ពាក់កណ្តាល ៥០ទៅហើយ តើអ្នកគួរគិតលើរឿងអ្វីខ្លះ?

//s5.kh1.co/99/999ece40066131d6123b2ea5e557f5f500d4c587.jpg
យល់ដឹង

 ២៣-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

២០ក្រាស់ជាអាយុមួយដែលយើងគ្រប់គ្នាត្រូវផ្តល់ពេលវេលាឲ្យខ្លួនឯងឲ្យច្រើនជាងមុន ចេះមើលថែខ្លួន ទាំងសុខភាពផ្លូវកាយនិងចិត្ត ហើយស្រលាញ់មនុស្សសំខាន់នៅជុំវិញខ្លួនឲ្យបានច្រើន។

ចំណុចទាំង ៩នេះ អ្នកគួរតែចាប់ផ្តើមធ្វើ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. បែរមកគិតពីសុខភាពផ្លូវចិត្ត

ខណៈពេលសុខភាពផ្លូវកាយរបស់យើងសំខាន់ ការផ្តល់ពេលវេលាសម្រាប់សុខភាពផ្លូវចិត្ត និងអារម្មណ៏គឺជារឿងមិនអាចភ្លេចបាន។ ធ្វើអ្វីឲ្យខ្លួនឯងសប្បាយចិត្ត ហើយត្រេូវចេះមើលថែខ្លួនឯងឲ្យបានល្អ។ ដូចគ្នាធ្វើជាមួយសមាជិកគ្រួសារ ឬមិត្តសម្លាញ់របស់អ្នក ពួកគេអាចនឹងកំពុងត្រូវការអ្នកដើម្បីប្រឹក្សាយោបល់នានា ហើយអ្នកគួរតែមានវត្តមានសម្រាប់ពួកគេផងដែរ។ 

២. ឈោងចាប់ក្តីស្រមៃរបស់អ្នក 

កុំគាំងនៅមួយកន្លែង នេះជាពេលដែលយើងគួរសាកល្បងគ្រប់វិស័យដើម្បីដឹងថា យើងចូលចិត្តធ្វើអ្វីឲ្យប្រាកដ។ យើងអាចនឹងបរាជ័យម្តងជាពីដងដែលជារឿងធម្មតា ព្រោះវាជាបទបិសោធន៏នៃដំណើរជីវិត។ សាកល្បងធ្វើអ្វីដែលអ្នកមិនចូលចិត្ត ពេលខ្លះវាអាចជាអ្វីដែលអ្នកធ្វើបានល្អជាងការគិតរបស់អ្នកក៏ថាបាន។ 

៣. ដើរឲ្យបានច្រើន ដែលពេលខ្លះសាកដើរម្នាក់ឯង

ដំណើរកំសាន្តមួយៗតែងឲ្យយើងប្រទះនឹងរឿងដែលយើងមិនរំពឹងទុក។ ធ្វើការ សន្សំលុយ ហើយសាកហោះទៅប្រទេសជិតខាង ទៅកន្លែងប្លែកៗ ជួបមនុស្សថ្មីៗ ពេលនោះអ្នកនឹងអាចឈ្វេងយល់ពីខ្លួនឯងបានមួយកម្រិតទៀត។ 

https://s5.kh1.co/__image/w=650,h=488,q=100/72/7233c589e42b361264de52285112983084cc0521.jpg
៤. ផ្តល់ពេលវេលាឲ្យមិត្តរបស់អ្នក

កាន់តែធំកាន់តែរវល់ ព្រោះមានរឿងជាច្រើនចាប់ផ្តើមចូលមកក្នុងវ័យនេះ តែកុំភ្លេចបង្កើតពេលវេលាសម្រាប់មិត្តភក្តិស្និតស្នាលបំផុតរបស់អ្នក ពីព្រោះពួកគេគឺជាអ្នកដែលនៅក្បែរអ្នក ទោះក្នុងស្ថានភាពណា តាំងពីមិនទាន់មានគ្រួសារ ឬពេលដែលមានកូនចៅហើយក្តី។ 

https://s5.kh1.co/__image/w=626,h=417,q=100/ce/ce4ce5488b93e89b7fdcc704a4aa5168baab11bc.jpg
៦. រស់នៅដោយខ្លួនឯង

