វិធីសាស្ត្ររកទូរស័ព្ទរបស់ប្រព័ន្ធ Android ដែលត្រូវគេលួចឬបាត់

//s5.kh1.co/eb/eb79f5c57858b10aaa250b70d9e90eaa0f2886c9.png
យល់ដឹង

 ២៥-មករា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ការបាត់បង់ទូរស័ព្ទអាចកើតឡើងក្នុងមួយពព្រិចភ្នែកតែប៉ុណ្ណោះ។ ហើយការបាត់បង់នេះអាចបណ្ដាលមកពីភាពភ្លេចភ្លាំង ឬជ្រុះនៅកន្លែងណាមួយដូចជា នៅបន្ទប់គេង កន្លែងធ្វើការ កន្លែងញ៉ាំអាហារ ឬក៏ចោរលួចជាដើម។ មិនថាទូរស័ព្ទរបស់អ្នកបាត់ក្នុងរូបភាពបែបណាក៏ដោយ វាជាគឺជាបទពិសោធន៍មួយដែលបណ្ដាលឱ្យអ្នកមានភាពតានតឹងក្នុងចិត្តយ៉ាងខ្លាំង ពីព្រោះវាមិនត្រឹមតែកាត់ផ្តាច់ទំនាក់ទំនងរបស់អ្នកទៅកាន់ពិភពលោកទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែទូរស័ព្ទរបស់អ្នកគឺជាឧបករណ៍ផ្ទាល់ខ្លួនដ៏សំខាន់បំផុតដែលអ្នកមិនអាចខ្វះបាននាពេលបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងករណីដែលទូរស័ព្ទរបស់អ្នកបាត់ សូមកុំភ័យស្លន់ស្លោ។ មានឧបករណ៍ដែលបានបង្កើតឡើងនៅគ្រប់ទូរស័ព្ទ Android ដែលធ្វើឱ្យវាអាចចាក់សោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងតាមដានទូរស័ព្ទដែលបាត់ដោយភាពងាយស្រួល។ ប៉ុន្តែដំបូងអ្នកត្រូវអនុវត្តតាមវិធានការមួយចំនួនដូចខាងក្រោម៖

១. ការបង្កើតសោសុវត្ថិភាពលើអេក្រង់ទូរស័ព្ទ​ (Lock Screen) អ្នកអាចធ្វើបានដោយខ្លួនអ្នកផ្ទាល់ដោយគ្រាន់តែចុចនៅកន្លែងបើកលេខកូដសម្ងាត់ និងការស្កែនស្នាមម្រាមដៃ។ ក៏ប៉ុន្តែសូមកុំជ្រើសយកវិធីស្កែនមុខ​ (Facial Recognition) នៅលើឧបករណ៍ Android របស់អ្នកឱ្យសោះ ពីព្រោះវិធីនេះអាចត្រូវគេលួចដោះសោលើអេក្រង់ទូរស័ព្ទរបស់អ្នកបានយ៉ាងងាយស្រួល ដោយគ្រាន់តែយករូបថតនៃមុខរបស់អ្នកមកស្កែនជាការស្រេច។

បន្ទាប់មកទៀត អ្នកត្រូវបង្កើតលេខកូដសម្ងាត់របស់អ្នក និងតំឡើងការស្កែនស្នាមម្រាមដៃដោយចូលទៅកាន់Settings app ដែលមាននៅក្នុងSecurity section។ យើងដឹងច្បាស់ណាស់ថា ការស្កែនក្រយៅដៃ ឬ ការបញ្ចូល PIN កូដ នៅគ្រប់ពេលដែលអ្នកចង់ប្រើទូរស័ព្ទរបស់អ្នកគឺប្រាកដជាមិនងាយស្រួលប៉ុន្មានទេ ក៏ប៉ុន្តែវាជាវិធីដែលអាចជួយអ្នកបានពីមនុស្សដែលមានគំនិតមិនល្អលួចចូលប្រើរូបថត គណនីធនាគារ អុីមែល ឬចូលលួចព័ត៌មានផ្ទាល់ខ្លួន​ របស់ផ្សេងៗអ្នកជាដើម។

២. Google's Find My Device

https://s5.kh1.co/__image/w=650,h=442,q=100/33/339d8b2a548e70648096e60a8733a8f5f4566560.png

Find My Device នឹងបើកបន្ទាប់ពីអ្នកចូលទៅកាន់ប្រព័ន្ធ Android។ ម្យ៉ាងទៀត Find My Device គឺជាវិធីសាស្រ្តមួយផ្សេងទៀតដែលអ្នកអាចប្រើនៅពេលទូរស័ព្ទរបស់អ្នកបាត់ដោយអ្នកអាចចាក់សោ និងលុបវាពីចម្ងាយបាន។

