អង់គ្លេស៖ ក្លិបតោខៀវ Chelsea គ្រោងដាក់សំណើចរចាយកខ្សែប្រយុទ្ធ Edinson Cavani ពីក្រុម Paris Saint-Germain ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១៨ខែ ក្រោយជម្រើសជាតិអ៊ុយរ៉ាហ្កាយរូបនេះស្នើក្លិបសុំចាកចេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាមកាសែត The Times បានឲ្យដឹងថាអ្នកចាត់ការទូទៅក្រុម Chelsea លោក Frank Lampard ចង់បាន Cavani មកចូលរួមក្នុងខែមករា ខណៈកុងត្រារបស់អតីតខ្សែប្រយុទ្ធ Napoli នឹងផុតកំណត់ជាមួយក្រុមជើងឯកបារាំងនាបញ្ចប់រដូវកាលនេះ។
ទន្ទឹមជាមួយគ្នានេះ លោក Lampard ក៏បាននិយាយសរសើពី Cavani ថា៖

គាត់ជាកីឡាករដ៏អស្ចារ្យ ខ្ញុំធ្លាប់លេងទល់នឹងគាត់។ ខ្ញុំមិនច្បាស់ទេថាតើស្ថានភាពនៅទីនោះ (PSG) យ៉ាងម៉េច។
គាត់មានបទពិសោធន៍ ហើយពេលខ្លះវាល្អម្យ៉ាងដែរ ដែលនាំយកកីឡាករពោរពេញដោយបទពិសោធន៍មកចូលរួមក្រុម។
PSG អាចនឹងអនុញ្ញាតឲ្យ Cavani ចាកចេញក្នុងខែមករា ដើម្បីទទួលបានតម្លៃខ្លួនខ្លះសម្រាប់ការលក់រូបគេ ដោយក្លិបយក្សបារាំងបានទាមទារ ២៣លានផោន (ឬប្រមាណ៣០លានដុល្លារ) ប៉ុន្តែ Chelsea ទំនងជាមិនយល់ស្របនូវតម្លៃនេះទេ ព្រោះខ្សែប្រយុទ្ធរូបនេះមានវ័យ៣២ឆ្នាំទៅហើយ និងសល់កុងត្រាតែ៦ខែទៀតប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា ក្លិបយក្សអេស្ប៉ាញ Alectico Madrid ក៏ធ្លាប់បានដាក់សំណើរដេញថ្លៃ៨,៥លានផោន (ឬប្រហែល១១លានដុល្លារ) សម្រាប់ Cavani ផងដែរតែត្រូវបានក្លិប PSG បដិសេធកាលពីដើមខែនេះ៕
ប្រភព៖ thesun