សំណាងណាស់! ក្មេងស្រីម្នាក់នៅរស់ ក្រោយកប់ក្រោមទឹកកករយៈពេល ១៨ ម៉ោង

//s5.kh1.co/79/79d07e21845098ffa9c25c64d94d269d96837605.jpg
សង្គម

 ២៥-មករា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ប៉ាគីស្ថាន៖ ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ឈ្មោះ Samina Bibi ត្រូវបានគេប្រទះឃើញនៅមានជីវិត ក្រោយកប់ក្រោមព្រិលក្រាស់ ១៨ ម៉ោង នៅពេលដែលព្យុះទឹកកកធ្លាក់មកលើផ្ទះនាង នៅតំបន់ Kashmir។ នាងបាននិយាយថា នាងព្យាយាមស្រែក និងដង្ហោយរកគេជួយ ពេលដែលនាងជាប់កប់ក្នុងបន្ទប់មួយក្រោមព្រឹលទឹកកកដ៏ក្រាស់ ហើយនាងគិតថាគាត់នឹងស្លាប់ហើយ មុនពេលដែលមានគេមកជួយសង្គ្រោះនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាងបានបាក់ឆ្អឹងជើង និងឈាមចេញតាមមាត់ ហើយត្រូវបានគេជួយសង្គ្រោះដោយយកទៅមន្ទីរពេទ្យនៅ Muzzaffarabad។ អ្វីដែលគួរឱ្យសោកស្តាយនោះគឺសមាជិកគ្រួសាររបស់នាងមួយចំនួនត្រូវបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ។

https://s5.kh1.co/__image/w=410,h=230,q=100/b4/b44a761179e4bb710ecd78c224758af8924c9c65.jpg

គួរបញ្ជាក់ផងដែរថា ជ្រលង Neelum ត្រូវបានវាយប្រហារដោយព្យុះទឹកកក និងការបាក់រអិលទឹកកកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ និងបានសម្លាប់មនុស្សយ៉ាងតិច ៧៤នាក់មកហើយ៕

ប្រភពBBC News

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T