តារាចម្រៀងថៃលោក Tik Shiro នឹងបើកឆាកស្វាគមន៍ Freshy Happy Concert កម្មវិធីតន្ត្រីបែបទំនើបទើបង្កើតថ្មីរបស់ PNN! (មានវីដេអូ)

//s5.kh1.co/9f/9f386f7766f28942c881fb8f1d8863adba1643cd.jpg
តារា & កម្សាន្ដ

 ២០-មករា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀងថៃលោក Tik Shiro នឹងបើកឆាកស្វាគមន៍ Freshy Happy Concert របស់ PNN។

ភ្នំំពេញ៖ កន្លង​​​មក​ស្ថានីយ​ទូ​រទស្សន៍ ​ភី អិន អិន​ ​តែងតែបានយកចិត្តទុកដាក់ក្នុងការបង្កើតនូវកម្មវិធីប្លែកៗ ថ្មីៗ ដែលផ្តល់នូវចំណេះដឹង ការកម្សាន្តយ៉ាងសំបូរបែប តម្រូវគ្រប់វ័យ និងគ្រប់តម្រូវការរបស់ទស្សនិកជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជារៀងរាល់ចុងសប្តាហ៍ទស្សនិកជនតែងតែបានទស្សនា​ និងកម្សាន្តអារម្មណ៍ជាមួយកម្មវិធីតន្ត្រី ដែលប្រជុំទៅដោយតារាចម្រៀងដែលមានឈ្មោះបោះសម្លេង មានសម្លេងពិរោះ ទាំងតារាចម្រៀងជាតិ និងអន្តរជាតិដូចជា កម្មវិធីតន្ត្រី «Boostrong Music On Fire» ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៤:៣០នាទីល្ងាច កម្មវិធីតន្ត្រី «Anchor Fun Zone» ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៨:០០យប់ និងកម្មវិធីកម្សាន្តផ្សេងៗទៀត។

  កម្មវិធី «Freshy Happy Concert»
  កម្មវិធី «Freshy Happy Concert»

ដោយឡែកកម្មវិធីតន្ត្រីថ្មីសន្លាងមួយទៀតដែល ភី អិន អិន នឹងចាប់ផ្តើមដំណើរការផ្សាយនៅដើមខែកុម្ភៈតទៅគឺកម្មវិធី «Freshy Happy Concert»។ កាន់តែពិសេសជានេះ ថ្ងៃបើកឆាកដំបូងរបស់កម្មវិធី «Freshy Happy Concert» នេះនឹងមានការអញ្ជើញចូលរួមជាពិសេសពីសំណាក់តារាចម្រៀងថៃលោក Tik Shiro រួមនឹងតារាចម្រៀងខ្មែរល្បីៗចំនួនបីដួងទៀតមានដូចជា កញ្ញា យូរី កញ្ញា មីណា និងលោក អៀង វត្ថា

«Freshy Happy Concert» នឹងមានការផ្សាយផ្ទាល់ ព្រមទាំងបើកឱ្យទស្សនិកជនចូលរួមទស្សនាដោយសេរី នៅស្ទីតយោ ភី អិន អិន ចាប់ពីថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ៕

  តារាចម្រៀងថៃលោក Tik Shiro
  តារាចម្រៀងថៃលោក Tik Shiro

ទស្សនាឈុតខ្លីសូមចុច៖

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T