អត្ថប្រយោជន៍ ៧ យ៉ាងរបស់ផ្លែស្រកានាគដែលល្អសម្រាប់សុខភាព

//s5.kh1.co/13/134de7de64d9d6c236a55913b042002189b18516.jpg
យល់ដឹង

 ២៣-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អត្ថប្រយោជន៍ ៧ យ៉ាងរបស់ផ្លែស្រកានាគ ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

. មានសារធាតុចិញ្ចឹមខ្ពស់

ផ្លែស្រកានាគមានកាឡូរីទាប ប៉ុន្តែសំបូរទៅដោយវីតាមីន និងសារធាតុរ៉ែដ៏ចាំបាច់ ហើយវាក៏ផ្ទុកបរិមាណជាតិសរសៃខ្ពស់ច្រើនផងដែរ។

https://s5.kh1.co/__image/w=626,h=626,q=100/3f/3f64632b2fcc9170952745dba77377334ccc0164.jpg

. អាចជួយប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ

ផ្លែស្រកានាគមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាពដោយបន្សាបរ៉ាឌីកាល់សេរី ដូច្នេះវាអាចការពារការបំផ្លាញកោសិកា និងការរលាក។ ការសិក្សាបានបង្ហាញថារបបអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់អាចជួយការពារជំងឺរ៉ាំរ៉ៃ ដូចជាជំងឺបេះដូង ជំងឺមហារីក ទឹកនោមផ្អែម ​និងជំងឺរលាកសន្លាក់។

. ផ្ទុកដោយជាតិសរសៃខ្ពស់

ជាតិសរសៃប្រហែលជាត្រូវបានគេស្គាល់យ៉ាងច្បាស់ចំពោះតួនាទីរបស់វាក្នុងការរំលាយអាហារ ​ហើយស្រាវជ្រាវបានបង្ហាញថា វាក៏អាចដើរតួក្នុងការការពារប្រឆាំងនឹងជំងឺបេះដូង គ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ២ និងរក្សាទម្ងន់ និងរាងកាយរបស់អ្នកឱ្យមានសុខភាពល្អផងដែរ។

https://s5.kh1.co/__image/w=625,h=417,q=100/88/88ac33e9e011181ba4e6aa79ad4d51c733bf83b4.jpg

. ពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក

សមត្ថភាពរាងកាយរបស់អ្នកក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លង ត្រូវបានកំណត់ដោយកត្តាផ្សេងៗគ្នារួមទាំងគុណភាពនៃរបបអាហាររបស់អ្នក។ ហើយវីតាមីន C និង carotenoids នៅក្នុងផ្លែស្រកានាគអាចជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក និងការពារការឆ្លង​គឺតាមរយៈការពារកោសិកាឈាមសរបស់អ្នកពីការខូចខាត ។

៥. អាចបង្កើនកំរិតជាតិដែក

ផ្លែឈើស្រកានាគគឺជាផ្លែឈើស្រស់មួយក្នុងចំណោមផ្លែឈើស្រស់ដែលផ្ទុកជាតិដែក  ដែលជាតិដែកដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជូនអុកស៊ីសែននៅក្នុងរាងកាយរបស់អ្នក។ វាអាចប្រឆាំងនឹងកម្រិតជាតិដែកទាប ដែលមានសារៈសំខាន់ណាស់ក្នុងការទទួលទានអាហារដែលមានជាតិដែកច្រើនប្រភេទ ហើយអាហារដែលជាប្រភពសម្បូរជាតិដែលរួមមាន សាច់ ត្រី បន្លែ ផ្លែឈើ ​និងគ្រាប់ធញ្ញជាតិ។

https://s5.kh1.co/__image/w=625,h=417,q=100/12/120df6ac36469316c7e0586433f129d2d7d42f64.jpg

. មានម៉ាញ៉េស្យូមខ្ពស់

ផ្លែស្រកានាគមានជាតិម៉ាញ៉េស្យូមខ្ពស់អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ។ ការសិក្សាក៏បង្ហាញផងដែរថា របបអាហារដែលមានជាតិម៉ាញ៉េស្យូមគ្រប់គ្រាន់ជួយដល់សុខភាពឆ្អឹងផងដែរ ។

.​ ថែរក្សាស្បែក

ផ្លែស្រកានាគធ្វើឱ្យស្បែកស្រស់ថ្លា និងសម្រស់របស់អ្នកស្រស់ស្អាត ដោយសារតែវាអាចប្រឆាំងអុកស៊ីតកម្មខ្ពស់ក៏ដូចជាមានវីតាមីន។ ហើយវាអាចជួយក្នុងការបន្ថយភាពចាស់​ ដែលធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យ។

https://s5.kh1.co/__image/w=625,h=417,q=100/e5/e56b4a780547c221b5979f73a3f70a9068000d22.jpg
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T