លេចឭច្រើនពេក Pep ចេញមកបកស្រាយប៉ុន្មានម៉ាត់នេះ ធ្វើឲ្យមានភាពភ្ញាក់ផ្អើល

//s5.kh1.co/95/957adf4066c69ae6cb272158f92db0832ac000bf.jpg
កីទ្បា

 ១៨-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Pep ថាលុះត្រាតែ Man City បណ្ដេញទើបចាកចេញ

អង់គ្លេស៖ ក្រោយជួយឲ្យមេឃខៀវ Manchester City គ្រងតំណែងជើងឯក Premier League កាលពីរដូវកាលមុនលោក Pep Guardiola ទំនឹងជាលំបាកក្នុងការប្រជែងពាននៅរដូវកាលនេះ ដោយហង្សក្រហម Liverpool កំពុងតែដាច់ពិន្ទុឆ្ងាយពេក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pep Guardiola 
លោក Pep Guardiola 

ដោយសារតែបញ្ហាថាមិនអាចការពារតំណែងជើងឯកបាននេះហើយ បានធ្វើឲ្យកើតមាននូវសម្ពាធសម្រាប់អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញម្នាក់នេះថាអាចនឹងចាកចេញពីកីឡដ្ឋាន Etihad មុនពេលដែលកុងត្រារបស់លោកត្រូវបានបញ្ចប់នៅក្នុងឆ្នាំ២០២១។ 

យ៉ាងណាមិញ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុការប្រកួតជាមួយ Crystal Palace នៅយប់នេះ លោក Pep បានឲ្យដឹងអំពីរឿងរ៉ាវអនាគតរបស់លោកយ៉ាងដូច្នេះថា៖ 

"លុះត្រាតែក្លិបបណ្ដេញខ្ញុំ  ទើបខ្ញុំចេញ បើមិនចឹងខ្ញុំនឹងនៅទីនេះ ១០០%។ គ្មានអ្នកចាត់ការមួយរូបណាដែលឈ្នះគ្រប់ពេលនោះទេ។ ខ្ញុំរីករាយជាមួយនឹងកីឡាករទាំងអស់របស់ខ្ញុំ។ ពួកយើងបានចាញ់ការប្រកួតមួយចំនួន ប៉ុន្តែវាជារឿងធម្មតាទេ ពួកយើងត្រូវខិតខំឲ្យល្អជាងនេះទៀត។" 

Pep Guardiola
លោក Pep Guardiola 
លោក Pep Guardiola 

គួរបញ្ជាក់ផងដែរថា នៅយប់នេះម៉ោង១០ Manchester City នឹងបើកទ្វារកីឡដ្ឋាន Etihad Stadium របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Crystal Palace ក្នុងការប្រកួតសប្ដាហ៍ទី២៣ ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League៕

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T