ញាក់មួយ-ពីរ ហើយស៊ុតជើងឆ្វេងល្អណាស់! ទៅមើលគ្រាប់បាល់ដែល Lukaku ស៊ុតឈ្នះពានគ្រាប់បាល់ល្អជាងគេប្រចាំក្រុម Inter ក្នុងខែធ្នូ (មានវីដេអូ)

//s5.kh1.co/13/13399f1afdea42ea79b86b06e4dd4ac09d715100.jpg
កីទ្បា

 ២១-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Lukaku ឈ្នះពានគ្រាប់បាល់ល្អប្រចាំក្រុម Inter Milan ក្នុងខែធ្នូ

អ៉ីតាលី៖ ក្លិប Inter Milan បានប្រកាសពីបេក្ខភាពដែលឈ្នះពានរង្វាន់ គ្រាប់បាល់ល្អប្រចាំខែធ្នូ ឆ្នាំ២០១៩ លើគណនី Twitter ផ្លូវការរបស់ខ្លួនកាលពីម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះសមាជិករបស់ Inter បានបោះឆ្នោតជ្រើសរើសគ្រាប់បាល់ទី២របស់ខ្សែប្រយុទ្ធ Romelu Lukaku ក្នុងការប្រកួតយកឈ្នះក្រុម Genoa ៤-០ ជាគ្រាប់បាល់ល្អប្រចាំខែ។

ជម្រើសជាតិប៊ែលហ្សិករូបនេះ បានផ្ទេរពី Man UTD មកចូលរួមជាមួយ ​Inter ក្នុងតម្លៃបំបែកកំណត់ត្រា ៧៥លានអឺរ៉ូ (ឬប្រមាណ ៨៣លានដុល្លារ) កាលពីទីផ្សារដោះដូររដូវក្ដៅឆ្នាំមុន។

យ៉ាងណា ក្នុងរដូវកាលនេះ Lukaku បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ជាក់ស្ដែងក្នុងការបង្ហាញខ្លួន២៦ប្រកួតកន្លងទៅ គិតរាល់កម្មវិធីទាំងអស់ រូបគេស៊ុតបាន១៨គ្រាប់ និង Assist ឲ្យមិត្តរួមក្រុមបាន៤ដង៕

  ខ្សែប្រយុទ្ធ Romelu Lukaku
  ខ្សែប្រយុទ្ធ Romelu Lukaku

បើចង់ឃើញគ្រាប់បាល់របស់ ​Lukaku អស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

គ្រាប់បាល់របស់ Lukaku

ប្រភព៖ AF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T