ក្រោយឈ្នះ Man UTD ខ្សែប្រយុទ្ធ Salah បានបាញ់ចំៗថា…

//s5.kh1.co/de/dea81f08426fa174ff9163bf76b89e32ccb4c1a6.png
កីទ្បា

 ២០-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Salah ទម្លាយមូលហេតុដែល​ Liverpool ឈ្នះ Man UTD កាលពីយប់មិញ

អង់គ្លេស៖ ក្រោយបញ្ចប់ការប្រកួត Salah បាននិយាយថា វត្តមានរបស់រូបគេក្នុងការវិលត្រឡប់ពីរបួសបានជួយក្រុម Liverpool ប្រកួតឈ្នះក្រុមបិសាចក្រហម Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Liverpool បានបំបាក់ក្រុម Man UTD ក្នុងលទ្ធផល២-០ នៅកីឡដ្ឋាន Anfield កាលពីយប់ថ្ងៃអាទិត្យ រក្សាកំណត់ត្រាមិនដែលចាញ់របស់ពួកគេក្នុងក្របខណ្ឌ Premier League រដូវកាលនេះ។ ក្នុងនោះ២គ្រាប់របស់ក្រុមលោក Klopp រកបានដោយ ខ្សែការពារ Virgil Van Dijk និង ជម្រើសជាតិអេហ្ស៊ីប Mohamed Salah

  ខ្សែការពារ Virgil Van Dijk
  ខ្សែការពារ Virgil Van Dijk
  ជម្រើសជាតិអេហ្ស៊ីប Mohamed Salah
  ជម្រើសជាតិអេហ្ស៊ីប Mohamed Salah

លទ្ធផលខាងលើនេះ ជាជ័យជម្នះលើកទី២១ហើយរបស់ក្រុមហង្សក្រហមនៅ Premier League រដូវកាលនេះ បើគិតត្រឹម២២ប្រកួតកន្លងទៅ ពួកគេធ្លាប់ភ្លាត់ស្មើតែ១ដងប៉ុណ្ណោះ។

យ៉ាងណាក្រុមដែលធ្វើឲ្យ Liverpool ស្គាល់រសជាតិស្មើនោះ គឺក្រុមបិសាចក្រហមនេះឯង ដោយការប្រកួតជើងទី១នៅទឹកដី Old Trafford ក្រុមទាំងពីរស្មើគ្នា១ទល់នឹង១ ដែលពេលនោះមិនមានវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើម Salah នោះទេដោយសាររូបគេរបួស។

បន្ទាប់ពីបញ្ចប់ការប្រកួតកាលពីយប់មិញនេះ Salah បាននិយាយបែបលេងសើចថា៖

Salah ផ្ដល់បទសំភាសន៍ក្រោយការប្រកួត
Salah ផ្ដល់បទសំភាសន៍ក្រោយការប្រកួត

ដូចដែលអ្នកបានឃើញហើយក្នុងថ្ងៃនេះ ដោយសារខ្ញុំត្រឡប់ពីរបួសវិញ ទើបពួកយើងឈ្នះការប្រកួតនេះ។ ខ្ញុំពិតជាសប្បាយចិត្តណាស់សម្រាប់ក្រុមទាំងមូល ពួកយើងបានឈ្នះរាល់ការប្រកួតទាំងអស់ ពួកយើងរីករាយនឹងពេលវេលានេះ និងសង្ឃឹមថាវានឹងបញ្ចប់ទៅដោយល្អបែបនេះ៕

Salah

ប្រភពallfootballapp

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T