ដំណឹងល្អ! ក្រោយទទួលរងរបួសសាច់ដុំ ពេលនេះខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ត្រឡប់មកចូលរួមហ្វឹកហាត់ជាមួយក្រុមបឹងកេតវិញបានហើយ

//s5.kh1.co/c4/c4c82899fa83933ba27ae451c7a0b06b896a12ba.jpg
កីទ្បា

 ២៥-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សៀង ចន្ធា ត្រឡប់មកចូលរួមហ្វឹកហាត់ជាមួយក្រុមបឹងកេតវិញបាននៅសប្ដាហ៍ក្រោយនេះ

ភ្នំពេញ៖ យោងតាមសេចក្ដីថ្លែងការរបស់ក្លិបបាល់ទាត់បឹងកេត ដែលបានបង្ហោះលើគណនី Facebook ផ្លូវការរបស់ខ្លួនកាលពីព្រឹកមិញនេះ បានឲ្យដឹងថា ខ្សែប្រយុទ្ធចំណូលថ្មី សៀង ចន្ធា នឹងត្រឡប់មកហ្វឹកហាត់វិញនៅសប្ដាហ៍ក្រោយនេះ បន្ទាប់ពីរងរបួសសាច់ដុំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សៀង ចន្ធា (រូបភាព Boeung Ket Football Club)
សៀង ចន្ធា (រូបភាព Boeung Ket Football Club)

ចន្ធា បានរងរបួស កំឡុងពេលក្រុមនាគខៀវបឹងកេត ប្រកួតតទល់នឹងក្រុមរបស់ប្រទេសម៉ាឡេស៊ី Felda United ក្នុងពានរង្វាន់មិត្តភាពអន្តរជាតិមុនបើករដូវកាល Edy Rahmayadi Cup 2020។ ខណៈពេលនោះ ចន្ធា ត្រូវបានផ្លាស់ប្ដូរចេញនៅក្នុងវគ្គទី១ ជំនួសមកវិញដោយមិត្តរួមក្រុម ឱ ភារុណ។

លទ្ធផលនៃការប្រកួត  (រូបភាព Boeung Ket Football Club)
លទ្ធផលនៃការប្រកួត  (រូបភាព Boeung Ket Football Club)

យ៉ាងណាកាលពីព្រឹកមិញនេះ ក្លិបនាគខៀវ បានសរសេររៀបរាប់ នៅលើគណនី Facebook ផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖

Injury news: ក្រោយទទួលរងរបួសសាច់ដុំ ក្នុងអំឡុងពេលប៉ះទង្គិចក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Pre-season នៅក្នុងប្រទេសឥណ្ឌូនេស៊ី កន្លងមក។ ពេលនេះ ស្ថានភាពរបួសរបស់ កីឡាករ សៀង ចន្ធា បានត្រឡប់មកសភាពល្អប្រសើរឡើងវិញហើយ និង ដោយទទួលបានការយកចិត្តទុកដាក់សម្រាកព្យាបាលពីក្រុមគ្រូពេទ្យរបស់ក្លិបផងនោះ ចន្ធាអាចនឹងវិលត្រឡប់មកចូលរួមហ្វឹកហាត់ជាមួយក្រុមវិញនៅសប្ដាហ៍ក្រោយ។

ក្លិបបាល់ទាត់បឹងកេត
ក្លិបបឹងកេត បង្ហោះលើគណនី  Face Book
ក្លិបបឹងកេត បង្ហោះលើគណនី  Face Book

គួរម្លឹកផងដែរថា ក្លិបបឹងកេតបានចុះកុងត្រាផ្ទេរយក កីឡាករ សៀង ចន្ធា ពីសាលាបាល់ទាត់ជាតិបាទីកាលពីខែមុន។ ក្នុងនោះក្រៅពី ចន្ធា ក្រុមជើងឯកពានរង្វាន់សម្ដេច ហ៊ុន សែន រដូវកាលមុនមួយនេះ ក៏បានចុះកុងត្រាយកកីឡាករឆ្នើមៗផ្សេងទៀតមកចូលរួមក្រុមផងដែរ រួមមាន ខ្សែការពារសញ្ជាតិកូឌីវ័រ Anderson Zogbe កីឡាករវ័យក្មេង សៅ វ៉ៃហ្វី ជុង មករា និងអ្នកចាំទី ថា ច័ន្ទឬទ្ធី៕

ប្រភព៖   Boeung Ket Football Club

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T