អបអរសាទរ! ក្នេងប្រុសជនជាតិម៉ាឡេស៊ី ដែលមាន IQ ខ្ពស់ម្នាក់បានក្លាយជាសមាជិកវ័យក្មេងជាងគេបំផុតរបស់ Mensa UK

//s5.kh1.co/56/568acdbb19b6442a53432a862f670c7042295b0f.png
សង្គម

 ២៣-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្នេងប្រុសជនជាតិម៉ាឡេស៊ី ក្លាយជាមាជិកវ័យក្មេងជាងគេបំផុតរបស់ Mensa UK ដែលជាសង្គមអាយឃ្យូលំដាប់អន្តរជាតិធំជាងគេក្នុងពិភពលោក

អង់គ្លេស៖ មិនសរសើរមិនបាន ក្មេងប្រុសជនជាតិម៉ាឡេស៊ី ដែលមានវ័យទើបតែ ឆ្នាំម្នាក់រស់នៅចក្រភពអង់គ្លេស ទើបក្លាយជាសមាជិកវ័យក្មេងជាងគេបំផុតរបស់ Mensa UK ដែលជាសង្គមបញ្ញាអាយឃ្យូ (IQ) លំដាប់អន្តរជាតិធំជាងគេ និងចំណាស់ជាងគេបំផុតនៅលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះ ក្នេងប្រុសឈ្មោះ Muhammad Haryz Nadzim ត្រូវបានគេអញ្ជើញឱ្យចូលរួមជាមួយ Mensa បន្ទាប់ពីរូបគេទទួលបានពិន្ទុ ១៤២ ស្មើនឹង ៩៩.៧ ភាគរយ លើការធ្វើតេស្ត៍ Stanford-Binet IQ

នៅក្នងសេចក្ដីប្រកាសព័ត៌មានមួយរបស់លោក John Stevenage នាយកប្រតិបត្តិរបស់ Mensa បានសម្ដែងការពេញចិត្ត និងក្ដីសង្ឃឹមទៅកាន់ Haryz ថា៖

Haryz បានគោរពតាមការអញ្ជើញរបស់យើង ក្នុងការចូលរួមជាមួយ Mensa ។ រូបគេនឹងជាក្លាយជាយុវជនម្នាក់ ដែលមានអនាគតភ្លឺស្វាង ហើយយើងរីករាយក្នុងការសូមស្វាគមន៍រូបគេមកកាន់ Mensa។

  លោក John Stevenage
ក្មេងប្រុស Haryz
ក្មេងប្រុស Haryz

គួរឲ្យដឹងដែរថា យោងតាមវេបសាយផ្លូវការណ៍របស់ Mensa ដើម្បីអាចក្លាយជាសមាជិករបស់ Mensa UK បាន បេក្ខជនម្នាក់ៗត្រូវឆ្លងកាត់ការធ្វើតេស្ត៍ជាមុនសិន ។ ចំពោះកុមារ និងមនុស្សពេញវ័យដែលមានអាយុលើសពី ១០ ឆ្នាំកន្លះឡើងទៅ ពួកគេតម្រូវឲ្យមានការធ្វើតេស្ត៍ Mensa IQ ជាមុនសិន។ ចំណែកឯ កុមារអាយុក្រោម ១០ ឆ្នាំ ពួកគេត្រូវបានវាយតម្លៃដោយ អ្នកចិត្តវិទ្យាខាងអប់រំ ដើម្បីកំណត់ពិន្ទុអាយឃ្យូរបស់ពួកគេ។

អ្នកនាំពាក្យរបស់ Mensa លោក Charles Brown  បានប្រាប់ឲ្យដឹងថា បើយោងតាមការវាយតម្លៃរបស់អ្នកចិត្តវិទ្យា ពិន្ទុរបស់ Haryz លើការធ្វើតេស្ត៍ Stanford-Binet IQ ជាផ្នែកមួយដ៏សំខាន់ ដែលជួយឲ្យគេអាចក្លាយជាសមាជិករបស់ Mensa ។ ដែលមុខវិទ្យាប្រលងរួមមាន គណិតវិទ្យា ការអាន ការទន្ទេញ និងសំណួរជាដើម។

ក្មេងប្រុស Haryz និងម្ដាយ
ក្មេងប្រុស Haryz និងម្ដាយ

ទន្ទឹមនឹងនេះ អ្នកស្រី Asyikin ដែលត្រូវជាម្ដាយ ក៏បានបង្ហើបថា Haryz គឺជាក្មេងម្នាក់ដែលចូលចិត្តការគូរគំនូរ និងការអានសៀវភៅវ។ អ្នកស្រីបន្តថា Haryz មិនត្រឹមតែចូលចិត្តការសិក្សាមួយមុខនោះទេ ប៉ុន្តែគេក៏ចូលចិត្តលេង ដូចនឹងក្មេងៗដ៏ទៃទៀតដែរ។ ហើយអ្នកស្រីសង្ឃឹមថា កូនប្រុសរបស់អ្នកស្រី នឹងអាចជួយដល់សង្គមជាច្រើននាពេលអនាគត៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T