អ្នកអាចពិនិត្យមើលដើម្បីប្រាកដថា Find My Device ត្រូវបានបើករួចហើយឬនៅ ដោយដោយគ្រាន់តែបើក Settings app រួចហើយចូលទៅកាន់ Security & Location និងចុចលើពាក្យ Find My Device តែម្ដង។ ម៉្យាងវិញទៀត ប្រសិនបើទូរស័ព្ទរបស់អ្នកមិនមានពាក្យ Security & Location ទេ​ សូមចូលទៅកាន់ពាក្យ Google បន្ទាប់មកចូលទៅពាក្យ Security និង​បន្តទៅ Find My Device​ ជាការស្រេច ។ ប្រសិនបើ Find My Device មិនទាន់បានបើកទេ អ្នកត្រូវតែរុញប្តូរទៅទីតាំងបើកទៅ។

៣. Samsung's Find My Mobile

https://s5.kh1.co/__image/w=650,h=442,q=100/33/339d8b2a548e70648096e60a8733a8f5f4566560.png

ប្រសិនបើអ្នកមានទូរស័ព្ទម៉ាក Samsung អ្នកអាចសាកល្បងប្រើវិធីថ្មីមួយទៀតផ្សេងពី Google's Find My Device ដោយអ្នកគ្រាន់តែតំឡើង Samsung's Find My Mobile។ វាមិនត្រឹមតែផ្តល់ឱ្យអ្នកនូវការតាមដានទូរស័ព្ទដែលបាត់នោះទេ ប៉ុន្តែវាថែមទាំងផ្តល់ឱ្យអ្នកនូវឧបករណ៍មួយចំនួនច្រើនជាង Find My Device ដែលមិនមានផងដែរ។

ជាមួយនឹងសេវាកម្មរបស់ Samsung នេះផងដែរ អ្នកក៏អាចដឹងថាតើមាននរណាម្នាក់បានដោះស៊ីមកាតរបស់អ្នកដែរឬទេ។ ក៏ប៉ុន្តែតម្រូវឱ្យអ្នកត្រូវតែមានគណនី Samsung ដើម្បីប្រើ Find My Mobile ។

អ្នកអាចកំណត់នៅលើទូរស័ព្ទ Samsung របស់អ្នកដោយបើក Settings app ហើយចូលទៅកាន់ពាក្យ Biometrics and security និងបន្ទាប់មកជ្រើសយកពាក្យ Find My Mobile ។ ប្រសិនបើអ្នកបានចូលទៅក្នុងគណនី Samsung របស់អ្នកក្នុងកំឡុងពេលកំពុងតំឡើងឧបករណ៍ដំបូងនោះ Find My Mobile នឹងបើកដំណើរការរួចហើយ។ បើមិនដូច្នោះទេអ្នកត្រូវចំណាយពេល ២ ទៅ ៣ វិនាទីដើម្បីចូលទៅក្នុងគណនី Samsung និងចូលទៅ Find My Mobile ម្ដងទៀត។

៤. ការចាក់សោពីចម្ងាយ និងតាមដានទូរស័ព្ទដែលបាត់ ដោយប្រើ Use Find My Device

https://s5.kh1.co/__image/w=370,h=630,q=100/79/794b74cb39b8cb51606476b784e332ccb54f6279.png

ការប្រើប្រាស់សេវាកម្ម baked-in របស់ប្រព័ន្ធប្រតិបត្តិការ Android តម្រូវឱ្យអ្នកចងចាំរឿង មួយគឺៈ android.com/find ។ គេហទំព័រនោះគឺជាកន្លែងដែលអ្នកនឹងត្រូវប្រើនៅពេលដែលអ្នកបាត់ទូរស័ព្ទ។ មួយវិញទៀតអ្នកត្រូវប្រាកដថាការចូលទៅគណនី Google ត្រូវប្រើតែមួយគណនីតែប៉ុណ្ណោះដើម្បីភ្ជាប់ទៅនឹងប្រព័ន្ធទូរស័ព្ទ Android របស់អ្នក។

ប្រសិនបើអ្នកមិនមានកុំព្យូទ័រនៅក្បែរទេ អ្នកអាចប្រើកម្មវិធី Android និង​ Find My Device app បានដោយអ្នកគ្រាន់តែទាញយកកម្មវិធីនេះបានពី Play store។ ភ្លាមៗ បន្ទាប់ពីអ្នកបានចូលទៅក្នុងគេហទំព័រ ឬកម្មវិធីនោះរួច​ Google នឹងព្យាយាមរកទីតាំងទូរស័ព្ទរបស់អ្នក។

