ប្ដីGoal! សួស វីហ្សា សំណាងណាស់ មានស្វាមីជូនទៅទិញរបស់ប្រ៊េនៗ ចេញទាំងលុយជួយយួរឲ្យទៀត!

//s5.kh1.co/52/52b67acd54c4b1646c5c09413093d9e381576710.jpg
តារា & កម្សាន្ដ

 ២៥-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ច្រណែនអត់? សួស វីហ្សា សំណាងណាស់ បានទាំងស្វាមីសង្ហា ចេះយល់ចិត្តគ្រប់យ៉ាង ជូនទិញសុទ្ធតែរបស់ប៊្រេនៗ ហើយជួយយួរឲ្យទៀត គ្មានទាស់ចិត្តអីបន្តិច!

បារាំង៖ បន្ទាប់ពី អ្នកនាង សួស វីហ្សា ដែលជាតារាចម្រៀងស្រី​ ដ៏មានប្រជាប្រិយភាព​ បានបញ្ចប់ភាពនៅលីវ រៀបការជាមួយស្វាមីជាអ្នកសិល្បៈដូចគ្នា លោក ថមមី រួចមកពួកគេទាំងពីរ បានធ្វើឲ្យហ្វេនៗ ចាំតាមដានពីជីវិតគូជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ គេឃើញថា សួស វីហ្សា និងស្វាមី មានជីវិតស្នេហាពោរពេញ ដោយភាពផ្អែមល្ហែមណាស់ ហើយសព្វថ្ងៃកំពុងសំងំសោយសុខដំណើរកម្សាន្តក្រេបទឹកឃ្មុំរយៈពេលវែង ខាងប៉ែកអឺរ៉ុបឯណោះ និងបានបង្ហោះរូបភាពបង្អួតសកម្មភាពស្វីតៗជានិច្ច។

ជាក់ស្ដែង កាលពីពេលប៉ុន្មានម៉ោងមុននេះ ស្របពេលដែលថ្ងៃនេះ ជាពិធីបុណ្យចូលឆ្នាំចិន លោក ថមមី បានជូនភរិយាជាទីស្រលាញ់ ដើរផ្សារនៅស្រុកគេ ទិញសុទ្ធតែរបស់ប៊្រេនៗ មានតម្លៃកប់ពពក ហើយរូបលោកឈរចាំចេញលុយឲ្យ និងជួយយួរ​ទៀត មិនរអ៊ូសូម្បីមួយម៉ាត់។

ក្រោយពីឃើញបែបនេះភ្លាម មានហ្វេនៗជាច្រើន បានសរសើរនិងប្រាថ្នាចង់បាន ស្នេហាដ៏រ៉ូមែនទិចដូច វីហ្សា និងថមមី ខ្លាំងណាស់ ហើយគិតថាតារាស្រីរូបនេះ ពិតជាមានសំណាងមែន ដែលស្វាមីតាមយល់ចិត្តគ្រប់ជំហ៊ានបែបនេះ៕

 វីហ្សា និងស្វាមី
 វីហ្សា និងស្វាមី
 វីហ្សា និងស្វាមី
 វីហ្សា និងស្វាមី
 វីហ្សា និងស្វាមី
 វីហ្សា និងស្វាមី
 វីហ្សា និងស្វាមី
 វីហ្សា និងស្វាមី
ស្វាមីរបស់  វីហ្សា 
ស្វាមីរបស់  វីហ្សា 
សួស វីហ្សាថមមី
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T