Wow! ប៊ី សុធារី លេងមួយក្បាច់នេះ មើលហើយចង់ឈាមច្រមុះ ( មានវីដេអូ )

//s5.kh1.co/de/de9487a49ad4d62c681d32ed9796fb584fb9eac5.jpg
តារា & កម្សាន្ដ

 ២០-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប៊ី សុធារី​ បង្ហាញនៅវីដេអូដើរម៉ូតរបស់នាង ដែលមើលទៅ នាងពិតជាដើរម៉ូតបានយ៉ាងល្អ រួជាមួយរូបរាងដ៏តូចច្រឡឹងដ៏ស្អាត

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ពីតារាម៉ូដែលស្រីដែលមានរាងតូចច្រឡឹង កញ្ញា ប៊ី សុធារី ដែលនាងធ្លាប់បានតំណាងឲ្យស្រ្តីកម្ពុជាដំបូងគេបង្អស់ ទៅប្រកួតក្នុងកម្មវីធី Miss Universe កាលពីឆ្នាំ ២០១៧ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ស្រាប់តែទទួលបានដំណឹងដ៏រំភើបមួយ ក្រោយតារាស្រីរូបនេះបានត្រៀមខ្លួន ទៅប្រកួតនៅក្នុងកម្មវិធី Miss Charm International 2020 ខាងមុខនេះ នៅលើទឹកដីប្រទេសវៀតណាម ដែលធ្វើឲ្យហ្វេនៗមួយចំនួនពិតជារីករាយយ៉ាងខ្លាំង ហើយនាងក៏ជាស្ត្រីទីមួយដដែលដែលតំណាងឲ្យ ស្រ្តីកម្ពុជាទៅប្រកួតក្នុងកម្មវិធី Miss Charm International 2020

ងាកមកមើលពីទេពកោសល្យរបស់នាងវិញ នាងពិតជាមានការដើរម៉ូតបានយ៉ាងល្អ ជាមួយរាងដ៏តូចច្រឡឹង ដែលមនុស្សស្រីគ្រប់រូបចង់បាន ចំណែកសម្រស់របស់នាងក៏មិនធម្មតាដែរ នាងមានភាពស្រស់ស្អាតដល់ថ្នាក់ហ្វេនៗច្រលំថានាងគឺជាកូនកាត់បរទេសថែមទៀតផង ។ មកមើលពីវីដេអូដែលនាងបានបង្ហោះវិញ នាងពិតជាដើរម៉ូតបានល្អ តែអ្វីដែលពិសេស រូបរាងនាងពិតជាស៊ិចស៊ី ហើយខោអាវដែលនាងបានស្លៀក ពិតជាមានភាពទាក់ទាញខ្លាំង ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T