ភារកិច្ចទាំង ១២ យ៉ាង ដែលស្វាមីគួរធ្វើពេលដែលភរិយាមានផ្ទៃពោះ

//s5.kh1.co/0a/0aaf7b05990b659ba0ceb5ac0af228d92f9e0f1e.jpg
យល់ដឹង

 ២០-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្នុងនាមជាស្វាមី អ្នកប្រហែលជាចង់ដឹងពីវិធីដែលអ្នកអាចជួយភរិយារបស់អ្នកក្នុងអំឡុងពេលនាងមានផ្ទៃពោះ។ នេះគឺជាចំណុចចាំបាច់មួយចំនួនដែលត្រូវធ្វើទៅកាន់ភរិយារបស់អ្នក។ តាមរយៈការធ្វើបែបនេះអ្នកនឹងក្លាយជាស្វាមីដែលមានទំនួលខុសត្រូវខ្ពស់ និងគួរឲ្យស្រឡាញ់បំផុត ហើយក៏ជាឪពុកដ៏អស្ចារ្យម្នាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ចំណុចទាំង ១២ ដែលអ្នកជាស្វាមីគួរធ្វើ៖

. អប់រំខ្លួនអ្នក

នៅពេលខ្លះគ្រាន់តែដឹង និងយល់ពីអ្វីដែលភរិយាអ្នកកំពុងឆ្លងកាត់គឺជាជំហានដ៏ធំមួយ ដែលមានរឿងជាច្រើនដែលត្រូវយកចិត្តទុកដាក់នៅពេលដែលភរិយារបស់អ្នកមានផ្ទៃពោះ ដូច្នេះអ្នកគួរតែដឹងពីអាហារ សម្លៀកបំពាក់ ឬរបស់អ្វីផ្សេងៗទៀត ។

. លើកទឹកចិត្ត និងគាំទ្រនាង

នៅពេលចាញ់កូនវាជាការដ៏ឈឺចាប់ដែលអាចធ្វើឱ្យស្ត្រីធុញទ្រាន់។ ក្នុងនាមជាស្វាមីអ្នកត្រូវជួយទំនុកបម្រុងភរិយារបស់អ្នកនៅក្នុងអំឡុងពេលនោះ ដោយការលើកទឹកចិត្តនាង ឈរក្បែរនាង ធ្វើឱ្យនាងមានអារម្មណ៍ធូរស្បើយ និងត្រូវរៀបចំកន្លែងសំរាកអោយនាង នៅពេលណាដែលនាងឈឺ។

ភរិយារបស់អ្នកត្រូវការការគាំទ្រ និងការលើកទឹកចិត្តខ្លាំងនៅពេលនាងមានផ្ទៃពោះ។ ស្ត្រីមានផ្ទៃពោះគឺជាពេលវេលាមួយដែលនាងសប្បាយចិត្ត និងរំភើបដែលក្លាយជាម្តាយគេ តែក៏មានភាពភ័យខ្លាច និងគិតច្រើនផងដែរ ។ ក្នុងអំឡុងពេលដែលនាងមានផ្ទៃពោះ វាជាការសំខាន់ណាស់ ដែលអ្នកត្រូវលើកទឹកចិត្តនាង និងនៅក្បែរនាងដោយមិនចាំបាច់ធ្វើឲ្យនាងព្រួយបារម្ភ។

រូបតំណាង
រូបតំណាង

. ត្រូវមានភាពអត់ធ្មត់

ស្ត្រីមានផ្ទៃពោះពិតជាមានអារម្មណ៍ផ្លាស់ប្តូរ ដោយការទ្រាំនឹងអារម្មណ៍ឈឺចាប់ ដោយក្នុងអំឡុងពេលការផ្លាស់ប្តូរទាំងនេះគឺវាជាធម្មជាតិ ដូច្នេះត្រូវរៀនអត់ធ្មត់នៅពេលដែលប្រពន្ធរបស់អ្នកឆ្លងកាត់ការផ្លាស់ប្តូរទាំងនេះ។ ប្រកាន់ខ្ជាប់នូវសំណូមពររបស់នាង ហើយអ្នកគួរឆ្លើយតបនូវសម្តីពីរោះ ការយកចិត្ត ដែលរឿងទាំងនេះនឹងធ្វើឲ្យនាងរីករាយ និងមានភាពកក់ក្តៅ ហើយនាងគិតថា នាងជានារីដែលមានសំណាងបំផុត។

