ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង​ក្រុមហ៊ុន Huawei ចុះហត្ថលេខាលើគម្រោងជំនួយឧបករណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើបចុងក្រោយបង្អស់ និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G

//s5.kh1.co/db/dbbe17f1f295cd16f1416adf721ea184165524eb.jpg
បច្ចេកវិទ្យា

 ២២-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងក្រុមហ៊ុន Huawei កម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅឯទីស្តីការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងក្រុមហ៊ុន Huawei កម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT  និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅឯទីស្តីការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ឯកឧត្តម សុខ ពុទ្ធិវុធ​ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Yao Yuya នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចសន្យានៃគម្រោងជំនួយនេះ ក្រោមអធិបតីភាព និងចូលរួមជាសាក្សីពីសំណាក់ ឯកឧត្តម ត្រាំ អ៊ីវតឹក​ រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ពិធីចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT  និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G  
  ពិធីចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT  និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G  

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងសុទ្ទរកថាអបអរសាទរដល់ក្រុមការងារនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Huawei ដែលបានខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ថ្ងៃនេះកើតឡើង ហើយក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Huawei សម្រាប់គម្រោងជំនួយដ៏សប្បុរសលើឧបករណ៍ និងសេវាកម្មដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

ឯកឧត្តមក៏បានលើកឡើងផងដែរថា៖

“ប្រទេសកម្ពុជាទទួលបាននូវកំណើនរឹងមាំ និងមានស្ថេរភាពក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះជាមួយនឹងការលេចចេញនូវសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ប្រទេសកម្ពុជាត្រូវតែពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួនដើម្បីទ្រទ្រង់កំណើនដ៏ខ្ពស់ និងរឹងមាំជាមួយចក្ខុវិស័យយូរអង្វែង។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា មានតួនាទីសំខាន់ណាស់ក្នុងការគាំទ្រដល់រដ្ឋាភិបាលដើម្បីសម្រេចបាននូវចក្ខុវិស័យគោលនយោបាយជាយុទ្ធសាស្រ្ត ដើម្បីទទួលបាននូវសេដ្ឋកិច្ចឌីជីថល ក៏ដូចជាត្រៀមខ្លួនដើម្បីឆ្ពោះទៅកាន់បដិវត្តឧស្សាហកម្មជំនាន់ទី៤ ដូចបានបង្ហាញនៅក្នុង“យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤” អាណត្តិទី ៦នេះ ។ ផលិតផល និងសេវាកម្មដែលប្រគល់ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថ្ងៃនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសម្រេចបាននូវសមិទ្ធិផលជាអតិបរមាប្រកបដោយប្រសិទ្ធភាព។ ហើយខ្ញុំសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Huawei នឹងរីកចម្រើនកាន់តែខ្លាំងឡើងៗ ” ។

ឯកឧត្តម ត្រាំ អ៊ីវតឹក 
ឯកឧត្តម ត្រាំ អ៊ីវតឹក
ឯកឧត្តម ត្រាំ អ៊ីវតឹក

លោក Yao​ មានប្រសាសន៍ថា៖ 

“ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាព័ត៌មានវិទ្យា ICT ឈានមុខគេលើពិភពលោក និងជាទំនួលខុសត្រូវសង្គមនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Huawei បានឆ្លើយតបយ៉ាងសកម្មទៅតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលកម្ពុជា ដើម្បីជ្រោមជ្រែងដល់​យុទ្ធសាស្រ្ត “ឌីជីថលកម្ពុជា” និងចក្ខុវិស័យវែងឆ្ងាយសម្រាប់ការបណ្តុះបណ្តាលទេពកោសល្យឌីជីថល។ ផ្អែកលើកិច្ចព្រមព្រៀងពីមុនរវាងសម្តេចនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រុមហ៊ុន Huawei ក្រុមហ៊ុន Huawei មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដោយផ្តល់សម្ភារបរិក្ខា និងសេវាកម្មសម្រាប់មជ្ឈមណ្ឌលទិន្នន័យខា្នតតូច ប្រព័ន្ធវីដេអូនៃសន្និសីទ និងកុំព្យូទ័រយួរដៃម៉ាក Huawei សម្រាប់ការិយាល័យរដ្ឋាភិបាលថ្នាក់កណ្តាល និងខេត្ត ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២០នេះ ។

