ប្រភេទអាហារទាំងនេះល្អបំផុតដែលអ្នកគួរទទួលទាន ប្រសិនបើអ្នកមានជំងឺរលាកសន្លាក់

//s5.kh1.co/da/dacbeb47e35b58022cf8faffadf610f8afc3416b.jpg
យល់ដឹង

 ២៣-ឧសភា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

ប្រភេទអាហារទាំងនេះល្អបំផុតដែលអ្នកគួរទទួលទាន ប្រសិនបើអ្នកមានជំងឺរលាកសន្លាក់

អាហារល្អទាំង ៧មុខដែលអ្នកគួរទទួលទាន ប្រសិនបើអ្នកមានជំងឺរលាកសន្លាក់៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ខ្ទឹមស

ខ្ទឹមស​ ត្រូវបានផ្តល់ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព នៅក្នុងការសិក្សាសាកល្បងមួយចំនួនថាខ្ទឹមស និងសមាសធាតុរបស់វាត្រូវបានបង្ហាញថាមានលក្ខណៈប្រឆាំងនឹងជំងឺមហារីក។ វាក៏ផ្ទុកនូវសមាសធាតុផ្សំដែលអាចបន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺវង្វេង។ លើសពីនេះទៀតខ្ទឹមសត្រូវបានគេបង្ហាញថាមានប្រសិទ្ធិភាពប្រឆាំងនឹងការរលាក ដែលអាចជួយបន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់។

ខ្ទឹមស
ខ្ទឹមស
https://s5.kh1.co/__image/w=650,h=366,q=100/61/6177019ad533978810297be415b8125cfb55f3c9.jpg

២.ត្រីខ្លាញ់

ពូជត្រីដែលមានជាតិខ្លាញ់ដូចជាត្រីសាម៉ុង ត្រីសាឌីនគឺមានអាស៊ីដខ្លាញ់អូមេហ្គា ៣ ខ្ពស់ ដែលត្រូវបានបង្ហាញថាមានឥទ្ធិពលប្រឆាំងនឹងការរលាកខ្លាំង។ ដោយសារត្រីប្រភេទនេះមានអាស៊ីដខ្លាញ់អូមេហ្គា ៣ ខ្ពស់ និងវីតាមីន​ D ដែលទាំងពីរនេះអាចមានអត្ថប្រយោជន៍សម្រាប់កាត់បន្ថយការរលាក និងភាពធ្ងន់ធ្ងរនៃរោគសញ្ញារលាកសន្លាក់។

ត្រី
ត្រី

៣.ខ្ញី

 ខ្ញីអាចជួយសម្រួលដល់រោគសញ្ញានៃជំងឺរលាកសន្លាក់បានដែរ។ ការសិក្សាមួយសាកល្បងក៏បានរកឃើញថាខ្ញី និងសមាសធាតុផ្សំរបស់វាបានរារាំងការផលិតសារធាតុដែលជំរុញដល់ការរលាកនៅក្នុងរាងកាយ ។ ការទទួលទានខ្ញីអាចកាត់បន្ថយការរលាក និងជំនួយក្នុងការកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់។

ខ្ញី
ខ្ញី

៤.ផ្កាខាត់ណាខៀវ

វាមិនមែនជារឿងអាថ៌កំបាំងទេដែលថាផ្កាខាត់ណាគឺជាអាហារមួយដែលល្អដល់សុខភាព វាអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះការរលាក។

ការសិក្សាមួយដែលបានមើលទៅលើរបបអាហាររបស់ស្ត្រី ១០០៥ នាក់​ បានរកឃើញថាការទទួលទានបន្លែ ដូចជាផ្កាខាត់ណាខៀវត្រូវវាបានថយចុះកម្រិតនៃការរលាក ហើយវាក៏ផ្ទុកនូវសមាសធាតុសំខាន់ៗដែលអាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់ផងដែរ។

ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវ

៥. ផ្លែប៊ឺរី

ផ្លែប៊ឺរីមានសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងជាតិរ៉ែត្រូវបានបញ្ចូលទៅក្នុងផ្លែប៊ឺរីនីមួយៗដែលអាចមានចំណែកពិសេសរបស់វាក្នុងការថយចុះការរលាក។ ហើយផ្លែប៊ឺរីមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលត្រូវបានគេបង្ហាញថា អាចកាត់បន្ថយការរលាកដែលទាក់ទងនឹងជំងឺរលាកសន្លាក់ ។

ផ្លែប៊ឺរី
ផ្លែប៊ឺរី

៦. ទំពាំងបាយជូរ

ទំពាំងបាយជូរមានសារធាតុចិញ្ចឹមដ៏ច្រើនដែលមានវាប្រឆាំងអុកស៊ីតកម្មខ្ពស់ និងមានលក្ខណៈប្រឆាំងនឹងការរលាក។ លើសពីនេះទៀតផ្លែទំពាំងបាយជូរមានសមាសធាតុជាច្រើនដែលត្រូវបានគេបង្ហាញថាមានអត្ថប្រយោជន៍ក្នុងការព្យាបាលជំងឺរលាកសន្លាក់។

ទំពាំងបាយជូរ
ទំពាំងបាយជូរ

៧. ប្រេងអូលីវ

ប្រេងអូលីវត្រូវបានបង្ហាញវាអាចកាត់បន្ថយការរលាក​ និងអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺរលាកសន្លាក់។ ការសិក្សាលើសត្វមួយបានរកឃើញថាវាអាចបន្ថយការវិវត្តនៃជំងឺរលាកសន្លាក់ និងបន្ថយរោគសញ្ញាផ្សេងៗ។

ប្រេងអូលីវ
ប្រេងអូលីវ
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T