ក្រុមហ៊ុន Justeen Miracle រៀបចំសិក្ខាសាលាបង្កើនការលក់ពី ០ ទៅ១០០ ឲ្យតំណាងចែកចាយប្រែខ្លួនពីអ្នកលក់ធម្មតាទៅជាអ្នកលក់ឆ្នើមម្នាក់

//s5.kh1.co/ed/ed10d6757a3fcaffcba3f70bb09e3f07c340ee50.jpg
សង្គម

 ១៧-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន Justeen Miracle ដែលជាក្រុមហ៊ុនគ្រឿងសម្អាងធំមួយនៅក្នុងប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីការ “លក់ពី០ ទៅ ១០០” ដើម្បីចែករំលែកចំនេះដឹង នឹងក្បួនគ្រប់គ្រងអាជីវកម្មទៅកាន់តំណាងចែកចាយទាំងអស់ដែលមាននៅក្នុងក្រុមហ៊ុន Justeen Miracle ជាពិសេសនោះឲ្យពួកគាត់កាន់តែពូកែលក់ជាងមុនទៅទៀត ហើយនៅក្នុងកម្មវិធីនេះផងដែលក៏មានការផ្តល់ពានរង្វាន់ទៅតំណាងចែកចាយឆ្នើមៗជាង ១៨រូបផងដែរ

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន Justeen Miracle ដែលជាក្រុមហ៊ុនគ្រឿងសម្អាងធំមួយនៅក្នុងប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីការ “លក់ពី០ ទៅ ១០០” ដើម្បីចែករំលែកចំនេះដឹង នឹងក្បួនគ្រប់គ្រងអាជីវកម្មទៅកាន់តំណាងចែកចាយទាំងអស់ដែលមាននៅក្នុងក្រុមហ៊ុន Justeen Miracle ជាពិសេសនោះឲ្យពួកគាត់កាន់តែពូកែលក់ជាងមុនទៅទៀត ហើយនៅក្នុងកម្មវិធីនេះផងដែលក៏មានការផ្តល់ពានរង្វាន់ទៅតំណាងចែកចាយឆ្នើមៗជាង ១៨រូបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សិក្ខាសាលាបង្កើនការលក់ពី ០ ទៅ១០០
សិក្ខាសាលាបង្កើនការលក់ពី ០ ទៅ១០០

លោកស្រី ម៉ុក ទិព្វរាសី នាយិកាក្រុមហ៊ុន Justeen Miracle ដែលជាក្រុមហ៊ុនទទួលសិទ្ធិនាំចូល និងចែកចាយផលិតផល Justeen Miracle នៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា ការរៀបចំសិក្ខាសាលាមួយនេះគឺដើម្បីចែករំលែកចំណេះដឹងដែលលោកស្រីមាន និងគន្លឹះជោគជ័យពីការលក់អនឡាញទៅកាន់តំណាងចែកចាយឲ្យទទួលបានជោគជ័យ ជាពិសេសនោះតំណាងចែកចាយនៅក្នុងក្រុមហ៊ុន Justeen Miracle គឺសុតសឹងតែជាស្រ្តីមេផ្ទះហេតុនេះហើយទើបលោកស្រីចង់បង្វឹកពួកគាត់ឲ្យកាន់តែខ្លាំងជាងមុនក្នុងអាជីពជាអ្នកលក់អនឡាញម្នាក់ឲ្យទទួលបានជោគជ័យនៅក្នុងទីផ្សារប្រទេសកម្ពុជា។

លោកស្រីបានបន្តថា សំរាប់ផលិតផលនៅក្នុងក្រុមហ៊ុន Justeen Miracle ចាប់ផ្តើមលក់បាន ៣ ឆ្នាំមកហើយតែនៅក្នុងឆ្នាំនេះទទួលបានជោគជ័យខ្លាំងជាងឆ្នាំមុនព្រោះតំណាងចែកចាយក៏ចេះតែកើន ហើយតំណាងចែកចាយនីមួយៗពួកគាត់សុតតែមានលុយទិញផ្ទះ ទិញដី ទិញពេជ្រ ទិញឡាន នេះហើយក៏ជាកម្លាំងចិត្តមួយដែលជម្រុញឲ្យក្រុមហ៊ុន Justeen Miracle កាន់តែរីកចម្រើនមកដល់បច្ចុប្បន្ននេះ។

លោកស្រី ម៉ុក ទិព្វរាសី
លោកស្រី ម៉ុក ទិព្វរាសី

នាយិកាក្រុមហ៊ុន Justeen Miracle បានបញ្ជាក់ថា គ្រប់តំណាងចែកចាយនៅក្រុមហ៊ុន Justeen Miracle គឺសុតសឹងតែជាស្រ្តីមេផ្ទះសាមញ្ញាម្នាក់ពោលពួកគាត់មិនសូវមានមុខមាត់នៅក្នុងសង្គមទាល់តែសោះ តែបន្ទាប់ពីគាត់ក្លាយទៅជាតំណាងចែកចាយក្រុមហ៊ុន Justeen Miracle មកគឺពួកគាត់វិវត្តន៍ខ្លួនកាន់តែខ្លាំង ដែលពីមួយថ្ងៃទៅមួយថ្ងៃតំណាងចែកចាយនីមួយៗពួកគាត់សុតតែទទួលបានជោគជ័យខ្លាំងនៅលើទីផ្សារ ហើយពួកគាត់ជាស្រ្តីមេផ្ទះទេតែរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយខែៗ។

សិក្ខាសាលាបង្កើនការលក់ពី ០ ទៅ១០០
សិក្ខាសាលាបង្កើនការលក់ពី ០ ទៅ១០០

គួររំលឹកដែលថា សំរាប់សិក្ខាសាលាកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ការចំណាយសម្រាប់ការរៀបចំកម្មវិធីគឺជាថវិកាផ្ទាល់ខ្លួនរបស់លោកស្រីទាំងអស់ ហើយលោកស្រីក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១០លានរៀលទៅកាន់មន្ទីពេទ្យគន្ធបុប្ផាផងដែរ៕

សិក្ខាសាលាបង្កើនការលក់ពី ០ ទៅ១០០
សិក្ខាសាលាបង្កើនការលក់ពី ០ ទៅ១០០
សិក្ខាសាលាបង្កើនការលក់ពី ០ ទៅ១០០
សិក្ខាសាលាបង្កើនការលក់ពី ០ ទៅ១០០
សិក្ខាសាលាបង្កើនការលក់ពី ០ ទៅ១០០
សិក្ខាសាលាបង្កើនការលក់ពី ០ ទៅ១០០
សិក្ខាសាលាបង្កើនការលក់ពី ០ ទៅ១០០
សិក្ខាសាលាបង្កើនការលក់ពី ០ ទៅ១០០
សិក្ខាសាលាបង្កើនការលក់ពី ០ ទៅ១០០
សិក្ខាសាលាបង្កើនការលក់ពី ០ ទៅ១០០
សិក្ខាសាលាបង្កើនការលក់ពី ០ ទៅ១០០
សិក្ខាសាលាបង្កើនការលក់ពី ០ ទៅ១០០
សិក្ខាសាលាបង្កើនការលក់ពី ០ ទៅ១០០
សិក្ខាសាលាបង្កើនការលក់ពី ០ ទៅ១០០
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T