ប្រពៃណាស់! គ្រូពេទ្យម្នាក់បានប្រើបចេ្ចកទេសផ្ទាល់ខ្លួនគួរឲ្យសរសើរ ដើម្បីបិទបាំងក្មេងៗ កុំឲ្យពួកគេមានភាពភ័យខ្លាច ក្រោយឃើញស្លាកស្នាមវះកាត់

//s5.kh1.co/55/556f9df526853c834a4a2406e077e1f98976be06.jpg
សង្គម

 ២៣-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

គ្រូពេទ្យម្នាក់បានប្រើបចេ្ចកទេសផ្ទាល់ខ្លួនគួរឲ្យសរសើរ ដើម្បីបិទបាំងក្មេងៗ កុំឲ្យពួកគេមានភាពភ័យខ្លាច ក្រោយឃើញស្លាកស្នាមវះកាត់

បរទេស៖ ជានិច្ចកាល ក្រោយការវះកាត់ម្ដងៗអ្នកជំងឺតែងត្រូវបានបន្សល់ទុកនូវស្លាកស្នាមពីមុខកាំបិតត្រង់ចំណុចដែលវះកាត់នោះ ដែលវាជាផលអវិជ្ជមានមួយសម្រាប់រាងកាយយើង។  សម្រាប់កុមារវិញពួកគេខ្លះប្រហែលជាមិនអាចទទួលយកនូវស្លាកស្នាមដ៏គួរឲ្យខ្លាចទាំងនោះបានឡើយ។ ជុំវិញបញ្ហានេះ ក៏មានវេជ្ជបណ្ឌិតម្នាក់ អាចបញ្ចៀសក្មេងៗពីភាពភ័យខ្លាចតាមរយៈរូបភាពនៅលើស្លាកស្នាមវះកាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកវេជ្ជបណ្ឌិត Parry បានប្រើជំនាញផ្ទាល់ខ្លួនដើម្បីកាត់បន្ថយរាល់ការភ័យខ្លាចរបស់កុមារក្រោយពេលពួកគេវះកាត់រួច។  លោកបានប្រើប្រាស់ប៊ិចគូររូបស្អាតៗគួរឲ្យចាប់អារម្មណ៍ មានដូចជារូបតុក្កតាជាដើម នៅលើស្នាមវះកាត់របស់ក្មេងៗបន្ទាប់ពីវះកាត់រួចរាល់។ គំនូរនីមួយៗលោកត្រូវចំណាយពេលប្រហែល នាទី សម្រាប់ការគូរវាឡើង។

អ្នកស្រី Samantha Manning ដែលបាននាំកូនស្រីអាយុ ១១ ខែ របស់នាងមកវះកាត់ថ្លើម បានមានប្រសាសន៍ថា៖

រូបផ្កាកុលាបដ៏ធំមួយនេះដែលបានគូរដោយលោកវេជ្ជបណ្ឌិត Parry ពិតជាបានបង្ហាញពីការយកចិត្តទុកដាក់របស់លោកមកលើយើងណាស់។

លើលពីនេះទៅទៀត ក៏មានក្មេងៗជាច្រើននាក់ទៀតពេញចិត្តនឹងការរុំបង់នៅលើស្នាមវះកាត់របស់ពួកគេ ​​​​​​​​ដែលបានគូរដោយផ្ទាល់ដៃរបស់លោកវេជ្ជបណ្ឌិត Parry ផងដែរ៕

រូបគំនូរលើស្នាមវះកាត់
រូបគំនូរលើស្នាមវះកាត់
រូបគំនូរលើស្នាមវះកាត់
រូបគំនូរលើស្នាមវះកាត់
រូបគំនូរលើស្នាមវះកាត់
រូបគំនូរលើស្នាមវះកាត់
លោកវេជ្ជបណ្ឌិត Parry កំពុងគូររូបគំនូរ
លោកវេជ្ជបណ្ឌិត Parry កំពុងគូររូបគំនូរ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T