ការជូនដំណឹងនឹងត្រូវបានផ្ញើទៅទូរស័ព្ទរបស់អ្នកដើម្បីបញ្ជាក់ប្រាប់ថា ទូរស័ព្ទរបស់អ្នកត្រូវបានកំពុងតាមដាន។ ការជ្រើសរើសយក Secure Device បានធ្វើឱ្យទូរស័ព្ទ និងការបង្ហាញសារនឹងត្រូវចាក់សោរ ហើយគណនី Google របស់អ្នកនឹងត្រូវចេញដោយខ្លួនឯង។ ក៏ប៉ុន្តែកុំបារម្ភអ្នកនៅតែអាចស្វែងរកទីតាំងទូរស័ព្ទបាន បន្ទាប់ពីវាត្រូវបានចាក់សោរួច។ ម្យ៉ាងវិញទៀតប្រសិនបើអ្នកប្រើ Google Pay សម្រាប់ការទូទាត់តាមទូរស័ព្ទ នោះការចាក់សោទូរស័ព្ទរបស់អ្នកនឹងជួយអ្នកពីការលួចប្រើទូរស័ព្ទរបស់អ្នកដើម្បីទិញទំនិញផ្សេងៗ។

តែប្រសិនបើអ្នកប្រើ Erase Device អ្នកនឹងមិនអាចតាមដានទូរស័ព្ទទៀតទេ។ ក្នុងករណីចោរបានបិទទូរស័ព្ទរបស់អ្នក អ្នកនឹងមិនអាចតាមដានវាបានទេ រហូតទាល់តែវាបើកវិញសារជាថ្មី ហើយមានការបើកសេវាអុីនធើណេតរបស់ទូរស័ព្ទ ឬវ៉ាយហ្វាយ។ បន្ទាប់មក Google នឹងផ្ញើរអុីមែលទៅអ្នកនៅពេលវារកឃើញទូរស័ព្ទរបស់អ្នក។

នៅពេលដែលអ្នករកឃើញទូរស័ព្ទរបស់អ្នក គឺអ្នកត្រូវបញ្ចូល PIN កូដ ឬលេខកូដសម្ងាត់របស់អ្នកដើម្បីអាចចូលប្រើវិញបាន។ អ្នកក៏ប្រហែលជាត្រូវចូលទៅក្នុងគណនី Google របស់អ្នកផងដែរ ដើម្បីបញ្ជាក់ថាអ្នកពិតជាបានចូលប្រើទូរស័ព្ទមែន  ដោយអ្នកមិនចាំបាច់បិទកម្មវិធីនៅក្នុង Find My Device app ទេ។

៥. ទូរស័ព្ទ Samsung

https://s5.kh1.co/__image/w=370,h=585,q=100/1a/1a5cac612410ca3f61bc7e0d643e1fa651bf4660.png

សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទម៉ាក Samsung Galaxy នឹងទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់សេវាកម្មរបស់ Google ឬ Samsung ព្រោះវាអាចជួយរកទីតាំងទូរស័ព្ទដែលបាត់ ក៏ប៉ុន្តែយើងសូមណែនាំឱ្យប្រើការផ្តល់ជូនរបស់ Samsung ជំនួសវិញ។

ដើម្បីតាមដានទូរស័ព្ទដែលបាត់ជាមួយសេវាកម្មរបស់ Samsung អ្នកត្រូវចូលទៅកាន់គេហទំព័រ findmymobile.samsung.com ។

បន្ទាប់មកអ្នកត្រូវចូលទៅគណនី Samsung របស់អ្នក រួចហើយជ្រើសរើសយកពាក្យទូរស័ព្ទដែលបាត់ជ្រើសរើសមីនុយនឹងបង្ហាញនៅផ្នែកខាងស្តាំនៃអេក្រង់បន្ត។

អ្នកអាចចាប់ផ្តើមដំបូងដោយការដាក់លេខសម្ងាត់ទូរស័ព្ទដែលនឹងបង្ហាញតាមរយៈសារនៅលើអេក្រង់ ហើយប្រសិនបើទូរស័ព្ទកំពុងផ្លាស់ប្តូរទីតាំង សូមប្រើមុខងារតាមដានទីតាំង។

ការបើកដំណើរការមុខងារនេះនឹងតាមដានទូរស័ព្ទរបស់អ្នករៀងរាល់ ១៥ នាទីម្តង។ ចុងក្រោយអ្នកចូលបើកមុខងារពង្រីកថាមពលថ្ម  វានឹងបិទទូរស័ព្ទស្ទើរតែគ្រប់ផ្នែកទាំងអស់ ក៏ប៉ុន្តែនៅតែមានការតាមដានទីតាំងបន្តរហូត។

ស្រដៀងគ្នាទៅនឹងសេវាកម្ម Google's Find My Device សេវាកម្មរបស់ Samsung តម្រូវឱ្យអ្នកបញ្ចូល PIN កូដរបស់អ្នកបន្ទាប់ពីរកទីតាំងទូរស័ព្ទរបស់អ្នក។ ហើយអ្នកមិនចាំបាច់ត្រលប់ទៅគេហទំព័រ ហើយបិទមុខងារតាមដានទេ៕

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T