ហេតុអីពេលវេលា២៤ម៉ោង ដូចជាមិនស្មើគ្នាសោះរវាងគេ និងខ្ញុំ?

//s5.kh1.co/a9/a9a705cd984b749adb3ae354692b388a2b55ab38.jpg
យល់ដឹង

 ២៥-មករា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

នៅលើលោកនេះមានមនុស្សជាច្រើនដែលមើលរំលងវត្ថុដែលមានតម្លៃបំផុតក្នុងជីវិតរបស់ពួកគេ គឺពេលវេលា។ មនុស្សម្នាក់ៗតែងតែអោយតម្លៃលើលុយ ច្រើនជាជាងពេលវេលា ប៉ុន្តែពួកគេភ្លេចគិតថា លុយដែលចាយហើយអាចរកមកវិញបាន តែពេលវេលាចាយហើយមិនអាចរកមកវិញបានទេ។ ​

អ្នកមិនអាចបញ្ឈប់ពេលវេលាដែលកំពុងដើរ រឺ​ក៏ផ្លាស់ប្តូរវាបាននោះទេ។ មានមនុស្សខ្លះរង់ចាំពេលវេលា តែពេលវេលាមិនដែលរង់ចាំនរណាម្នាក់នោះទេ។ អ្នកអាចបញ្ឈប់នាឡិការមិនឲ្យដើរបាន ប៉ុន្តែ​អ្នកមិនអាចបញ្ឈប់វេលាមិនអោយដើរទៅមុខបានទេ។ ពេលវេលានឹងរសាត់ចេញពីអ្នកពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីអ្នកមិនចង់បាត់បង់វាក៏ដោយ។ ប្រសិនបើអ្នកប្រើវាដោយឥតប្រយោជន៍ អ្នកនឹងមានការសោកស្តាយនៅថ្ងៃអនាគតមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=360,h=257,q=100/26/26fcd17554c83bb11fa7b1846b55915bf63c8184.jpg

តើអ្នកមានធ្លាប់សួរខ្លួនឯងទេ ថាតើអ្នកប្រើពេលវេលារបស់អ្នកបានត្រឹមត្រូវហើយឬនៅ? មនុស្សម្នាក់ៗមានពេល២៤ម៉ោងស្មើៗគ្នាក្នុងមួយថ្ងៃ ហើយមានមនុស្សមួយចំនួនប្រើវាដោយខ្ជះខ្ចាយសម្រាប់ជីវិត។ ប៉ុន្តែសម្រាប់អ្នកដែលយល់ដឹងថា ពេលវេលាមានតម្លៃសម្រាប់ពួកគេ គេតែងតែប្រើពេលវេលាដោយមានប្រយោជន៍ដោយប្រឹងប្រែងធ្វើការងារ ប្រកបមុខរបរ និង​អភិវឌ្ឍន៍សមត្ថភាព។

https://s5.kh1.co/__image/w=650,h=589,q=100/76/7623ab43631181fcc4f80f33bd7a2379edeca1c0.jpg

គ្មាននរណាម្នាក់អាចសន្មត់បានថា គេមានពេលវេលាប៉ុន្មានសម្រាប់ជីវិតរបស់​ពួកគេ​ទេ ​ព្រោះជីវិតរបស់មនុស្សម្នាក់ៗមិនទៀងទាត់នោះទេ។​

មនុស្សយើងអាចដឹងថ្ងៃកើត តែមិនអាចកំណត់នូវថ្ងៃស្លាប់បានទេ។ អ្នកគួរតែប្រើវាអោយមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ និង​ គួរយល់ដឹងពីពេលវេលាថា វាពិតជាមានតម្លៃណាស់សម្រាប់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់អ្នក។ ពេលវេលាដែលរសាត់ទៅហើយ គឺមិនវិលត្រឡប់មកវិញទេ៕

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T