កំហុស ៣ យ៉ាង យុវវ័យពេញនិយមធ្វើ បំផ្លាញសុខភាពខ្លួនឯង!

//s5.kh1.co/aa/aa7f5e61f1bcf5fbb64f9956b7729f096bad2f41.jpg
នារី

 ២៣-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មាន​សុខភាព​ល្អ គឺជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​ចង់​បាន ដូចនេះ​ហើយ​យើង​តែងខំ​ប្រឹងប្រែង​រក​របស់​ញ៉ាំល្អៗ ឬ​ធ្វើ​សកម្មភាព​ផ្សេង​ៗ ​ឲ្យតែ​ដឹង​ថា មាន​ប្រយោជន៍​ដល់​រាងកាយ​។

មាន​សុខភាព​ល្អ គឺជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​ចង់​បាន ដូចនេះ​ហើយ​យើង​តែងខំ​ប្រឹងប្រែង​រក​របស់​ញ៉ាំល្អៗ ឬ​ធ្វើ​សកម្មភាព​ផ្សេង​ៗ ​ឲ្យតែ​ដឹង​ថា មាន​ប្រយោជន៍​ដល់​រាងកាយ​។ តែ​ទោះ​ជា​យ៉ាង​ណា លោក​វេជ្ជបណ្ឌិត​ជំងឺ​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា ៣ យ៉ាង​នេះ​ជា​ការ​ប្រព្រឹត្ត​ខុស​ទេ ព្រោះតែ​មិន​បាន​គិត​ដល់​សុខភាព៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- មិន​ហាត់​ប្រាណ តែ​ទិញ​របស់​បញ្ចុះ​ជាតិ​ពុល

បច្ចុប្បន្ន​នៅ​តាម​អនឡាញ​កំពុង​តែ​ពេញ​និយម​ការ​លក់​ផលិតផល​ផ្សេង​ៗ​ធ្វើឲ្យ​ស្គម ធ្វើឲ្យ​ស​ទាំង​មិន​ដឹង​ច្បាស់​ថា ផលិតផល​អស់​ទាំង​នោះ​ពិតជា​ជួយ​បាន​ឬ​ក៏​អត់ និង​ប៉ះពាល់​ដល់​អ្វី​ខ្លះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ខ្លះ​ចង់​ស្គម ចង់​ស្អាត តែ​ការញ៉ាំ​ដោយ​មិន​ខ្វល់ ហើយ​មិន​គិត​ហាត់ប្រាណ ឬ​ធ្វើ​សកម្មភាព​ឲ្យ​ចេញ​ញើស​ទៅ​វិញ។

២- ញ៉ាំ​មិន​គិត ហើយ​ទៅពិនិត្យ​សុខភាព

ការ​ពិនិត្យ​សុខភាព​មិនមែន​ជា​រឿង​ខុសឆ្គង​អ្វី​ឡើយ តែ​បើ​គិតតែ​ពិនិត្យ​សុខភាព ទាំង​មិន​បាន​ថែទាំតើ​មាន​ន័យ​អ្វី។ ការ​គិតគូរ​ដល់​សុខភាព​ពិតជា​ត្រឹមត្រូវ​ណាស់ ​រឹតតែ​ត្រឹមត្រូវ​កុំ​ផឹក​គ្រឿង​ស្រវឹង ជក់បារី ឬ​សារធាតុ​ញៀន​ដទៃ​ទៀត​នោះ​ទើប​ប្រពៃ។ ឧទាហរណ៍​ងាយ​ៗ មនុស្ស​ទៅ​មើល​ជាតិ​ស្ករ ព្រោះ​ខ្លាច​មាន​ជំងឺ​ទឹកនោមផ្អែម ខ្លាច​លើស​សម្ពាធ​ឈាម ទាំង​ដែល​ញ៉ាំ​រក​តែ​របស់​ផ្អែម និង​ផឹក​ភេសជ្ជៈ​កំប៉ុងរាល់ថ្ងៃ ដោយ​មិន​ស្វែង​យល់​សោះ​ថា គ្រឿង​កំប៉ុង​អស់​ទាំង​នោះ​មាន​ជាតិ​ស្ករ​ប៉ុន្មាន​ ផ្សំ​ពី​អ្វី​ខ្លះ។

៣- វក់​ជាមួយ​គ្រឿង​អេឡិចត្រូនិក

បច្ចុប្បន្ន​មាន​យុវវ័យ​ជាច្រើន​វក់​ជាមួយ​គ្រឿង​អេឡិចត្រូនិក​ខ្លាំង​មែន​ទែន ទាំង​អ្នក​ខ្លះ​ជាប់​ដៃ​ធ្វើ​ការ និង​ខ្លះ​ទៀត​លេង​កម្សាន្ត ដើម្បី​បំបាត់​អផ្សុក។ មិន​ថា​អ្នក​ធ្វើការ ឬ​មិន​ធ្វើ​ការ​ទេ ឲ្យតែ​នៅ​ជាមួយ​របស់​នោះ​ច្រើន​ពេក​ធ្វើឲ្យ​ការ​គេង​ធ្លាក់​ចុះ​ប៉ះពាល់​ទៅ​ដល់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​អ្នក​ខ្លះ​ពេល​ព្រឹក​ឡើង​នៅតែ​មាន​អារម្មណ៍​ងងុយ ឈឺក្បាល វិលមុខ ឈឺភ្នែក និង​មិន​ស្រឡះ​ក្នុង​ខ្លួន ព្រោះ​មិន​បាន​គេង​គ្រប់គ្រាន់ ដែល​ទង្វើ​នេះ​ហើយ​នាំឲ្យ​សុខភាព​ធ្លាក់​ចុះ​ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T