សៀង ចន្ធា របួស ខណៈបឹងកេត បានត្រឹមជាជើងឯករង ក្រោយចាញ់ក្រុមរបស់ម៉ាឡេស៊ី វគ្គផ្ដាច់ព្រ័ត្រ (មានវីដេអូ)

//s5.kh1.co/0b/0bd7d5598557df0f3cfc3f8b4bed0e2db5dd0157.jpg
កីទ្បា

 ២០-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បឹងកេត ជាជើងឯករងពានរង្វាន់ Edy Rahamayadi Cup 2020

ឥណ្ឌូនេស៊ី៖ ក្លិបបាល់ទាត់បឹងកេតរបស់កម្ពុជាបានត្រឹមជាជើងឯកពានរង្វាន់មិត្តភាពអន្តរជាតិមុនបើករដូវកាល Edy Rahmayadi Cup 2020 ក្រោយប្រកួតចាញ់ក្រុមរបស់ប្រទេសម៉ាឡេស៊ី Felda United ដោយលទ្ធផល ១ទល់នឹង០ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមបឹងកេត
ក្រុមបឹងកេត

លទ្ធផលបញ្ចប់វគ្គទី១ ៤៥នាទី ក្រុមទាំងពីរមិនអាចទម្លុះសំណាញ់ទីគ្នាបាននោះទេ ពោលគឺបញ្ចប់ទៅដោយស្មើគ្នា 0-0។ ចូលដល់វគ្គទី២ទើប Felda United អាចរកគ្រាប់បាល់បាន និងរក្សាលទ្ធផល ១-០ រហូតដល់បញ្ចប់ការប្រកួត៩០នាទី និងក្លាយជាជើងឯកពានរង្វាន់ Pre-Season មួយនេះតែម្ដង។

ការប្រកួតរវាងបឹងកេត និង Felda United
ការប្រកួតរវាងបឹងកេត និង Felda United

អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួតនោះគឺខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ដែលបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូង ត្រូវបានផ្លាស់ប្ដូរចេញនៅក្នុងវគ្គទី១ ដោយសារតែបញ្ហារបួស និងជំនួសមកវិញដោយមិត្តរួមក្រុម ឱ ភារុណ។ 

កីឡាករ សៀង ចន្ធា (អាវខៀវ)
កីឡាករ សៀង ចន្ធា (អាវខៀវ)

គួរឲ្យដឹងដែរថា មុនឡើងមកជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ បឹងកេត បានយកឈ្នះ FA Penang ក្នុងលទ្ធផល ៣ទល់នឹង២ ខណៈ Felda United បានយកឈ្នះក្រុមម្ចាស់ផ្ទះ PSMS Medan៕ 

ចង់ឃើញថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងបឹងកេត និង Felda United យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T