ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ស្រគត់ស្រគំ និយមច្រៀងបទសុភាពៗ សុន ស្រីពេជ្រ ជាតារាចម្រៀងមិនសូវនិយមស្លៀកពាក់ឆើតឆាយឡើយ ដែលនាងក៏ ជាតារាស្រីដែលមានហ្វេនៗជាច្រើនចូលចិត្ត និង ស្ដាប់នៅបទចម្រៀងរបស់នាង ព្រោះវាពិតជាពីរោះដោយសារសម្លេងផ្អែមស្រទន់របស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ សុន ស្រីពេជ្រ ក៏ទើបតែ និង រៀបការផង ដោយពេលនេះ នាងមានកូនស្រីម្នាក់ផងដែរ ហើយ មួយរយៈពេលនេះ មិនសូវជាបានឃើញនាងឡើងច្រៀងក្នុងកម្មវិធីផ្សេងសោះឡើយ បើមើលពីជីវិតគ្រួសាររបស់នាងវិញ ហាក់ជាមានសុភមង្គលដែលនាងមានកូនស្រីដ៏គួរឲ្យស្រលាញ់ផងនោះ។
នៅក្នុងគណនីហ្វេសប៊ុករបស់នាង បានបង្ហោះសារមួយដ៏មានន័យបំផុតសម្រាប់ អ្នកដែលមានគ្រួសារ និង កំពុងតែរៀបការ ដោយសារមួយនោះនាងបាននិយាយថា៖
រកស៊ីប្ដីខំ ប្រពន្ធប្រឹងប្ដីបាក់ទឹកចិត្ត ប្រពន្ធឲ្យកម្លាំងចិត្តប្រពន្ធដួល ប្ដីគ្រាប្រពន្ធយំ ប្ដីលួងប្ដីប្រពន្ធត្រូវប្រគៀកស្មាគ្នា រកស៊ីទើបបានផលលឿន ព្រោះរឿងរកស៊ី ក្បួនរកស៊ី មានតែគ្រួសារទេដឹង ចឹងហើយពេលជួបវិបត្តិ ក៏មានគ្រួសារ និងហើយជាខ្នងបង្អែកពិភាក្សា
សូមទស្សនារូបភាពខាងក្រោម៖




