កើតមកជាកូនស្រីច្បងក្នុងគ្រួសារ អ្នកលំបាកបន្តិចហើយ!

//s5.kh1.co/2d/2ddfdfeec682dce78b2402a89d1a56e659a12779.jpg
យល់ដឹង

 ២០-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បងស្រីគឺជាមនុស្សម្នាក់ដែលទទួលរងភារកិច្ចរជាច្រើនបន្ទាប់ពីឪពុកម្តាយ ដូចជាការជួយធ្វើការងារផ្ទះសំបែង មើលថែរប្អូនៗ និង រកប្រាក់ដើម្បីផ្គត់ផ្គង់ជីវ:ភាពគ្រួសារ។

បងស្រីគឺជាមនុស្សម្នាក់ដែលទទួលរងភារកិច្ចជាច្រើនបន្ទាប់ពីឪពុកម្តាយ ដូចជាការជួយធ្វើការងារផ្ទះសំបែង មើលថែរប្អូនៗ និងរកប្រាក់ដើម្បីផ្គត់ផ្គង់ជីវ:ភាពគ្រួសារ។ អ្នកពិតជាសំណាងណាស់ដែលកើតក្នុងក្រុមគ្រួសារដែលមានបងស្រីជាកូនច្បង។ បងស្រីជាមនុស្សដែលលះបង់អ្វីជាច្រើនដើម្បីប្អូនៗនិង គ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គាត់បានលះបង់ការសិក្សារបស់ខ្លួនដើម្បីទុកឱកាសអោយប្អូន បានរៀនខ្ពស់ទោះបីខ្លួនឯងមិនបានរៀនក៏ដោយ។ គាត់តែងតែគិតពីសុខទុក្ខរបស់បងប្អូន ជាជាងខ្លួនរបស់គាត់។ នៅពេលដែលបងស្រីជួបបញ្ហាធ្ងន់ធ្ងរប៉ុណ្ណាក៏ដោយ គាត់តស៊ូទ្រាំលាក់ទុកគ្រប់បញ្ហា ដើម្បីដោះស្រាយដោយខ្លួនឯង ដោយមិនចង់អោយប្អូនៗ ពិបាកជាមួយ។

https://s5.kh1.co/__image/w=650,h=367,q=100/b4/b4d37c530eabcd6ac325de508500e812cc5e62a2.jpg

មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែសុភមង្គលរបស់គាត់ផ្ទាល់ក៏ព្រមលះបង់ផងដែរ។ នៅពេលគាត់ដល់វ័យដែលគេអាចហៅបានថា ជាវ័យត្រូវជ្រើសរើសគូស្រករ ដោយខ្លួនមានទឹកចិត្ត និងមានភារកិច្ចដើម្បីជួយប្អូនៗ និងគ្រួសារ។ គាត់ព្រមបដិសេធគ្រប់បុរសដែលចូលចែរចូវរូបគាត់ ទោះបីគាត់ធ្លាក់ក្នុងរណ្តៅស្នេហ៍ជាមួយបុរសនោះក៏ដោយ។

ក្តីសុបិន្តដ៏ធំរបស់បងស្រី គឺចង់ឃើញប្អូនរៀនចប់ មានចំនេះដឹង ធ្វើជាមនុស្សល្អ ចេះជួយគ្រួសារ និង សង្គម។ បងស្រីមិនចង់បានការតបស្នងសងគុណអ្វីពីប្អូនៗ និង គ្រួសារនោះទេ។ សេចក្តីសុខពិតរបស់គាត់គឺ ប្រាថ្នាអោយមនុស្សដែលគាត់ស្រលាញ់មានក្តីសុខ៕

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T