រំដួលផ្កាតំណាងជាតិ ត្រូវបានកូនខ្មែរ២រូបមានគំនិតច្នៃប្រឌិតថ្មី បង្កើតជាកាបូបប្រេនកូនខ្មែរគួរឲ្យសរសើរ!

//s5.kh1.co/b8/b89b2a0dfc8c4a5c5ef5b809ecf7adab06516b92.jpg
សង្គម

 ១៨-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នៅក្មេងទេ តែកំលោះសង្ហាទាំងពីររូបនេះ មានសមត្ថភាពបង្កើតប្រេនផ្ទាល់ លើកមុខមាត់ប្រទេសជាតិពិតតជាគួរឲ្យសរសើរមែន។

ភ្នំពេញ៖ កម្មវិធីសម្ពោធយីហោ Tos Tenh សាខាទី២ មានទីតាំងនៅផ្ទះលេខ៧៤ ផ្លូវ Polairs គម្រោងទី៧ ប៉េងហួតបឹងស្នោរ ហើយក៏ជាយីហោមួយបង្កើតឡើងដោយស្នាដៃកូនខ្មែរ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ដែលកម្មវិធីសម្ពោធមួយនេះទទួលបានការចូលរួមយ៉ាងច្រើនកុះករ ហើយក៏មានការស្ងើចសរសើរពីសំណាក់អតិថិជន ក៏ដូចជាភ្ញៀវកិត្តិយស ដោយសារតែពួកគេអាចបង្កើតអ្វីមួយដែលជារបស់ស្នាដៃខ្លួនឯងពិតៗ មិនមានការថតចម្លងយកម៉ូតពីបរទេសឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស


កម្មវិធីសម្ពោធយីហោ Tos Tenh សាខាទី២
កម្មវិធីសម្ពោធយីហោ Tos Tenh សាខាទី២

លោក លាង គឹមហេង ដែលជាម្ចាស់ហាងកាបូប Tos Tenh បាននិយាយទាំងទឹកមុខញញឹមថា ហាងមួយនេះគឺបង្កើតឡើងមានរយៈពេល៥ឆ្នាំមកហើយ តែផ្ទុះខ្លាំងជាងគេ គឺក្នុងឆ្នាំថ្មីនេះឯង។ ហើយហាងមួយនេះ ក៏ជាសាខាទី២ផងដែរ។

លោក លាង គឹមហេង
លោក លាង គឹមហេង

សម្រាប់កាបូបដែលទទួលបានការគាំទ្រខ្លាំងជាង នោះគឺកាបូបដែលធ្វើចេញពីម៉ូតផ្ការំដួល ដែលកាបូបនោះមានឈ្មោះថា កិន្នរ គឺតំណាងឲ្យនារីៗដែលស្រស់ស្អាតដូចជាអប្សរា ទេពអក្សរ ដែលឈ្មោះនេះគឺជាឈ្មោះរបស់ខ្មែរយើងពិតៗ ហើយផ្ការំដួលនេះទៀតសោត ក៏ជាផ្កាតំណាងឲ្យជាតិយើងផងដែរ។

លោក លាង គឹមហេង
លោក លាង គឹមហេង

លោកក៏បានលើកឡើងពីទស្សនៈមួយថា លោកចង់ថែរក្សាអ្វីដែលជារបស់ខ្មែរ ដូច្នេះទើបព្យាយាមច្នៃអ្វីដែលខ្មែរមាន យកមកដាក់លើកាបូប ដើម្បីបង្ហាញប្រាប់ថា យើងជាកូនខ្មែរមួយរូបអាចបង្កើតអ្វីមួយជារបស់ខ្លួនឯងផ្ទាល់បាន។ យុវវជនស្រស់សង្ហាម្នាក់នេះបានបន្តទៀតថា កាបូបដែលមាននៅក្នុងហាង Tos Tenh គឺជាគំនិតច្នៃប្រឌិតរបស់កូនខ្មែរ ទាំងការឌីហ្សាញ ទាំងចេញម៉ូត និងការរចនា គឺចេញពីគំនិតកូនខ្មែរពិតៗ ដោយគ្រាន់តែកុម្ម៉ង់ផលិតផលចេញពីរោងចក្របរទេសតែប៉ុណ្ណោះ។

កាបូបក្នុងហាង Tos Tenh
កាបូបក្នុងហាង Tos Tenh
កាបូបក្នុងហាង Tos Tenh
កាបូបក្នុងហាង Tos Tenh

