មានវ័យត្រឹមតែ១៦ឆ្នាំ ប៉ុន្តែ Man UTD ហា៊នដាក់សំណើលើស ៤០លាន ដើម្បើចរចាយកកីឡាករម្នាក់នេះ

//s5.kh1.co/f2/f2ed7e0d71d32d6ad60456063bf91624027cb2e7.jpg
កីទ្បា

 ២២-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Man UTD ហ៊ានដាក់សំណើលើស ៣០លានផោនដើម្បីចរចាទិញយក Jude Bellingham

អង់គ្លេស៖ ក្លិបបាល់ទាត់បិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថាបានដាក់សំណើលើស ៣០លានផោនទៅលើកីឡាករវ័យ១៦ឆ្នាំ Jude Bellingham។ ខ្សែបម្រើវ័យក្មេងរបស់ Birmingham City ម្នាក់នេះបង្ហាញខ្លួនឲ្យក្រុមរបស់គេចំនួន ២៥ប្រកួតហើយនៅរដូវកាលនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jude Bellingham
កីឡាករ Jude Bellingham

បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun បិសាចក្រហមពេលនេះបានបង្ហាញការចាប់អារម្មណ៍មកលើខ្សែបម្រើរូបនេះ និងបានរៀបចំសំណើរួចរាល់ប្រមាណជា ៤០លានដុល្លារដើម្បីនាំយក Bellingham មកកាន់កីឡដ្ឋាន Old Trafford។ 

អ្នកចាត់ការទូទៅរបស់ Man UTD លោក Ole Gunnar Solskjaer កំពុងតែរហ័សដៃរហ័សជើងក្នុងការនាំចូលខ្សែបម្រើសម្រាប់ទីផ្សារខែមករានេះ បន្ទាប់ពីបាត់បង់ខ្សែបម្រើសំខាន់២រូបគឺ Paul Pogba និង Scott McTominay ដោយសារតែបញ្ហារបួស។ 

 លោក Ole Gunnar Solskjaer
 លោក Ole Gunnar Solskjaer

បន្ថែមលើសពីនេះ Man UTD ក៏បានបញ្ជូនជំនួយការគ្រូបង្វឹកលោក Mike Phelan ឲ្យទៅតាមដាន និងសង្កេតយ៉ាងយកចិត្តទុកដាក់ចំពោះការលេងរបស់ Bellingham នៅរដូវកាលនេះផងដែរ។ 

គួរឲ្យដឹងដែរថា ក្រោពី Manchester United នៅមានបណ្ដាក្លិបធំៗជាច្រើនទៀតដែលចាប់អារម្មណ៍ចង់នាំយក Bellingham ក្នុងនោះមានដូចជា Liverpool, Manchester City, Arsenal, Bayern Munich និង Borussia Dortmund៕

កីឡាករ Jude Bellingham
កីឡាករ Jude Bellingham

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T