ប្រទេសម៉ាឡេស៊ីបញ្ជូនសំរាមប្លាស្ទិកខុសច្បាប់ចំនួន៤២កុងតឺណ័រ ទៅកាន់ចក្រភពអង់គ្លេសវិញ

//s5.kh1.co/6e/6eff947995981acc206a30d380d1987ecbf3d197.jpg
សង្គម

 ២១-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ចាប់តាំងពីប្រទេសចិនប្រកាសឈប់ទទួលសំណល់ប្លាស្ទិកពីបរទេស​ ប្រទេសក្នុងតំបន់អាស៊ីគ្នេយ៍មានការកើនឡើងសំណល់ប្លាស្ទិកពីបរទេស។

ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសម៉ាឡេស៊ីបានប្រកាសថា ប្រទេសខ្លួនកំពុងប្រគល់សំរាមប្លាស្ទិកដែលនាំចូលខុសច្បាប់ចំនួន៤២កុងតឺណ័រទៅកាន់ចក្រភពអង់គ្លេសវិញ។ អ្នកស្រី Yeo Bee Yin បាននិយាយថា ប្រទេសម៉ាឡេស៊ីនឹងចាត់វិធានការ ដើម្បីធានាថាប្រទេសនេះនឹងមិនក្លាយជាកន្លែងចាក់សំរាមរបស់ពិភពលោកឡើយ។ អ្នកស្រីបានបន្ថែមទៀតថា ប្រទេសម៉ាឡេស៊ីធ្លាប់បានបញ្ជូនកុងតឺណ័រចំនួន១៥០ត្រឡប់ទៅកាន់ប្រទេសដើមវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 អ្នកស្រី Yeo Bee Yin
 អ្នកស្រី Yeo Bee Yin

រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា ខ្លួនបានទទួលសំណើពីអជ្ញាធរម៉ាឡេស៊ីកាលពីឆ្នាំមុន ដើម្បីទទួលយកសំរាមចូលមកប្រទេសអង់គ្លេសវិញ ហើយកុងតឺណ័រមួយចំនួនបានមកដល់ហើយ។ អ្នកនាំពាក្យទីភ្នាក់ងារបរិស្ថានបាននិយាយថា យើងបានបន្តធ្វើការជាមួយបណ្ដាញដឹកជញ្ជូននិងអជ្ញាធរម៉ាឡេស៊ី ដើម្បីធានាថារាល់កាកសំណល់ទាំងអស់ត្រូវបានបញ្ជូនត្រឡប់ទៅវិញឲ្យបានឆាប់បំផុត។ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មានការកើនឡើងយ៉ាងខ្លាំងនូវកាកសំណល់ប្លាស្ទិកពីបរទេស ចាប់តាំងពីប្រទេសចិនដែលធ្លាប់ជាប្រទេសនាំចូលសំណល់ប្លាស្ទិកធំជាងគេលើពិភពលោក បានប្រកាសហាមឃាត់ក្នុងឆ្នាំ២០១៧។

 អ្នកស្រី Yeo Bee Yin កំពុងចុះមើលកុងតេណ័រដែលមានផ្ទុកសំណល់ប្លាស្ទិកខុសច្បាប់
 អ្នកស្រី Yeo Bee Yin កំពុងចុះមើលកុងតេណ័រដែលមានផ្ទុកសំណល់ប្លាស្ទិកខុសច្បាប់

ប្រទេសម៉ាឡេស៊ីបាននិយាយថាកាកសំណល់ដែលមិនត្រូវការសរុបចំនួន៣,៧៣៧តោន ត្រូវបានបញ្ជូនទៅប្រទេសចំនួន១៣ ក្នុងនោះរួមមានកុងតឺណ័រចំនួន៤៣បញ្ជូនទៅកាន់ប្រទេសបារាំង ចំនួន៤២ទៅកាន់ចក្រភពអង់គ្លេស ចំនួន១៧ទៅកាន់សហរដ្ឋអាមេរិក និងប្រទេសកាណាដាចំនួន១១ទៀត។ អាជ្ញាធរសង្ឃឹមថា នឹងបញ្ជូនកុងតឺណ័រចំនួន១១០គ្រឿងទៀត នៅពាក់កណ្ដាលឆ្នាំ២០២០ ដោយ៦០គ្រឿងនឹងទៅអាមេរិក៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T