រូបតំណាង
រូបតំណាង

៤. ចេះបត់បែន

ភរិយារបស់អ្នកប្រហែលជាត្រូវការច្រើនពីអ្នកនៅថ្ងៃខ្លះ នេះអាចជាការលំបាកសម្រាប់អ្នកដែលជាស្វាមី។ វាអាចមានពេលខ្លះដែលអ្នកប្រហែលជាត្រូវផ្លាស់ប្តូរផែនការរបស់អ្នក ឬអាចបោះបង់ចោលការណាត់ជួប ដែលអ្នកគួរតែធ្វើវាក្នុងអំឡុងពេលដែលនាងមានផ្ទៃពោះ។ អាចធ្វើតាមតម្រូវការរបស់នាង ដោយអ្នកអាចចំណាយពេលជាមួយនាង ព្រោះវិធីនេះវានឹងធ្វើឲ្យនាងមានក្តីសុខបំផុត។

៥. ចំអិនអាហារជាមួយនាង

 ក្នុងអំឡុងពេលមានផ្ទៃពោះ ប្រសិនបើអ្នកជួយចម្អិនអាហារគឺជាការរួមចំណែកមួយដ៏សំខាន់ ដោយការចូលក្នុងផ្ទះបាយ និងធ្វើអ្វីៗដែលធ្វើជាមួយនាង។ នាងនឹងពេញចិត្តចំពោះកាយវិការ ហើយវានឹងជួយសម្រាលបន្ទុករបស់នាងផងដែរ ។ ដូច្នេះធ្វើឱ្យនាងសម្រាកបានស្រួលនិងស្ងប់ស្ងាត់ ចូរកុំស្ទាក់ស្ទើរក្នុងការបំពេញកាតព្វកិច្ចនេះ។

រូបតំណាង
រូបតំណាង

៦. ត្រូវនៅក្បែរនាង

ស្ត្រីមានផ្ទៃពោះច្រើនតែត្រូវបានគេណែនាំឱ្យសម្រាកឱ្យបានច្រើន និងមិនធ្វើឱ្យខ្លួនគេមានអារម្មណ៍ធុញទ្រាន់ ។ សំខាន់នោះត្រូវប្រាកដថាអ្នករក្សាទំនាក់ទំនងជាប្រចាំ ហើយបើអាចធ្វើបានសូមនៅជាមួយនាងរហូតដល់ខែទី ៨ នៃការមានផ្ទៃពោះ ដែលវាជាទំនួលខុសត្រូវខ្ពស់បំផុតសម្រាប់អ្នក។

៧. ធ្វើផែនការជាមួយនាង

ការរង់ចាំកំណើតកូនអ្នកពិតជាគួរឱ្យរំភើបណាស់ ដែលក្នុងនាមជាស្វាមីដែលមានការទទួលខុសត្រូវវាជាការសំខាន់ណាស់ដែលអ្នកត្រូវរៀបចំផែនការនាពេលអនាគត ដើម្បីអ្នកត្រៀមខ្លួននៅពេលទារករបស់អ្នកកើតមក។ រៀបចំផែនការជាមួយប្រពន្ធរបស់អ្នក ហើយពិភាក្សារឿងទាំងអស់ដែលសំខាន់ នេះនឹងលើកទឹកចិត្តនាង ហើយក៏ជាពេលវេលាដែលអ្នកអាចចាប់ផ្តើមគិតពីឈ្មោះសម្រាប់កូនតូចរបស់អ្នក។

រូបតំណាង
រូបតំណាង

៨. ធ្វើជាអ្នកស្តាប់ដ៏ល្អ

ស្ត្រីដែលមានផ្ទៃពោះអាចមានការឆាប់គួរឱ្យធុញទ្រាន់ ដូច្នេះវាទំនងដែលធ្វើឲ្យភរិយាអ្នកនឹងមានទុក្ខព្រួយខ្លះ។ ក្នុងគ្រាលំបាកវាមានប្រយោជន៍ក្នុងការក្លាយជាអ្នកស្តាប់ដ៏ល្អ គឺស្តាប់ការត្អូញត្អែររបស់ប្រពន្ធអ្នកអំពីការឈឺចាប់ និងការមិនស្រួលនៃការផ្លាស់ប្តូររាងកាយរបស់នាង។ ការដែលធ្វើជាអ្នកស្តាប់ដ៏ល្អ នឹងធ្វើឱ្យនាងសប្បាយចិត្តខ្លាំងណាស់ ព្រោះអាចបង្ហាញពីការខកចិត្តរបស់នាង ហើយត្រលប់ទៅជាសភាពស្ងប់ស្ងាត់វិញ។

