អុញ! ណាត់ស្រីស្នេហ៍មកមើលបាល់ទាត់ ត្រូវកាមេរ៉ាថតជាប់ពេលថើបគ្នា មានអី ប្រពន្ធរត់ចោលបាត់ (មានវីដេអូ)

//s5.kh1.co/a6/a6e818e92d7b7301b142f6939f20f546c5f8829b.jpg
កីទ្បា

 ២២-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់កំពុងថើបស្រីស្នេហ៍សុខៗ ស្រាប់តែកាមេរ៉ាថតជាប់ ងាកមុខចេញធ្វើព្រងើយ

អេក្វាទ័រ៖ កាលពីថ្ងៃទី១៨ ខែមករាកន្លងទៅនេះ អ្នកគាំទ្រកីឡាបាល់ទាត់ម្នាក់ឈ្មោះ Deyvi Andrade ត្រូវកាមេរ៉ាថតជាប់សកម្មភាពថើបគ្នាជាមួយនឹងស្រីស្នេហ៍ ខណៈពេលកំពុងអង្គុយទស្សនាការប្រកួតរវាង Barcelona SC និង Delfin

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា លោក Deyvi Andrade បានកៀកស្មានារីម្នាក់ដែលអង្គុយក្បែរគាត់ ហើយថើបមាត់របស់នាងយ៉ាងស្និទ្ធស្នាល។ បន្ទាប់ពីដឹងថាកាមេរ៉ាកំពុងចាប់យកទិដ្ឋភាព គាត់ក៏ងាកមុខចេញពីនារីម្នាក់នោះភ្លាម ហើយធ្វើឬកពារដូចជាមិនដែលស្គាល់គ្នាពីមុនមកអីចឹង។

ក្រោយពីវីដេអូនោះល្បីល្បាញរួចមក បានធ្វើឲ្យទំនាក់ទំនងរបស់លោក Deyvi Andrade ជាមួយនឹងប្រពន្ធត្រូវបញ្ចប់ ហើយគាត់ក៏បានទទួលស្គាល់ដែរថា គាត់លួចផិតក្បត់ប្រពន្ធទៅមានស្រីថ្មីពិតមែន។

យ៉ាងណាមិញ លោក Deyvi Andrade បានបង្ហោះសារមួយទៅលើបណ្ដាញសង្គម ដើម្បីបង្ហាញពីការសុំទោសទៅដល់ប្រពន្ធជាសាធារណៈ និងអង្វរឲ្យវិលត្រលប់មករកគាត់វិញទៀតផង៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T