេះទៀតនោះគាត់ត្រូវបានតម្រូវឱ្យសងប្រាក់ច្រើនជាង ១១០ លានដុល្លារដល់អតិថិជនរបស់គាត់ផងដែរ។ សៀវភៅក្បាលទី ២ របស់គាត់ត្រូវបានបោះពុម្ពផ្សាយក្នុងឆ្នាំ ២០០៩ ដែលមានចំណងជើងថា Catching the Wolf of Wall Street។

ខ្សែភាពយន្តរបស់ Scorsese សម្តែងដោយ Leonardo DiCaprio ដែលដើរតួរជា Jordan Belfort ហើយត្រូវបានចាក់បញ្ចាំងក្នុងឆ្នាំ ២០១៣។ ខ្សែភាពយន្តមួយនេះទៀតសោតត្រូវបានគេជ្រើសរើសឱ្យជាប់ពានរង្វាន់អូស្ការ​ (Oscars) ចំនួន ៥ ហើយនៅតែជាខ្សែភាពយន្តដែលទទួលបានជោគជ័យបំផុតរបស់លោក Scorsese នៅក្នុងកំណត់ត្រាពិភពលោក៕

លោក Leonardo DiCaprio ពេលសម្ដែងជតួរ Jordan Belfort<br>
លោក Leonardo DiCaprio ពេលសម្ដែងជតួរ Jordan Belfort
លោក Martin Scorsese ក្នូងកម្មវីធីទទួលពានរង្វាន់ អូស្ការ​ (Oscar)
លោក Martin Scorsese ក្នូងកម្មវីធីទទួលពានរង្វាន់ អូស្ការ​ (Oscar)
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T