ភ្នំពេញ៖ ក្រុមហ៊ុនគ្រឿងសំអាងដ៏ល្បីឈ្មោះរបស់សហគ្រិនវ័យក្មេងខ្មែរអ៊ីស្លាម ១រូប គឺក្រុមហ៊ុន ណាសា ខសមេធីក ដែលតែងតែចូលរួមការងារជួយសង្គម ជាច្រើនរាប់មិនអស់ ស្របពេលពិភពលោកនិងប្រទេសកម្ពុជាកំពុងរងនៅគ្រោះជំងឺCovid-19 ដែលគ្រប់ប្រជាពលរដ្ឋកំពុងត្រូវការខ្លាំងនូវទឹកអាកុលដែលមានគុណភាពនិងម៉ាស់ការពារ ឆ្លងរាតបាត។ សហគ្រិនវ័យក្មេងស្រីរូបនេះ បានចុះចែកFree នៅទឹកអាកុលចំនួន ៥០០០ ដប និង៥០០០ម៉ាស់ ជួយគ្នាក្នុងគ្រាមានទុក្ខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកស្រី អគ្គនាយកាក្រុមហ៊ុន NaSa Cosmetic Co.,Ltd ដែលកាន់គណនីហ្វេសប៊ុកឈ្មោះ Na Sa បានបង្ហោះរូបភាពនិងអមសារខ្លី មានន័យថា៖
“ប្រទេសកម្ពុជាយើងមានសន្តិភាពដោយសារ ការសាមគ្គីគ្នា។ សូមមេត្តាកុំបង្កើតសង្គ្រាមរើសអើសសាសនាគ្នាអី គ្មានអ្នកណាចង់ឲ្យជំងឺនេះកើតឡើងនៅប្រទេសយើងទេ អ្នកឆ្លងជំងឺនេះសុទ្ធតែជាជនរងគ្រោះ ពួកយើងគួរលើកកម្លាំងចិត្តឲ្យគ្នា។ សូមឲ្យប្រទេសកម្ពុជាយើង ជួបតែភាពប្រសើរឡើងវិញក្នុងពេលខ្លីឆាប់ៗនេះ៕”




