អីយ៉ាស! Beckham រៀបគម្រោងតាមចែចូវយកកីឡាករជួរមុខ១រូបរបស់ Man City ទៅកាន់ក្លិបរបស់ខ្លួន

//s5.kh1.co/27/273483c1e32340ad141e181766bdf780d119986c.jpg
កីទ្បា

 ២២-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Beckham ចង់បាន Aguero ទៅចូលរួមក្លិបរបស់ខ្លួននៅលីគកំពូលអាមេរិក

អាមេរិក៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Manchester City កីឡាករ​ Sergio Aguero ដែលទើបស៊ុតគ្រាប់ទី២៥២របស់ខ្លួនឲ្យក្រុមមេឃខៀវ ត្រូវបានគេរាយការណ៍ថា ជាគោលដៅរបស់លោក David Beckham ដែលជាម្ចាស់ក្លិប Inter Miami នៅលីគកំពូលអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Aguero ទើបបំបែកកំណត់ត្រារបស់វីរបុរសក្លិប Arsenal លោក Thierry Henry ក្នុងនាមជាកីឡាករបរទេសដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅនៅក្របខណ្ឌ Premier League កាលពីសប្ដាហ៍មុននេះ។

  កីឡាករ​ Sergio Aguero
  កីឡាករ​ Sergio Aguero

ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ ដែលបច្ចុប្បន្នកំពុងជាប់កុងត្រានៅកីឡដ្ឋាន Etihad រហូតដល់ឆ្នាំ២០២១ ត្រូវបានរំពឹងថានឹងទទួលបានកុងត្រាថ្មីនាពេលឆាប់ៗខាងមុខ ខណៈរូបគេជាផ្នែកមួយសំខាន់ក្នុងក្រុមរបស់លោក Pep Guardiola។

យ៉ាងណា បើយោងតាមការចុះផ្សាយរបស់កាសែត The Sun បានឲ្យដឹងថា Aguero ក៏នឹងមិនបដិសេធក្នុងការផ្ទេរទៅសហរដ្ឋអាមេរិកផងដែរ ក្រោមមូលហេតុថាគាត់អាចផ្លាស់ទៅកាន់តែជិតកូនប្រុសរបស់គាត់ Benjamin ដែលកំពុងរស់នៅប្រទេសអាហ្សង់ទីន។

 កីឡាករ​ Sergio Aguero
 កីឡាករ​ Sergio Aguero

Aguero ដែលជាអ្នកស៊ុតបញ្ចូលទីយកជ័យជម្នះឲ្យ​ Man City ១-០ ទៅលើក្រុម Sheffield United នៅកីឡដ្ឋាន Bramall Lane កាលពីរាត្រីថ្ងៃអង្គារម្សិលមិញ បច្ចុប្បន្នរកបានខ្ទង់ ២៣០,០០០ផោន (ឬប្រមាណ៣សែនដុល្លារ) ក្នុងមួយសប្ដាហ៍ ហើយរូបគេទំនងនឹងទទួលបានប្រាក់ខែច្រើនជាងមុនប្រសិនបើព្រមចុះកិច្ចសន្យាបន្តកុងត្រាថ្មី។

 កីឡាករ​ Sergio Aguero
 កីឡាករ​ Sergio Aguero

គួរឲ្យដឹងដែរថា ក្រៅពីក្លិប Inter Miami របស់​ Bechkam ក្នុងនោះក្លិប New York City  ដែលលេងនៅលីគកំពូលអាមេរិក MLS ជាមួយគ្នានោះក៏បានបង្ហាញចំណាប់អារម្មណ៍ចង់បានជម្រើសជាតិអាហ្សង់ទីនរូបនេះផងដែរ៕

ប្រភពmirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T