១គ្រាប់នេះល្អណាស់អ្នកចាំទីបានត្រឹមឈរមើលទេ! Messi ស៊ុត១គ្រាប់យក៣ពិន្ទុឲ្យ Barcelona បន្តឈរកំពូលតារាង La Liga (មានវីដេអូ)

//s5.kh1.co/0b/0bed5c8c4416168cdb5e213806bfb1ea12e61bb6.jpg
កីទ្បា

 ២០-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Barcelona លត់ក្រុមពាក់កណ្ដាលតារាង Granada ១គ្រាប់យក៣ពិន្ទុបន្តឈរកំពូលតារាង La Liga សប្ដាហ៍ទី២០

អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ FC Barcelona ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Camp Nou តតាំងជាមួយក្រុមភ្ញៀវ Granada ក្នុងការប្រកួតក្របខណ្ឌ La Liga Santander សប្ដាហ៍ទី២០ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងការប្រកួតនេះសង្កេតឃើញថា ក្រុមភ្ញៀវហាក់បង្កកំហុសច្រើន ដោយអាជ្ញាកណ្ដាលសញ្ជាតិអេស្ប៉ាញលោក Valentin Pizarro Gomez បានពិន័យកាតរហូតដល់ទៅ៤សន្លឹកទៅលើក្រុម Granada ក្នុងនោះមានកាតលឿង៣និងក្រហម១ ខណៈកីឡាករដែលរងពិន័យបណ្ដេញចេញពីការប្រកួតនោះគឺខ្សែការពារ German Sanchez

  ខ្សែការពារ German Sanchez ទទួលកាតក្រហម
  ខ្សែការពារ German Sanchez ទទួលកាតក្រហម

បើក្រឡេកមើលស្ថិតិនៃការប្រកួតវិញ ឃើញថាក្រុមម្ចាស់ផ្ទះមានឱកាសម្រុកច្រើន ដោយស៊ុតបានរហូតដល់ទៅ១២ជើង ចំគោលដៅ៦ដង សម្រេចទីបាន១គ្រាប់ ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន៤ជើងប៉ុណ្ណោះ ចំគោលដៅ១ដង។

១គ្រាប់យក៣ពិន្ទុរបស់ក្រុម Barca រកបានដោយកំពូលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនកីឡាករ Lionel Messi តាមរយៈការបញ្ជូនបាល់បានយ៉ាងល្អពីសំណាក់មិត្តរួមក្រុម Arturo Vidal នៅនាទីទី៧៦។

១គ្រាប់របស់ Messi
១គ្រាប់របស់ Messi
កីឡាករ Lionel Messi
កីឡាករ Lionel Messi

ដូច្នេះក្រោយបញ្ចប់៩០នាទី ក្រុមទាំងពីរបំប៉ោងសំណាញ់ទីគ្នាបានតែ១គ្រាប់ប៉ុណ្ណោះ ដោយក្រុមម្ចាសស់ផ្ទះ Barcelona ផ្ដួលក្រុមពាក់កណ្ដាលតារាង Granada ក្នុងលទ្ធផល១ទល់នឹង០។

តាមរយៈលទ្ធផលនេះ បានជួយក្រុម Barca បន្តឈរកំពូលតារាង La Liga ក្រោយ២០ប្រកួតកន្លងទៅពួកគេរកបាន៤៣ពិន្ទុ ដេញពីក្រោយយ៉ាងប្រកៀកប្រកិតដោយក្រុមលេខ២ Real Madrid ដែលមាន៤៣ពិន្ទុដូចគ្នា តែចាញ់គ្រាប់ចំណេញ២គ្រាប់។

តារាង La Liga
តារាង La Liga

គួរបញ្ជាក់ផងដែរថា នេះជាការដឹកនាំប្រកួតដំបូងក៏ដូចជាជ័យជម្នះលើកដំបូងហើយរបស់លោក Quique Setien ក្នុងនាមជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុម​ Barcelona ចាប់តាំងពីគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ទទួលតួនាទីដឹកនាំក្រុម Barca បន្តពីលោក Valverde ដែលត្រូវបានក្លិបបណ្ដេញចេញកាលពីថ្ងៃច័ន្ទសប្ដាហ៍មុនមក៕

  លោក Quique Setien 
  លោក Quique Setien 

បើចង់ឃើញការស៊ុតបញ្ចូលទីរបស់​ Messi អស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T