ថៅកែហាង Tos Tenh ក៏បានលើកឡើងទៀតថា ដល់ពេលហើយដែលកូនខ្មែរគ្រប់រូបចេះបង្កើតអ្វីដែលជាស្នាដៃខ្លួនឯងផ្ទាល់​ ហើយលោកក៏ជាមនុស្សម្នាក់ដែលស្រលាញ់វប្បធម៌ខ្មែរ ហេតុនេះហើយលោកក៏ចង់លើកស្ទួយស្នាដៃខ្មែរ ទើបលោកព្យាយាមរកអ្វីដែលថ្មី ដើម្បីមកបង្កើតជាស្នាដៃកូនខ្មែរថ្មី ដោយមិនមានការថតចម្លងពីអ្នកណាម្នាក់នោះទេ។

ទន្ទឹមនឹងយីហោ Tos Tenh កាន់តែល្បីរន្ទឺ និងមានឈ្មោះល្បីយ៉ាងខ្លាំង លោក លាង គឹមហេង ក៏មានដៃគូសហការដ៏ល្អមួយគឺលោក Hok Seng ដែលគាត់ក៏ជាដៃគូរកស៊ីនៅក្នុងយីហោ Tos Tenh នេះផ្ទាល់តែម្ដង។ ហើយយុវជន ២​ រូបនេះក៏តែងតែពិភាក្សាគ្នាក្នុងការបង្កើតអ្វីមួយដែលថ្មីសម្រាប់អតិថិជន ដែលធ្វើឱ្យអតិថិជនស្គាល់យីហោ Tos Tenh យ៉ាងច្បាស់ និងទទួលបានការសរសើរលើកទឹកចិត្តពីសំណាក់អតិថិជន។ 

ថៅកែ Tos Tenh បានបង្ហើបថា ក្នុងរយៈពេល៣ឆ្នាំទៀត លោកនឹងមានការលក់ហ្រ្វេនឆាយនៅស្រុកខ្មែរ ជាពិសេសលោកនឹងព្យាយាមនាំនៅអ្វីដែលថ្មីមកកាន់អតិថិជនទាំងអស់គ្នា។

  លោក Hok Seng និងលោក លាង គឹមហេង 
  លោក Hok Seng និងលោក លាង គឹមហេង 


កម្មវិធីសម្ពោធយីហោ Tos Tenh សាខាទី២
កម្មវិធីសម្ពោធយីហោ Tos Tenh សាខាទី២


កម្មវិធីសម្ពោធយីហោ Tos Tenh សាខាទី២
កម្មវិធីសម្ពោធយីហោ Tos Tenh សាខាទី២

ជាចុងក្រោយយុវជនទាំង២នេះ ក៏បានអរគុណទៅកាន់អតិថិជនថា ប្រសិនបើគ្មានអតិថិជនពួកលោកទាំង២នាក់ ក៏គ្មានថ្ងៃនេះដែរ ដូច្នេះលោកសូមអរគុណសំរាប់ការគាំទ្រ និងការជឿទុកចិត្តលើយីហោមួយនេះ អរគុណសម្រាប់ការគាំទ្រយ៉ាងពេញទំហឹងចំពោះស្នាដៃកូនខ្មែរ ហើយក៏ជូនពរអោយអតិថិជនគ្រប់គ្នាមានសំណាងល្អ សុខភាពល្អ ជាពិសេសសង្ឃឹមថាទៅថ្ងៃខាងមុខ អតិថិជននឹងនៅតែគាំទ្រនៅយីហោ Tos Tenh ដែលជាយីហោមួយបង្កើតឡើងដោយស្នាដៃកូនខ្មែរពិតៗមួយនេះ។

ជាពិសេសលោកក៏ផ្តាំផ្ញើអរគុណទៅក្រុមការងារ Tos Tenh ទាំងអស់ដែលបានយកចិត្តទុកដាក់នឹងការងារ ហើយខំខិតប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ និងតែងតែចេះយោគយល់គ្នា ចេះស្រលាញ់គ្នាដូចបងប្អូនបង្កើត៕



កម្មវិធីសម្ពោធយីហោ Tos Tenh សាខាទី២
កម្មវិធីសម្ពោធយីហោ Tos Tenh សាខាទី២


កម្មវិធីសម្ពោធយីហោ Tos Tenh សាខាទី២
កម្មវិធីសម្ពោធយីហោ Tos Tenh សាខាទី២

សាខាទី១៖ សំណង់១២ ផ្លូវ២៦១ ផ្ទះលេខ ៤៥
សាខាទី២៖ #៧៤ ផ្លូវ Polaris គម្រោងទី៧ ប៉េងហួតបឹងស្នោរ
ទំនាក់ទនងព័ត៌មានបន្ថែម៖ ០១០ ៧៧៧ ០២៦
Facebook Page៖ https://www.facebook.com/TosTenh/

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T