មើលមួយភ្លែតស្មានតែតារាស្រុកគេ តាមពិត រ៉េត ស៊ូហ្សាណា លេងឈុតប៉ូលិសស្រីមានខ្នោះដៃ ស៊ិចស៊ីកប់!

//s5.kh1.co/15/1502e66a922f47475acd87d79ad421ca377f4b11.jpg
តារា & កម្សាន្ដ

 ១៨-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តាំងពីឈានចូលដល់អាយុ២០ឆ្នាំមក រ៉េត ស៊ូហ្សាណា កាន់តែពូកែលេងខ្លួនឡើងៗហើយ ជាពិសេសថែមទាំងមានសម្រស់ស្រស់ស្អាតជាងមុនទ្វេដងទៀត។

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ អ្នកគាំទ្រសង្កេតឃើញថា តារាចម្រៀងស្រីវ័យក្មេងល្បីឈ្មោះប្រចាំផលិតកម្ម ហង្សមាស កញ្ញា រ៉េត ស៊ូហ្សាណា ​កាន់តែមានសម្រស់ស្រស់ស្អាតឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនាងថែមទាំងពូកែលេងខ្លួនខ្លាំងជាងមុនថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក៏ដូចជាថ្មីៗនេះតារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា ម្ចាស់បទ «ក្ដីសុខបងពេលគ្មានអូន» រូបនេះ បានធ្វើការបង្ហោះនូវរូបថត១សន្លឹក ដែលនាងបានស្លៀកនូវឈុតឯកសណ្ឋានប៉ូលីសស្រី មានខ្នោះដៃបំពាក់នៅចង្កេះ យ៉ាងស្រស់ស្អាតស៊ិចស៊ី គួរឲ្យទាក់ទាញ ដូចជាក្នុងខ្សែភាពយន្តបរទេសដូច្នោះដែរ។

តួយ៉ាង គ្រាន់តែឃើញរូបថតនេះភ្លាម ក៏មានអ្នកគាំទ្រជាច្រើន បាននាំគ្នាចូលទៅខមមិនសរសើរពីរូបសម្រស់របស់នាង ចំណែកឯអ្នកខ្លះទៀតក៏យល់ច្រឡំថា នាងជាតារាសម្តែងបរទេសថែមទៀតផងដែរ ដោយសារតែនេះជាឈុតស្ទាយ៍ថ្មីមួយ ដែលមិនធ្លាប់មានតារាស្រីកម្ពុជារូបណា លេងស្ទាយ៍បែបនេះ ដូចជា ហ្សាណា នោះឡើយ៕

រ៉េត ស៊ូហ្សាណា លេងឈុតប៉ូលីសស្រីមានខ្នោះដៃ
រ៉េត ស៊ូហ្សាណា លេងឈុតប៉ូលីសស្រីមានខ្នោះដៃ
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T