ភ្នំំពេញ៖ កន្លងមកស្ថានីយទូរទស្សន៍ ភី អិន អិន តែងតែបានយកចិត្តទុកដាក់ក្នុងការបង្កើតនូវកម្មវិធីប្លែកៗ ថ្មីៗ ដែលផ្តល់នូវចំណេះដឹង ការកម្សាន្តយ៉ាងសំបូរបែប តម្រូវគ្រប់វ័យ និងគ្រប់តម្រូវការរបស់ទស្សនិកជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជារៀងរាល់ចុងសប្តាហ៍ទស្សនិកជនតែងតែបានទស្សនា និងកម្សាន្តអារម្មណ៍ជាមួយកម្មវិធីតន្ត្រី ដែលប្រជុំទៅដោយតារាចម្រៀងដែលមានឈ្មោះបោះសម្លេង មានសម្លេងពិរោះ ទាំងតារាចម្រៀងជាតិ និងអន្តរជាតិដូចជា កម្មវិធីតន្ត្រី «Boostrong Music On Fire» ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៤:៣០នាទីល្ងាច កម្មវិធីតន្ត្រី «Anchor Fun Zone» ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៨:០០យប់ និងកម្មវិធីកម្សាន្តផ្សេងៗទៀត។
ដោយឡែកកម្មវិធីតន្ត្រីថ្មីសន្លាងមួយទៀតដែល ភី អិន អិន នឹងចាប់ផ្តើមដំណើរការផ្សាយនៅដើមខែកុម្ភៈតទៅគឺកម្មវិធី «Freshy Happy Concert»។ កាន់តែពិសេសជានេះ ថ្ងៃបើកឆាកដំបូងរបស់កម្មវិធី «Freshy Happy Concert» នេះនឹងមានការអញ្ជើញចូលរួមជាពិសេសពីសំណាក់តារាចម្រៀងថៃលោក Tik Shiro រួមនឹងតារាចម្រៀងខ្មែរល្បីៗចំនួនបីដួងទៀតមានដូចជា កញ្ញា យូរី កញ្ញា មីណា និងលោក អៀង វត្ថា។
«Freshy Happy Concert» នឹងមានការផ្សាយផ្ទាល់ ព្រមទាំងបើកឱ្យទស្សនិកជនចូលរួមទស្សនាដោយសេរី នៅស្ទីតយោ ភី អិន អិន ចាប់ពីថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ៕
ទស្សនាឈុតខ្លីសូមចុច៖