អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ Liverpool លោក Jurgen Klopp បាននិយាយថាលោកសប្បាយចិត្តដែលអ្នកគាំទ្របានចាប់ផ្ដើមជឿជាក់ថាក្រុមរបស់លោកនឹងក្លាយជាជើងឯកពានរង្វាន់ Premier League នៅរដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រោយយកឈ្នះ Man UTD ក្នុងលទ្ធផល ២-០ កាលពីយប់មិញបានបន្តបង្កើនគម្លាតពិន្ទុឲ្យ Liverpool ពីក្រុមលេខ២ Manchester City ដល់ទៅ១៦ពិន្ទុ និងចំណេញមួយប្រកួតនៅក្នុងដៃ។
ជាមួយគ្នានេះ ក្រោយលោកអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតកាលពីម្សិលមិញ អ្នកគាំទ្រ Liverpool នៅកីឡដ្ឋាន Anfield បានស្រែកច្រៀងថា "ពួកយើងនឹងឈ្នះពាន"។ បើសិនជាអាចឈ្នះពានលីគកំពូលអង់គ្លេស Premier League នៅរដូវកាលនេះបានមែន នោះគឺជាការបំបែកកំណត់ត្រារង់ចាំអស់រយៈពេល ៣០ឆ្នាំ។
ពួកគេអាច្រៀងបាន។ ខ្ញុំមិនបានប្រាប់ទៅពួកគេឲ្យច្រៀងនោះទេ។ បើសិនជាអ្នកគាំទ្ររបស់យើងមិនមានអារម្មណ៍ល្អនៅពេលនេះ វាពិតជារឿងដ៏ចម្លែក។ ជាការពិត ពួកគេធ្វើតាមក្ដីសុបិនរបស់ពួកគេ និងច្រៀងនូវអ្វីដែលគេចង់ច្រៀង។ យ៉ាងណាមិញ ពួកយើងនៅមិនទាន់អាចសប្បាយជាមួយអ្នកគាំទ្របាននោះទេ។
គួរឲ្យដឹងដែរថា ពីរគ្រាប់របស់ Liverpool កាលពីយប់មិញធ្វើបានសម្រេចដោយខ្សែការពារ Virgil van Dijk និងខ្សែប្រយុទ្ធ Mohamad Salah ក្នុងម្នាក់មួយគ្រាប់៕

ប្រភព៖ BBC