ការរត់​ហាត់ប្រាណ​ផ្ដល់អត្ថប្រយោជន៍ច្រើន​យ៉ាង​ដល់​សុខភាព​ផ្លូវ​ចិត្ត!

//s5.kh1.co/e8/e8c41f05b52bfbeaf7308349511260621c2e51bb.jpg
នារី

 ២៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រត់ហាត់​ប្រាណបានធ្វើការពង្រឹងចលនាបេះដូង និងប្រព័ន្ធសសៃឈាមក្រហមរបស់យើង ក្នុងអំឡុងពេលដុតកំទេចខ្លាញ់ និង ធ្វើឲ្យ​រាងកាយយើង​មាំមួន។

ការរត់ហាត់​ប្រាណ​ត្រូវបានគេចាត់ទុកថាជាលំហាត់ចង្វាក់បេះដូងដែលល្អជាងគេបំផុត។ រត់ហាត់​ប្រាណបានធ្វើការពង្រឹងចលនាបេះដូង និងប្រព័ន្ធសសៃឈាមក្រហមរបស់យើង ក្នុងអំឡុងពេលដុតកំទេចខ្លាញ់ និង ធ្វើឲ្យ​រាងកាយយើង​មាំមួន។ លើសពីនេះទៅទៀតក្រៅពីប្រយោជន៍ផ្នែករាងកាយហើយ ការរត់ហាត់​ប្រាណ​អាចផ្តល់ជាអត្ថប្រយោជន៍ទៅដល់ផ្នែកស្មារតីយើងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ការរត់អាចជួយកម្ចាត់ការថប់បារម្ភ

អំឡុងពេលរត់ហាត់ប្រាណ រាងកាយយើងនឹងបង្កើតអ័រម៉ូនឈ្មោះថា អង់ដូហ្វីន (Endorphins) ដែលមានលទ្ធភាពប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។ អង់ដូហ្វីន បង្រ្កាបការផលិតអ័រម៉ូនស្ត្រេសដូចជា អាដ្រេណាលីន (Adrenaline) និងខតធីសល (Cortisol) ដែលនឹងកាត់បន្ថយស្ត្រេសនិងការធ្លាក់ទឹកចិត្តបាន។ ការរត់ហាតប្រាណមិនត្រឹមតែកាត់បន្ថយភាពស្មុគស្មាញប៉ុណ្ណោះទេ តែវាថែមទាំងអាចទប់ស្កាត់មិនឲ្យ​យើង​ងាយរងនូវភាពតានតឹងនៅពេលខាងមុខទៀតផង។ អ្នកដែលធ្លាប់រងទុក្ខដោយជំងឺភ័យស្លន់ស្លោប្រាកដជានឹងទទួលបាននូវប្រយោជន៍អំពីការរត់ហាយ់​ប្រាណនេះជាមិនខាន។

២- ការរត់ហាត់ប្រាណ​ជួយឲ្យ​ដំណេកប្រសើរជាងមុន

ជំងឺធ្លាក់ទឹកចិត្តជាធម្មតាកើតឡើងពីការគេងមិនគ្រប់គ្រាន់ហើយកាន់តែធ្វើឲ្យស្ថានភាពរបស់យើងពិបាកឡើងៗ។ ការរត់ហាត់ប្រាណអាចជួយយើង​មានការអភិវឌ្ឍគុណភាពដំណេក។ កម្រិតនៃការសម្រាករបស់យើងក្នុងពេលគេង គឺមានទំនាក់ទំនងគ្នាជាមួយកម្រិតការបញ្ចេញកម្លាំងរាងកាយរបស់យើងតាំងពីពេលថ្ងៃមក។ យើងប្រហែលជាធ្លាប់បានចាប់អារម្មណ៍ហើយថា ប្រសិនយើងបានធ្វើសកម្មភាពនៅពេលថ្ងៃកាន់តែច្រើនកាលណា នោះយើងនឹងទទួលបានដំណេកកាន់តែប្រសើឡើងតាមដូច្នោះដែរ។ តែទោះជាយ៉ាងណាក៏ដោយយើងមិនគួររត់ហាត់ប្រាណមុនពេលចូលគេងនោះឡើយ។ ជាការល្អបំផុតយើង​គួតែរត់នៅពេលព្រឹក ឬពេលក្បាលល្ងាចជាពេលដែលទទួលបាននូវប្រសិទ្ធភាពបំផុត។យើងគួតែចាប់ផ្តើមកំណត់គោលដៅរត់ត្រឹមតែ ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍ ហើយម្តងត្រឹមតែ ៣០ នាទីគឺគ្រាប់គ្រាន់ហើយ។

