គួរឲ្យស្រឡាញ់ណាស់ Aum Patcharapa ធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយដាក់ហ្វេនរបស់ខ្លួន

//s5.kh1.co/25/25b3d006b8bfbfe12412ed78ed9bc165dcb7704b.jpg
តារា & កម្សាន្ដ

 ១៩-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Aum Patcharapa បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយទៅដល់មគ្គុទ្ទេសក៍ម្នាក់ ដែលជាអ្នកគាំទ្ររបស់នាងនៅឯព្រលានយន្តហោះ ដោយបានធ្វើឲ្យគាត់សប្បាយចិត្តយ៉ាងខ្លាំងដល់ថ្នាក់ស្រក់ទឺកភ្នែក

ថៃ៖ កាលពីពេលថ្មីៗនេះ មានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានធ្វើឲ្យអ្នកគាំទ្រមកតាមដានម្តងទៀត ចំពោះតារាសម្ដែងស្រីជនជាតិថៃដ៏ល្បី គឺ Aum Patcharapa ដោយនាងបានសហការជាមួយនឹងក្រុមកាងារ ធ្វើឱ្យមានការភ្ញាក់ផ្អើលមួយទៅដល់មគ្គុទេ្ទសក៍ម្នាក់ ដែលគាត់ជាអ្នកគាំទ្រនិងស្រឡាញ់ Aum យ៉ាងខ្លាំង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមានក្រុមការងារម្នាក់បាននិយាយជាមួយ Aum Patcharapa ដើម្បីសុំការអនុញ្ញាតថាមានមគ្គុទេ្ទសក៍ម្នាក់ដែលស្រឡាញ់ Aum ខ្លាំងណាស់ ហើយចង់ Surprise គាត់ ដូច្នេះក៏បានឲ្យគាត់ទៅទទួល Aum ប៉ុន្តែគាត់មិនបានដឹងមុននោះទេ ដោយគ្រាន់តែដឹងថា ទៅទទួលអតិថិជន VIP ដែលជាជនជាតិចិនតែប៉ុណ្ណោះ។

 បន្ទាប់មក មគ្គុទេ្ទសក៍ម្នាក់នោះ ក៏បានទៅទទួលអតិថិជននៅព្រលានយន្តហោះ នៅពេលដែលគាត់បានឃើញ Aum Patcharapa ដើរចេញមក ធ្វើឲ្យគាត់សប្បាយចិត្តខ្លាំងណាស់ ព្រោះគិតថាគាត់បានជួបតារាជាទីស្រឡាញ់របស់ខ្លួន។ ប៉ុន្តែ មួយសន្ទុះក្រោយមក Aum បានដើរចូលមកហើយសួរសុខទុក្ខគាត់ ដែលធ្វើឱ្យមគ្គុទេសក៍ម្នាក់នោះមានការភ្ញាក់ផ្អើលនិងភាន់ច្រលំយ៉ាងខ្លាំង មុននឹងទៅទទួលស្វាគមន៍ Aum ដោយខ្លួនឯង ដែលនេះគឺជាការភ្ញាក់ផ្អើលយ៉ាងពិសេស ដែលធ្វើឱ្យគាត់សប្បាយចិត្តយ៉ាងខ្លាំងរហូតដល់ស្រក់ទឹកភ្នែក៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
 មគ្គុទ្ទេសក៍ ដែលបានមកទទួល Aum នៅព្រលានយន្តហោះ
 មគ្គុទ្ទេសក៍ ដែលបានមកទទួល Aum នៅព្រលានយន្តហោះ
 មគ្គុទ្ទេសក៍ ដែលបានមកទទួល Aum នៅព្រលានយន្តហោះ
 មគ្គុទ្ទេសក៍ ដែលបានមកទទួល Aum នៅព្រលានយន្តហោះ
 មគ្គុទ្ទេសក៍ ដែលបានមកទទួល Aum នៅព្រលានយន្តហោះ
 មគ្គុទ្ទេសក៍ ដែលបានមកទទួល Aum នៅព្រលានយន្តហោះ
Aum និង មគ្គុទ្ទេសក៍
Aum និង មគ្គុទ្ទេសក៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T