៩. ទៅជួបគ្រូពេទ្យ

ការរួមដំណើរជាមួយប្រពន្ធអ្នកទៅជួបគ្រូពេទ្យគឺជារឿងសំខាន់ដែលអ្នកគួរធ្វើក្នុងអំឡុងពេលមានផ្ទៃពោះ។ ការទៅជួបគ្រូពេទ្យអាចមានភាពតានតឹង ប្រសិនបើមានផលវិបាកណាមួយ អ្នកមិនគួរទុកឱ្យប្រពន្ធរបស់អ្នកប្រឈមមុខនឹងវាតែម្នាក់ឯងទេ។ នៅពេលណាដែលប្រពន្ធរបស់អ្នកណាត់ជួបគ្រូពេទ្យ អ្នកត្រូវតែទៅជាមួយនាង។

រូបតំណាង
រូបតំណាង

១០. ជួយរៀបចំសម្ភារសម្រាប់ពេលសម្រាល

រៀបចំជាមួយនាងសម្រាប់ថ្ងៃដ៏ធំ នៅពេលខ្លះការរៀបចំសម្រាប់ការសម្រាលកូន ​និងការរង់ចាំទារកអាចធ្វើឱ្យស្ត្រីតានតឹងខ្លាំង ដូច្នេះត្រូវប្រាកដថាអ្នកបានត្រៀមខ្លួន និងជួយត្រៀមរបស់របរទាំងអស់ដែលនាងនឹងត្រូវការ។ ហើយជួយក្នុងការដោះស្រាយរឿងនៅពេលនាងសំរាក និងមើលថែទារក ហើយនឹងបង្ហាញការគាំទ្ររបស់អ្នកជានិច្ច។

១១. ត្រួតពិនិត្យតាមដានអាហារ និងទឹករបស់នាង

អ្នកត្រូវដឹងថា តើនាងត្រូវចំណាយពេលប៉ុន្មានដើម្បីប្រើថ្នាំបំប៉នរបស់នាង? តើនាងកំពុងញ៉ាំអាហារត្រឹមត្រូវដែរឬទេ? តើនាងមិនចូលចិត្តបរិភោគអ្វី? តើនាងចង់ធ្វើអ្វី? តើអាហារអ្វីដែលល្អសម្រាប់ទារក ហើយអ្វីដែលមិនល្អ? តើនាងផឹកទឹកគ្រប់គ្រាន់ទេ? ត្រូវប្រាកដថាអ្នកមានចម្លើយចំពោះសំណួរទាំងអស់នេះអំឡុងពេលមានផ្ទៃពោះរបស់ប្រពន្ធអ្នក ព្រោះសុខភាពរបស់នាងមានសារៈសំខាន់បំផុត។

១២. ធ្វើឱ្យនាងមានអារម្មណ៍ពិសេស

នៅពេលមានផ្ទៃពោះ គឺភរិយារបស់អ្នកអាចមានអារម្មណ៍ថាមានភាពពិបាក និងនៅឆ្ងាយបន្តិចនៅពេលនិយាយអំពីរូបរាងរបស់នាង ដោយសារតែរាងកាយរបស់នាងផ្លាស់ប្តូរ។  អ្នកអាចសាកល្បងថតរូប និងធ្វើរឿងផ្សេងដែលអ្នកគិតថាធ្វើឲ្យភរិយាអ្នករំភើប និងមានក្តីសុខ ដើម្បីធ្វើឱ្យនាងមានអារម្មណ៍ពិសេស  ព្រោះនៅពេលដែលអ្នកយកចិត្តទុកដាក់ចំពោះភរិយាអំឡុងពេលមានផ្ទៃពោះ វាអាចធ្វើឱ្យមានភាពខុសគ្នាយ៉ាងខ្លាំងពីរបៀបដែលនាងមើលឃើញខ្លួនឯង។

រូបតំណាង
រូបតំណាង
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T