អីយ៉ាសជិតយកបានកីឡាករនៅ PL ម្នាក់ទៀតហើយ! Inter ព្រមព្រៀងចុះកុងត្រាយកកីឡាករ Chelsea មួយរូបក្នុងតម្លៃ…

//s5.kh1.co/cd/cd6e086165154914b690f87cc4499934e40604c9.jpg
កីទ្បា

 ២១-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Inter ព្រមព្រៀងចុះកុងត្រាយកខ្សែការពារស្លាប Victor Moses ក្នុងលក្ខខណ្ឌខ្ចីជើង

អ៉ីតាលី៖ ក្លិបយក្សអ៉ីតាលី Inter Milan បានព្រមព្រៀងចុះកុងត្រាយកខ្សែការពារស្លាបរបស់ក្រុមតោខៀវ Chelsea កីឡាករ Victor Moses ក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងជម្រើសទិញផ្ដាច់១០លានអឺរ៉ូ (ឬប្រមាណ ១១លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Moses ត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅកាន់ទីក្រុង Milan រួចរាល់ហើយ ដោយនឹងធ្វើតេស្តសុខភាពនៅថ្ងៃអង្គារនេះ។

  កីឡាករ Victor Moses
  កីឡាករ Victor Moses

ជាមួយគ្នានេះដែរ នាយកផ្នែកអភិវឌ្ឍន៍កីឡារបស់ក្រុម Inter លោក Piero Ausilio បានប្រាប់កាសែត Sky Sport Italia ថាក្រុមរបស់លោកបានឈានដល់កិច្ចព្រមព្រៀងក្នុងលក្ខខណ្ឌគោលមួយចំនួន ជាមួយនឹងក្រុម​ Chelsea ហើយជុំវិញការផ្ទេរកីឡាករ Moses។

ខ្សែការពារស្លាបវ័យ២៩ឆ្នាំរូបនេះ ត្រូវបានក្រុម Chelsea ដាក់ឲ្យក្រុម Fenerbache ខ្ចីជើងកាលពីខែមករាឆ្នាំមុន ដោយបច្ចុប្បន្នក្លិបទាំងពីរបានយល់ព្រមបន្ធូរបន្ថយកិច្ចសន្យាដែលនៅសល់៥ខែទៀតនោះ ឲ្យគាត់ចាកចេញហើយ ដូច្នេះមានន័យថាគាត់អាចនឹងត្រឡប់ទៅចូលរួមជាមួយនឹងអតីតគ្រូបង្វឹក លោក Antonio Conte បាននៅទឹកដី San Siro។

កីឡាករ Victor Moses
កីឡាករ Victor Moses

យោងតាមការចុះផ្សាយរបស់កាសែត​ Sky Sports Italia បានឲ្យដឹងថា ការធ្វើតេស្តសុខភាពរបស់ជម្រើសជាតិនីហ្សេរីយ៉ារូបនេះ នឹងធ្វើឡើងនៅព្រឹកថ្ងៃអង្គារនេះវេលាម៉ោង១០ (ម៉ោងក្នុងប្រទេសអ៉ីតាលី)។

យ៉ាងណា ការធ្វើតេស្តសុខភាពនេះអាចជាកត្តារារាំងមួយសម្រាប់ Moses ផងដែរ ដោយរូបគេធ្លាប់រងរបួសធ្ងន់២ដងក្នុងរដូវកាលនេះ ខណៈលើកទី១ របួសកាលពីខែសីហា និងលើកទី២នៅដើមខែធ្នូ។

 កីឡាករ Victor Moses
 កីឡាករ Victor Moses

គួរឲ្យដឹងដែរថា រយៈពេល១ឆ្នាំកន្លងទៅ Moses បង្ហាញខ្លួនបាន២៣ប្រកួតប៉ុណ្ណោះឲ្យក្រុម Fenerbache ក្នុងនោះរូបគរកបាន៥គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន២ដង៕

ប្រភពfootball-italia

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T