ធ្លាប់ជួប BTS នៅហាង Salon ម្ដង! តារាស្រីម្នាក់នេះ ទម្លាយចរិត BTS នៅក្រៅប្រាប់ហ្វេនៗខ្ទេច

//s5.kh1.co/c4/c401696055cf5872384b3e5922a6f1d3304fae65.jpg
តារា & កម្សាន្ដ

 ២៤-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាស្រីម្នាក់នេះ ធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហើបថា នឹងនិយាយពីអត្តចរិតរបស់ BTS នៅខាងក្រៅ ឲ្យហ្វេនៗបានដឹង។

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ នៅក្នុងបទសម្ភាសន៍មួយ សមាជិកក្រុម Crayon Pop គឺ Way បានចែករំលែកថា នាងបានជួប BTS នៅក្នុងហាង Salon មួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Way បានធ្វើឲ្យអ្នកទស្សនា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហើបថា នឹងនិយាយអំពីអត្តចរិតរបស់សមាជិកក្រុម BTS នៅខាងក្រៅ ឲ្យហ្វេនៗបានដឹង។ នាងបានបន្តថា កាលនោះជាពេលដែល BTS កំពុងតែមមាញឹកនឹងការផ្សព្វផ្សាយ អាល់ប៊ុមថ្មីនៅប្រទេសជប៉ុន ហើយពេលនោះ នាងឃើញសមាជិកក្រុមម្នាក់ៗ តាំងចិត្តរៀនភាសាជប៉ុនយ៉ាងខ្លាំង សូម្បីតែនៅពេលស្ប៉ា និងថែរក្សាសម្រស់ក៏ដោយ ក៏ពួកគេនៅតែកាន់សៀវភៅ ទន្ទិញមេរៀនជាប់រហូត។ Way និយាយដោយស្នាមញញឹមថា វាជាការចងចាំដ៏ល្អមួយ ដែលនាងអាចឃើញសកម្មភាពរបស់ BTS ពេលកំពុងរៀនភាសាជប៉ុនបែបនេះ។

តាំងពីពេលនោះមក ទើបនាងប្រាកដចិត្តថា BTS គឺពិតជាសាកសមនឹងទទួលបានភាពល្បីល្បាញ កម្រិតកំពូលបែបនេះ ព្រោះតែពួកគេខិតខំប្រឹងប្រែងយ៉ាងខ្លាំង មិនងាយទុកឲ្យខ្លួនឯងទំនេរឡើយ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Way
រូបភាព Way
រូបភាព Way
រូបភាព Way
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T