១គ្រាប់នេះឡូយអស់ស្ទះ! Bale ប្រើបច្ចេកទេសដក់ទ្រូងទម្លាក់ស៊ុតបញ្ចូលទីអស្ចារ្យណាស់យប់មិញ (មានវីដេអូ)

//s5.kh1.co/fc/fc8eeabe7877280c4fd877740a5ca171c3650bab.jpg
កីទ្បា

 ២៣-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Bale ស៊ុតឲ្យ Real Madrid ក្នុងប្រកួតទល់នឹងក្រុម Unionistas ល្អណាស់យប់មិញ

អេស្ប៉ាញ៖ ក្លិបមកពីលីគលំដាប់ទី៣របស់ប្រទេសអេស្ប៉ាញ Unionistas ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Pistas del Helmántico តតាំងជាមួយក្រុមភ្ញៀវអធិរាជស Real Madrid ក្នុងការប្រកួតពានរង្វាន់ Copa del Rey វគ្គ៣២ជើងទី១ កាលពីរាត្រីថ្ងៃពុធម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតដ៏ជក់ចិត្តនេះ ក្រុមភ្ញៀវ Real Madrid ធ្វើបានយ៉ាងល្អ ដោយមានឱកាសស៊ុតបើកឆាកនាំមុខមុនតាំងពីនាទីទី១៨ ដោយការដក់ទ្រូងទម្លាក់ស៊ុតបញ្ចូលទីបានយ៉ាងល្អពីសំណាក់ខ្សែប្រយុទ្ធសញ្ជាតិវ៉េល Gareth Bale។ ការប្រកួតអូសបន្លាយរហូតដល់នាទី៥៧ ទើបក្រុមម្ចាស់តដៃបាន១គ្រាប់មកវិញ រកបានដោយខ្សែបម្រើស្លាបឆ្វេង Alvaro Romero

Gareth Bale បណ្ដើរបាល់
Gareth Bale បណ្ដើរបាល់

រំលងបានបានប្រមាណ៥នាទីក្រុមលោក Zidane ក៏បង្កើតការនាំមុខសាជាថ្មី​ បន្ទាប់ពីខ្សែការពារក្រុម Unionistas កីឡាករ Juan Gongora ភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯង។ លុះមកដល់នាទី៩០ អតីតខ្សែបម្រើស្លាបវ័យក្មេងរបស់ Man City កីឡាករ Brahim Diaz ក៏បន្ថែម១គ្រាប់ទៀតឲ្យ Real Madrid តាមរយៈការអូសបាល់ជ្រែកខ្សែការពារស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ។

ក្រុម Real Madrid
ក្រុម Real Madrid

ដូច្នេះ ក្រោយបញ្ចប់៩០នាទីក្រុមម្ចាស់ផ្ទះ Unionistas បានរងបរាជ័យក្រោមថ្វីជើងក្រុមជើងឯក La Liga ៣៣សម័យ Real Madrid ក្នុងលទ្ធផល១ទល់នឹង៣៕

https://s5.kh1.co/__image/w=650,h=813,q=100/97/978212965bc03ef2609912d19a500d23d4fc7d58.png

ចង់ឃើញាការស៊ុតបញ្ចូលទីរបស់​ Real Madrid អស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T