ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ពីតារាម៉ូដែលស្រីដែលមានរាងតូចច្រឡឹង កញ្ញា ប៊ី សុធារី ដែលនាងធ្លាប់បានតំណាងឲ្យស្រ្តីកម្ពុជាដំបូងគេបង្អស់ ទៅប្រកួតក្នុងកម្មវីធី Miss Universe កាលពីឆ្នាំ ២០១៧ ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ស្រាប់តែទទួលបានដំណឹងដ៏រំភើបមួយ ក្រោយតារាស្រីរូបនេះបានត្រៀមខ្លួន ទៅប្រកួតនៅក្នុងកម្មវិធី Miss Charm International 2020 ខាងមុខនេះ នៅលើទឹកដីប្រទេសវៀតណាម ដែលធ្វើឲ្យហ្វេនៗមួយចំនួនពិតជារីករាយយ៉ាងខ្លាំង ហើយនាងក៏ជាស្ត្រីទីមួយដដែលដែលតំណាងឲ្យ ស្រ្តីកម្ពុជាទៅប្រកួតក្នុងកម្មវិធី Miss Charm International 2020

ងាកមកមើលពីទេពកោសល្យរបស់នាងវិញ នាងពិតជាមានការដើរម៉ូតបានយ៉ាងល្អ ជាមួយរាងដ៏តូចច្រឡឹង ដែលមនុស្សស្រីគ្រប់រូបចង់បាន ចំណែកសម្រស់របស់នាងក៏មិនធម្មតាដែរ នាងមានភាពស្រស់ស្អាតដល់ថ្នាក់ហ្វេនៗច្រលំថានាងគឺជាកូនកាត់បរទេសថែមទៀតផង ។ មកមើលពីវីដេអូដែលនាងបានបង្ហោះវិញ នាងពិតជាដើរម៉ូតបានល្អ តែអ្វីដែលពិសេស រូបរាងនាងពិតជាស៊ិចស៊ី ហើយខោអាវដែលនាងបានស្លៀក ពិតជាមានភាពទាក់ទាញខ្លាំង ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
វីដេអូ ប៊ី សុធារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

ប៊ី សុធារី