មានអ្វីពិសេសទៅ...ទើបជនជាតិរុស្ស៊ីម្នាក់ហ៊ានដាក់លក់ផ្ទាំងគំនូររបស់ខ្លួន មួយផ្ទាំងតម្លៃ ២.៣ លានដុល្លារ (មានវីដេអូ)

//s5.kh1.co/93/93a57e67e880b49869e4c5ecebc306b957f5c25d.jpg
សង្គម

 ២២-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ជនជាតិរុស្ស៊ីម្នាក់ ដាក់លក់ផ្ទាំងគំនូររបស់ខ្លួនដែលគូរកាលពីវ័យកុមាភាព មួយផ្ទាំងតម្លៃជាង ២លានដុល្លារ

រុស្ស៊ី៖ ​​​​​​​​​​​​​​​កាលពីពេលថ្មីៗកន្លងទៅនេះ បុរសជនជាតិរុស្ស៊ីម្នាក់បានដាក់លក់នូវផ្ទាំងគំនូររបស់ខ្លួនមួយផ្ទាំង នៅលើអនឡាញក្នុងតម្លៃដ៏ថ្លៃបំផុតមួយ ដែលបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ចង់ដឹងពីលក្ខណៈពិសេសរបស់គំនូរមួយសន្លឹកនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Vladimir Mkrtchyan គឺជាអ្នកកាសែតមួយរូបវ័យ ៤១ ឆ្នាំ ទើបនឹងដាក់ការផ្សាយលក់គំនូររបស់ខ្លួនមួយផ្ទាំងនៅលើវេបសាយមួយរបស់រុស្ស៊ី អមជាមួយនឹងចំណងជើងថា “Red Army Man on Horse” ដែលជាស្នាដៃរបស់លោក កាលពីលោកនៅមានវ័យ ៦ ឆ្នាំ ក្នុងតម្លៃ ២.៣ លានដុល្លារសហរដ្ឋអាមេរិក។ អាចថានេះជាតម្លៃមួយគួរឲ្យកត់សម្គាល់ បើយើងធ្វើការប្រៀបធៀបជាមួយនឹងគំនូរជាក់ស្ដែង។

ផ្ទាំងគំនូរដែលដាក់លក់លើវេបសាយ
ផ្ទាំងគំនូរដែលដាក់លក់លើវេបសាយ

យោងតាមបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ 360TV លោក Mkrtchyan​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលជាម្ចាស់គំនូរបានប្រាប់ឲ្យដឹងអំពីលក្ខណៈពិសេសរបស់គំនូរមួយផ្ទាំងនេះថា៖

វាជាគំនូរដែលខ្ញុំបានគូរ កាលខ្ញុំមានអាយុ ៦ ឆ្នាំ។ ​​​​​​​​​​​ក្នុងរូបភាពនេះ ខ្ញុំបានផ្ដិតយកពីតថភាពសម័យនោះ(សម័យសូវៀត) តាមរយៈកែវភ្នែកទាំងគូររបស់ខ្ញុំ។

  លោក Mkrtchyan

ក្នុងនោះផងដែលោក Mkrtchyan បានបង្ហើបថាធ្លាប់មានអ្នកទិញម្នាក់បានទាក់ទងមកលោកម្ដងដែរ តែលោកមិនអាចលក់គំនូរនោះឲ្យគេបាន។ ដោយគេបានសួរថា តើតម្លៃ ២.៣ លានដុល្លារអាចចរចាបានដែរឬទេ ដែលលោកបានចាត់ទុកថាជាសំណួរដែលមិនគោរព និងមិនឲ្យតម្លៃលើស្នាដៃសិល្បៈរបស់លោក។ លោកបន្តថា តម្លៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​នោះវាពិតជាថ្លៃ​​​​​​​​​​​​​​​​​​មែន ប៉ុន្តែវាសាកសមនឹងស្នាដៃ កាលវ័យកុមាភាពរបស់់លោក។ ហើយស្លាកតម្លៃនេះទៀតសោតគ្រាន់តែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាប្រាក់ដែ​​​​​​​​​​​​​​​​​​លលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការនៅពេលនោះតែប៉ុណ្ណោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T