លោក Yao

គាត់បានបន្ថែមថា៖ 

“យើងអាចនិយាយបានថាឆ្នាំ២០២០ គឺជាឆ្នាំដ៏សំខាន់នៃដំណើរការអភិវឌ្ឍ 5G របស់ប្រទេសកម្ពុជា ហើយយើងរីករាយដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍនេះ។ ក្រុមហ៊ុន Huawei ​ បានត្រៀមខ្លួនផ្តល់ជូនក្រសួងនូវ​ការបណ្តុះបណ្តាលបច្ចេកវិទ្យា 5G ចំនួន ៣០កូតា សម្របសម្រួលទៅតាមតម្រូវការរបស់មន្រ្តីផ្នែកទូរគមនាគមន៍ ដើម្បីឱ្យពួកគាត់អាចយល់ដឹងពីបច្ចេកវិទ្យា 5G និងកម្មវិធីចុងក្រោយបំផុតនៃបច្ចេកវិទ្យានេះ។ បើសម្លឹងមើលទៅអនាគត ថ្ងៃនេះគឺជាការចាប់ផ្តើមថ្មីមួយទៀតសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួង និងក្រុមហ៊ុន Huawei កម្ពុជាដើម្បីធ្វើឱ្យប្រសើរឡើងផ្នែកឌីជីថលនីយកម្ម។ ក្រុមហ៊ុន Huawei នឹងបន្តចក្ខុវិស័យដើម្បីនាំយកឌីជីថលទៅកាន់មនុស្សគ្រប់រូប គ្រប់គេហដ្ឋាននិងគ្រប់ស្ថាប័ន សម្រាប់ប្រទេសកម្ពុជាជាមួយនឹងការតភ្ជាប់ដ៏ពេញលេញ និងឆ្លាតវៃ។ យើងនឹងបន្តវិនិយោគលើប្រព័ន្ធ 5G, Broadband, Cloud, បញ្ញាសិប្បនិម្មិត(AI) និងឧបករណ៍វៃឆ្លាត ដើម្បីជួយអតិថិជនរបស់យើងឱ្យទទួលបាននូវ​​អត្ថប្រយោជន៍ពីបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនទាំងនេះជាពិសេសគឺ5G ដែលនឹងក្លាយជាផ្នែកមួយដ៏សំខាន់បំផុត ដើរតួនាទីជាមូលដ្ឋានគ្រឹះសនៃការធ្វើឱ្យប្រសើរឡើង និងឌីជីថលនីយកម្មថ្នាក់ជាតិដ៏ឆ្លាតវៃ”។

លោក Yao
  ពិធីចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT  និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G  
  ពិធីចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT  និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G  
  ពិធីចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT  និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G  
  ពិធីចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT  និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G  

ឯកឧត្តម សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា៖ 

“ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនHuawei ចំពោះការចូលរួមចំណែកក្នុងការអភិវឌ្ឍយ៉ាងសកម្មភាពទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)​ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្មទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានវិទ្យា ដល់ស្ថាប័នរដ្ឋាភិបាលដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដូចនេះហើយតាមរយៈការជ្រោមជ្រែងពីក្រុមហ៊ុន Huawei នៅពេលនេះពិតជាជួយកែលម្អផលប័ត្រដែលមានស្រាប់របស់យើងឱ្យកាន់តែល្អប្រសើរឡើង។”

ឯកឧត្តម សុខ ពុទ្ធិវុធ

លោកបានសង្កត់ធ្ងន់ថា៖

 “ការមាននូវបច្ចេកវិទ្យាព័ត៌មានវិទ្យា ICT និងសេវាបណ្តាញនេះផ្តល់នូវគុណសម្បត្តិមួយផ្នែកសម្រាប់សង្គមទូទៅ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលមានតម្លៃថោកជាងមុន បានធ្វើឱ្យយើងអាចមានលទ្ធភាពផ្គត់ផ្គង់នូវសេវាកម្មអ៊ីនធឺណិតដល់ប្រជាជនរបស់យើងបានកាន់តែច្រើន។ ការនិយមប្រើប្រាស់សេវាអ៊ីនធឺណិតកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយយោងតាមនិយតករទូរគមនាគមន៍កម្ពុជាគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បានប៉ាន់ស្មានថាអ្នកប្រើប្រាស់ចំនួន ១៦,៧លាននាក់ មានលទ្ធភាពប្រើប្រាស់អ៊ិនធឺណិតតាមទូរស័ព្ទចល័ត ខណៈពេលដែលមានប្រជាជនចំនួនត្រឹមតែ ២១៥ពាន់នាក់ប៉ុណ្ណោះ ដែលជាអ្នកប្រើប្រាស់អ៊ីនធឺណេតតាមផ្ទះ។ តាមរយៈការចាប់យកផលប្រយោជន៍ពីអ្នកប្រើប្រាស់អ៊ីនធឺណេតបច្ចុប្បន្នទាំងវិស័យរដ្ឋ និងឯកជន កំពុងផ្លាស់ប្តូរសេវាកម្មរបស់ពួកគេទៅជាសេវាកម្មតាមអ៊ីនធឺណេតដោយមានគោលដៅរួមមួយគឺ ដើម្បីផ្តល់នូវសេវាកម្មកាន់តែប្រសើរ កាន់តែរហ័ស ក៏ដូចជាកាន់តែមានប្រសិទ្ធភាពជាងមុនសម្រាប់ប្រជាជននិងអតិថិជន៕

ឯកឧត្តម សុខ ពុទ្ធិវុធ
  ពិធីចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT  និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G  
  ពិធីចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT  និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G  
  ពិធីចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT  និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G  
  ពិធីចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT  និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G  
  ពិធីចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT  និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G  
  ពិធីចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT  និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G  
  ពិធីចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT  និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G  
  ពិធីចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT  និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G  
  ពិធីចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT  និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G  
  ពិធីចុះហត្ថលេខាលើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT  និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G  
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T