៣- ការរត់ជួយឲ្យយើង​នៅតែមោះមុត

ខួរក្បាលរបស់យើងនឹងចាប់ផ្តើមអន់ថយទៅៗតាមអាយុកាលរបស់យើង។ វាប្រាកដជាដល់ដំណាក់កាលមួយដែលយើងមិនអាចគិតបានលឿនដូចអ្វីដែលយើងអាចធ្វើបាន ហើយការចង់ចាំរបស់យើងនឹងចាប់ផ្តើមបាត់បង់ដែរ។ ការរត់ហាត់ប្រាណមិនអាចបញ្ឈប់ពេលវេលា ឬត្រឡប់អាយុរបស់យើង​បានទេ តែវាពិតជាអាចជួយខាងផ្នែកបញ្ញារបស់យើង​ដោយបង្កើនលំហូនៃឈាមចូលទៅក្នុងខួរក្បាល និងបង្កើនកម្ពស់នៃចលនាលំហូរឈាមទាំងអស់ទៀតផង។ អ្នកដែលរត់បានទៀងទាត់ តែងតែពូកែធ្វើការវិនិច្ឆ័យ មានគំនិតមោះមុត និងមានការយកចិត្តទុកដាក់កាន់តែយូរអង្វែងជាងនៅពេលដែលពួកគេចាស់ទៅ បើប្រៀបធៀបជាមួយនឹងអ្នកដែលមិនសូវមានសកម្មភាពកាលពេលពួកគេកំពុងពេញវ័យ។

៤- ការរត់ធ្វើអោយមានចំណង់ខាងអាហារ

ការខ្សោយនូវចំណង់អាហារជះឥទ្ធិពលខ្លាំងណាស់ដល់អ័រម៉ូនរបស់យើង ហើយបង្កឲ្យយើងមានជំងឺតានតឹង (strees) និងធ្លាក់ទឹកចិត្តទៀតផង។ ទាំងសុខភាពរាងកាយ និងផ្លូវចិត្ត ពឹងផ្អែកលើរបបអាហារដែលមានផាសុខភាព។ ការរត់ហាត់ប្រាណមានសមត្ថភាពជួយរំញោចអ័រម៉ូនពីរប្រភេទគឺ គ្រែលលីន (Ghrelin) និង ភិបថាយ YY (Peptide YY) ដែលជាប្រភេទអ័រម៉ូនដែលធ្វើឲ្យឃ្លាន។ ហើយវាជាអ្នកបង្ហាញលទ្ធផលថាខ្លួនប្រាណរបស់យើងកំពុងត្រូវកាចំណីអាហារដើម្បីបំពេញកាឡូរីដែលបានបាត់បង់នៅពេលដែលអ្នករត់ហាត់ប្រាណ។ យើងគួរតែប្រយ័ត្នឲ្យមែនទែនអំពីទម្លាប់ទទួលទានអាហាររបស់យើង។ បើទោះបីជាយើងបានរត់ហាតប្រាណក៏ដោយក៏គួរតែទទួលទានអាហារដែលមានតុល្យភាពដែរ។

បើយើងមានអារម្មណ៍មិនល្អ ឬមានបញ្ហ ដំណេក ឬអាហារ យើងប្រហែលជាត្រូវសាកល្បងរត់ហាត់ប្រាណហើយ។ យើងប្រាកដជាភ្ញាក់ផ្អើល ហើយរីករាយជាងមុន ព្រមទាំងមានអារម្មណ៍ថាសុខភាពបានប្រសើរឡើងបន្ទាប់ពីរត់ហាតប្រាណទៀងទាត់ក្នុងរយះពេល២ ទៅ៣សប្តាហ៍ប៉ុណ្ណោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T