ស្ងាត់ៗ! តារាបង្ហាញម៉ូតឆ្នើមប្រចាំប្រទេសកម្ពុជា កញ្ញា ភីយ៉ាវ៉េកា នឹងលេចមុខនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់តារាឆ្នើមខ្នាតអន្តរជាតិនៅប្រទេសថៃ!

//s5.kh1.co/81/818bf417433ae46da650050539c3893c69f3598e.jpg
តារា & កម្សាន្ដ

 ២២-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កញ្ញា ភីយ៉ាវ៉េកា នឹងលេចមុខនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់តារាឆ្នើមខ្នាតអន្តរជាតិនៅប្រទេសថៃ។

ភ្នំពេញ៖ ឆាប់ៗខាងមុខនេះ តារាបង្ហាញម៉ូតមួយរូបរបស់ប្រទេសកម្ពុជាយើង គឺកញ្ញា ភីយ៉ា វ៉េកា នឹងបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់តារាឆ្នើមនៅប្រទេសថៃ ដែលមានឈ្មោះថា «Thailand Digital Awards 2020»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 តារាបង្ហាញម៉ូតកញ្ញា ភីយ៉ាវ៉េកា
 តារាបង្ហាញម៉ូតកញ្ញា ភីយ៉ាវ៉េកា
ពិធីប្រគល់ពានរង្វាន់នៅប្រទេសថៃ
ពិធីប្រគល់ពានរង្វាន់នៅប្រទេសថៃ

កម្មវិធីនេះនឹងត្រូវធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅរាត្រីថ្ងៃទី 26 មករា 2020 ខាងមុខនេះ ជាមួយនឹងតារាប្រុសស្រីៗល្បីប្រចាំប្រទេសថៃ អ្នកមានស្នាដៃឆ្នើមក្នុងសិល្បៈ ក៏ដូចជាតារាបង្ហាញម៉ូតជាច្រើនដួងទៀតផងដែរ។

ក្នុងនោះមានតារាស្រីពីរដួងប្រចាំប្រទេសកម្ពុជាយើងគឺកញ្ញា ភីយ៉ា វ៉េកា និងតារាសម្តែងមួយរូបទៀតត្រូវបានជ្រើសរើសជាភ្ញៀវកិត្តិយស និងលើកពានជាតារាឆ្នើមប្រចាំ2020 ជាមួយនឹងតារាឆ្នើមនៃព្រះរាជាណាចក្រថៃឡង់ផងដែរ។

 តារាបង្ហាញម៉ូតកញ្ញា ភីយ៉ាវ៉េកា
 តារាបង្ហាញម៉ូតកញ្ញា ភីយ៉ាវ៉េកា

តារាបង្ហាញម៉ូតរាងតូចស្រឡូនសម្តីផ្អែម កញ្ញា ភីយ៉ា វ៉េកា បានឲ្យដឹងថា កញ្ញាពិតជាមានមោទនភាពក្នុងនាមជាកូនខ្មែរ តារាបង្ហាញម៉ូតខ្មែរ ដែលបានក្លាយជាតារាស្រីឆ្នើមអាចលើកពានជាមួយតារាល្បីៗប្រចាំប្រទេសថៃ។
កញ្ញា ភីយ៉ា វ៉េកា បន្ថែមថា៖

«កម្ពុជាមិនអន់ទេ តារាខ្មែរយើងអាចធ្វើវាបាន»។

សម្តីរបស់កញ្ញា ភីយ៉ា វ៉េកា
 តារាបង្ហាញម៉ូតកញ្ញា ភីយ៉ាវ៉េកា
 តារាបង្ហាញម៉ូតកញ្ញា ភីយ៉ាវ៉េកា

សូមរំលឹកថាកញ្ញា ភីយ៉ា វ៉េកា ប្រឡូកចូលសិល្បៈនៅក្នុងកម្មវិធីប្រកួត «Boy bands Girl Bands» របស់ទូរទស្សន៍ ស៊ីធីអិន កាលពីឆ្នាំ2004 ហើយកញ្ញាបានបន្តប្រឡូកនៅក្នុងការសម្តែងខ្សែភាពយន្ត ថតស្ពតពាណិជ្ជកម្ម និងវិស័យតារាបង្ហាញម៉ូតជាបន្តបន្ទាប់ជាច្រើន។

កញ្ញាក៏ត្រូវបានគេដាក់ចំណាត់ថ្នាក់ថា ជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាត ដែលមានទម្រង់មុខកូនកាត់ និងមានប្រជាប្រិយបំផុត ដោយសារសារព័ត៌មានល្បីៗនៅក្នុងស្រុកខ្មែរមួយចំនួនធំបានចុះផ្សាយពីកញ្ញាជារឿយៗ។ ក្រៅពីមានភាពមមាញឹកជាមួយនឹងការងារសិល្បៈ កញ្ញាក៏ជាតារាស្រីមួយដួង ដែលមានចិត្តបុណ្យជួយដល់កុមារកំព្រា មនុស្សចាស់ និងអ្នកក្រីក្រថែមទៀតផង៕

 តារាបង្ហាញម៉ូតកញ្ញា ភីយ៉ាវ៉េកា
 តារាបង្ហាញម៉ូតកញ្ញា ភីយ៉ាវ៉េកា
 តារាបង្ហាញម៉ូតកញ្ញា ភីយ៉ាវ៉េកា
 តារាបង្ហាញម៉ូតកញ្ញា ភីយ៉ាវ៉េកា
 តារាបង្ហាញម៉ូតកញ្ញា ភីយ៉ាវ៉េកា
 តារាបង្ហាញម៉ូតកញ្ញា ភីយ៉ាវ៉េកា
 តារាបង្ហាញម៉ូតកញ្ញា ភីយ៉ាវ៉េកា
 តារាបង្ហាញម៉ូតកញ្ញា ភីយ៉ាវ៉េកា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T