ចម្លែកមែន! សត្វពពែមួយក្បាលត្រូវបានគេគោរពបូជា ជារូបតំណាងរបស់ព្រះជាម្ចាស់ ដោយសារមានមុខមាត់ស្រដៀងមនុស្ស...(មានវីដេអូ)

//s5.kh1.co/61/61941f9cf815c12de9f0edc7f00ae84545fe9360.jpg
សង្គម

 ២២-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សត្វពពែចម្លែកកើតមកមានមុខមាត់ស្រដៀងមនុស្ស

ឥណ្ឌា៖ កូនពពែ ដែលទើបនឹងកើតមួយក្បាលនៅឥណ្ឌា បាននិងកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនឥណ្ឌា ដោយសារវាកើតមកមានមុខមាត់ស្រដៀងមនុស្ស ខុសប្លែកពីសត្វពពែដ៏ទៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កូនពពែខ្មៅ ដែលមានមុខមាត់ដ៏ចម្លែកមួយក្បាលនេះ ទើបបានចាប់កំណើតកាលពីពេលថ្មីៗកន្លងទៅ នៅក្នុងភូមិ Nimodia ជាយក្រុង Jaipur រដ្ឋ Rajasthan ប្រទេសឥណ្ឌា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក Mukeshji Prajapap ដែលត្រូវជាម្ចាស់កូនពពែ ខាងលើបានបង្ហោះចែករំលែកឃ្លីបវីដេអូខ្លីមួយកាលពីដើមសប្ដាហ៍នេះ។ កូនពពែនេះ ត្រូវបានគេមើលឃើញថា កំពុងដើរតេះតះ ព្រមទាំងបក់កន្ទុយរវិចៗ នៅក្នុងបន្ទប់មួយ។

សត្វពពែចម្លែក
សត្វពពែចម្លែក

នេះបើយោងទៅតាមការសនិដ្ឋានរបស់អ្នកជំនាញ មូលហេតុដែលនាំឲ្យកូនពពែមួយក្បាលខាងលើ កើតមកមានសភាពខុសប្រក្រតីបែបនេះ អាចបណ្ដាលមកពីការពិការភាពពីកំណើត ដែលគេស្គាល់ថា “ ព្យុះស៊ីក្លូន” ដែលជាហេតុធ្វើឲ្យដំណើរការនៃការផលិតហ្សែនមិនស៊ីចង្វាក់នឹងគ្នា។

ហើយបច្ចុប្បន្ននេះ កូនពពែមួយក្បាលខាងលើ ក៏​​​​​​​​​​​​​​​​កំពុងត្រូវបានប្រជាជននៅឥណ្ឌាគោរពបូជា ជារូបតំណាងរបស់ព្រះជាម្ចាស់ផងដែរ បន្ទាប់ពីវាកើតមកមានមុខរាងសំប៉ែត និងភ្នែកស្រដៀងនឹងមនុស្សបែបនេះ ។

គួរឲ្យដឹងដែរថា នៅប្រទេសឥណ្ឌា សត្វពពែក៏ត្រូវបានគេចាត់ទុកថាជាសត្វដ៏ពិសិដ្ឋមួយផងដែរក្នុងចំណោម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សត្វស្វា ពស់ ដំរី និងសត្វខ្លា ដែលសាសនាហិណ្ឌូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានកំណត់ថាជាសត្វដ៏បរិសុទ្ធ៕

មានវីដេអូខាងក្រោម៖

សត្វពពែចម្លែក
សត្វពពែចម្លែក
សត្វពពែចម្លែក
សត្វពពែចម្លែក
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T