គ្មានអ្វីឯករាជ្យជាងរៀនរស់ដោយខ្លួនឯងឡើយ វាអាចនឹងពិបាកបន្តិចលើកដំបូង តែអ្នកនឹងចេះរស់នៅដោយខ្លួនឯងទាំងវ័យក្មេងដូច admin ផងដែរ។ អ្នកនឹងដឹងពីរបៀបគ្រប់គ្រងថវិកា ចេះមើលថែខ្លួនឯងពេលលេញ។

https://s5.kh1.co/__image/w=450,h=300,q=100/3c/3c99c6999aaeccafdf6500f5e389203e9ec5253d.jpg
៧. ស្រលាញ់ខ្លួនឯង ហើយក្លាយខ្លួនជាមនុស្សដែលគួរឲ្យស្រលាញ់

ទាន់ខ្លួននៅក្មេង មើលថែខ្លួនឯងអោយល្អ ទោះជាការហាត់ប្រាណ ថែរក្សាសម្រស់ ឬជ្រើសរើសមុខម្ហូបញ៉ាំក្តី សុទ្ធសឹងជាអ្វីដែលគួរយកចិត្តទុកដាក់។ ពេលដែលអ្នកខិតចូលអាយុ៤០ប្លាយហើយនោះ គិតថាវានឹងពិបាកក្នុងការធ្វើរឿងទាំងនេះ ជាងដែលអ្នកនៅក្នុងវ័យនេះទៅទៀត។ ចូរស្រលាញខ្លួនឯងឲ្យបានច្រើន ព្រោះអ្នកដទៃនឹងចូលមកតាមក្រោយ។

https://s5.kh1.co/__image/w=630,h=630,q=100/cf/cfb78b01f294aad2ae31bfd8390fdc1bad6b406b.jpg
៧. ទិញរបស់ពិសេសឲ្យខ្លួនឯង

ស្ទើរ៩០%ទៅហើយដែលអ្នកគួរចំណាយទៅលើសកម្មភាពនានា ក៏ប៉ុន្តែម្តងម្កាលអ្នកគួរសន្សំលុយនោះទុក ដើម្បីទិញរបស់ដែលអ្នកប្រាថ្នាចង់បានតាំងពីអ្នកនៅថ្នាក់វិទ្យាល័យ។ វានឹងធ្វើឲ្យអ្នករំភើបចិត្តបំផុតពេលបានកាន់របស់ដែលខ្លួនស្រលាញ់។ តែករណីនេះគួរធ្វើទៅបាន ពេលដែលអ្នកមានលុយចំណាយដោយខ្លួនឯង។

៨. កុំស្ទាក់ស្ទើរក្នុងការស្នើរសុំអ្វីមួយ

គ្រប់ពេលក្នុងជីវិតរបស់អ្នក កុំខ្លាចក្នុងការសួរ ឬសុំរបស់អ្វីដែលអ្នកចង់បាន ទោះបីនៅកន្លែងការងារក្តី។ ឧទាហរណ៍ អ្នកចង់ឲ្យមានការដំឡើងប្រាក់ខែ ឬធ្វើការសម្រេចចិត្តលើរឿងអ្វីមួយជាមួយដៃគូរជីវិត អ្នកមានជម្រើសក្នុងការធ្វើឲ្យមានការផ្លាស់ប្តូរ។ ដូចប្រយោគមួយបានលើកថា "បើមិនសុំ ធ្វើម្តេចនឹងបានរបស់។

9. ញ៉ាំអ្វីដែលខ្លួនចូលចិត្ត

ពិតហើយដែលអ្នកត្រូវជ្រើសរើសអាហារឲ្យត្រឹមត្រូវ ប៉ុន្តែអ្នកក៏គួរញ៉ាំរបស់ឆ្ញាញ់ៗដូចជា សាកល្បងម្ហូបពីប្រទេសផ្សេងៗដែលអ្នកមិនសូវញ៉ាំ ឬរៀនធ្វើម្ហូបប្លែកៗសម្រាប់ខ្លួនឯង។ ឳជារសអាហារអាចធ្វើឲ្យអ្នកសប្បាយចិត្ត ហើយរីករាយពេលអ្នកបានធ្វើដោយផ្ទាល់ដៃ។ 

https://s5.kh1.co/__image/w=650,h=421,q=100/34/34bf3a0ab43e2da88b191c51d6734a9d65969a38.jpg

ប្រភព៖ www.huffpost.com

Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T