បរទេស៖ ជានិច្ចកាល ក្រោយការវះកាត់ម្ដងៗអ្នកជំងឺតែងត្រូវបានបន្សល់ទុកនូវស្លាកស្នាមពីមុខកាំបិតត្រង់ចំណុចដែលវះកាត់នោះ ដែលវាជាផលអវិជ្ជមានមួយសម្រាប់រាងកាយយើង។ សម្រាប់កុមារវិញពួកគេខ្លះប្រហែលជាមិនអាចទទួលយកនូវស្លាកស្នាមដ៏គួរឲ្យខ្លាចទាំងនោះបានឡើយ។ ជុំវិញបញ្ហានេះ ក៏មានវេជ្ជបណ្ឌិតម្នាក់ អាចបញ្ចៀសក្មេងៗពីភាពភ័យខ្លាចតាមរយៈរូបភាពនៅលើស្លាកស្នាមវះកាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកវេជ្ជបណ្ឌិត Parry បានប្រើជំនាញផ្ទាល់ខ្លួនដើម្បីកាត់បន្ថយរាល់ការភ័យខ្លាចរបស់កុមារក្រោយពេលពួកគេវះកាត់រួច។ លោកបានប្រើប្រាស់ប៊ិចគូររូបស្អាតៗគួរឲ្យចាប់អារម្មណ៍ មានដូចជារូបតុក្កតាជាដើម នៅលើស្នាមវះកាត់របស់ក្មេងៗបន្ទាប់ពីវះកាត់រួចរាល់។ គំនូរនីមួយៗលោកត្រូវចំណាយពេលប្រហែល ៥ នាទី សម្រាប់ការគូរវាឡើង។
អ្នកស្រី Samantha Manning ដែលបាននាំកូនស្រីអាយុ ១១ ខែ របស់នាងមកវះកាត់ថ្លើម បានមានប្រសាសន៍ថា៖
លើលពីនេះទៅទៀត ក៏មានក្មេងៗជាច្រើននាក់ទៀតពេញចិត្តនឹងការរុំបង់នៅលើស្នាមវះកាត់របស់ពួកគេ ដែលបានគូរដោយផ្ទាល់ដៃរបស់លោកវេជ្ជបណ្ឌិត Parry ផងដែរ៕