ធ្វើទាន់ដែរ? ក្រុមមន្ត្រីបានប្រញាប់ប្រញាល់សាងសង់មន្ទីរពេទ្យក្នុងរយៈពេលតែ១០ថ្ងៃ​ (មានវីដេអូ)

//s5.kh1.co/f1/f152f9f6935c0ba42d317d4a888f708ec3849f3e.jpg
សង្គម

 ២៤-មករា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ប្រទេសចិនកំពុងប្រញាប់ប្រញាល់សាងសង់មន្ទីរពេទ្យមួយដែលមានគ្រែចំនួន ១០០០ ក្នុងរយៈពេលតែ ១០ ថ្ងៃដើម្បីព្យាបាលអ្នកជំងឺនៃវីរុសថ្មី ៉"កូរ៉ូណាវីរុស" ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦នាក់ ហើយឆ្លងទៅមនុស្សប្រហែល ៨៣០នាក់ ហើយយ៉ាងហោចណាស់ទីក្រុងទាំង ១២ មានការបិទច្រកចេញចូលផងដែរ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួ (Xinhua) បានបញ្ជាក់ថា ផ្ទៃក្រឡា ២៧០,០០០ការ៉េ (ហ្វីត) នៅទីក្រុង Wuhan ត្រូវបានគេរំពឹងថានឹងចាប់ដំណើរការ នៅថ្ងៃទី ៣ ខែកុម្ភៈ ក្នុងគោលបំណងដោះស្រាយកង្វះខាតធនធានវេជ្ជសាស្ត្រដែលមានស្រាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីការដឹកជញ្ជូនត្រូវបានបិទនៅថ្ងៃ សុក្រក្នុងទីក្រុងចំនួន ១២ ដែលមានចំនួនមនុស្សសរុបប្រមាណ ៣៥ លាននាក់ក្នុងទីក្រុង Wuhan រួមទាំងក្រុងដទៃទៀតនៅខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន។

ក្នុងឆ្នាំ ២០០៣ ប្រទេសចិនបានសាងសង់មន្ទីរពេទ្យមួយនៅជាយក្រុងដាច់ស្រយាលពីទីក្រុងប៉េកាំងក្នុងរយៈពេលតែមួយសប្តាហ៍ ដើម្បីព្យាបាលអ្នករងគ្រោះដោយសារជំងឺ SARS ឬរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរដែលបានសម្លាប់មនុស្ស ៣៤៩ នាក់នៅចិនដីគោក និង ២៩៩ នាក់នៅហុងកុង។ កាសែតស៊ីនហួ(Xinhua)បានរាយការណ៍កាលពីថ្ងៃសុក្រថា Wuhan កំពុងសាងសង់កន្លែងថ្មីដោយផ្អែកលើគំរូដូចគ្នាជាមួយនឹងរចនាសម្ព័ន្ធមន្ទីរពេទ្យ Xiaotangshan ផងដែរ។

វីដេអូក្រុមមន្ត្រីប្រញាប់ប្រញាល់សាងសង់មន្ទីរពេទ្យ

ទីក្រុងដែលមានប្រជាជនជាង១១លាននាក់បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់លើការព្យាបាលវីរុសនេះដោយបំបែកអ្នកជំងឺចេញពីគ្លីនិកចំនួន ៦១ និងមន្ទីរពេទ្យដែលបានកំណត់។

ក្រុមមន្រ្តីបាននិយាយថា វីរុសនេះប្រហែលជាមានប្រភពចេញពីសត្វព្រៃនៅឯផ្សារមួយដែលមានលក់គ្រឿងសមុទ្រក្នុងទីក្រុង Wuhan ប៉ុន្តែចាប់តាំងពីពេលនោះមកវាបានរីករាលដាលដល់ប្រទេសជាច្រើននៅជុំវិញតំបន់អាស៊ី និងប្រទេសដទៃទៀត។ យោងតាមសេចក្តីជូនដំណឹងតាមអ៉ីនធរណេតបានអោយដឹងថា យ៉ាងហោចណាស់មានមន្ទីរពេទ្យចំនួន ៨ នៅទីក្រុង Wuhan បានចេញសេចក្តីអំពាវនាវឱ្យមានការបរិច្ចាគរបាំងពាក់វ៉ែនតា និងឧបករណ៍ការពារផ្សេងៗទៀត។

មជ្ឈមណ្ឌល “Fever Control Command Center” នៃទីក្រុង Huanggang ក៏បានចេញសេចក្តីអំពាវនាវសុំការឧបត្ថម្ភពីរដ្ឋាភិបាលលើការផ្គត់ផ្គង់ជាឱសថ និងឧបករណ៍នានា។ សេចក្តីជូនដំណឹងបានបន្ថែមទៀតថាសម្រាប់ពេលនេះពួកគេនឹងមិនទទួលយកការផ្គត់ផ្គង់ពីប្រទេសដទៃឡើយ។ 

ប្រភពThe Telegraph

Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T