ពុទ្ធោ! បុរសម្នាក់ត្រូវប្រពន្ធមូលខ្ចៅជាប់នឹងអាអូនតូច ដើម្បីការពារកុំឲ្យលួចលាក់មានស្រីក្រៅ (មានវីដេអូ)

//s5.kh1.co/1d/1dd61d3a89db429e1ab0a9e9ef7b636034673fbd.jpg
សង្គម

 ១៨-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់ស្ទើរតែនឹង បាត់បង់ប្រដាប់ភេទ បន្ទាប់ពីប្រពន្ធរបស់គាត់មូលខ្ចៅជាប់នឹងប្រដាប់ភេទ

អ៊ុយក្រែន៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពីពេលថ្មីៗ កន្លងទៅនេះ មានរឿងដ៏គួឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយមានបុរសដែលជាជនជាតិអ៊ុយក្រែនម្នាក់ ស្ទើរតែនឹងបាត់បង់ប្រដាប់បន្តពូជទៅហើយ  បន្ទាប់ពីប្រពន្ធរបស់លោកបានមូលខ្ចៅដែកមួយជាប់នឹងលិង្គរបស់លោក ក្នុងគោលបំណងទប់ស្គាត់លោកកុំឲ្យលួចមានស្រីខាងក្រៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសជាជនរងគ្រោះខាងលើ ដែលមិនត្រូវបានគេបញ្ចេញឈ្មោះ មានវ័យ ៤០ ឆ្នាំ រស់នៅទីក្រុង Zaporizhia ភាគខាងត្បូងនៃ ប្រទេសអ៊ុយក្រែន បានជួបនឹងរឿងអកុសលមួយនៅដើមសប្ដាហ៍នេះ បន្ទាប់ពីរូបលោកភ្ញាក់ពីដំណេកនៅពេលព្រឹក ក៏ស្រាប់តែឃើញខ្ចៅដែកដ៏ធំមួយជាប់នឹងប្រដាប់ភេទរបស់លោក។

ក្រោយបានឃើញដូចនេះ លោកមានអារម្មណ៍ថាតក់ស្លត់ និងឈឺចាប់ជាខ្លាំង ដោយសារតែខ្ចៅមួយគ្រាប់នោះបាននឹងកំពុងរឹតជាប់នឹងប្រដាប់ភេទរបស់លោក។ ភ្លាមៗនោះ បុរសខាងលើបានព្យាយាមដោះវាចេញដោយខ្លួនឯងផងដែរ ប៉ុន្តែមិនបានសម្រេច ដូច្នេះលោកគ្មានជម្រើសអ្វីក្រៅពីហៅរថយន្ដសង្គ្រោះបន្ទាន់មកនោះទេ។

សកម្មភាពសង្គ្រោះបន្ទាន់
សកម្មភាពសង្គ្រោះបន្ទាន់

ទោះជាយ៉ាងណាក៏ដោយ បុគ្គលិកសង្គ្រោះបន្ទាន់មិនអាចជួយអ្វីលោកបានច្រើនឡើយ។ ក្រោយមក ក៏មាន​​​​​​​​​​​​​​​​ក្រុមអ្នកជំនាញមួយក្រុមទៀត បានសម្រេចចិត្តជួយសង្គ្រោះលោកដោយប្រើរណាម៉ូទ័រ កាត់បំបែកខ្ចៅដែលជាប់នឹងប្រដាប់ភេទនោះជាពីរតែម្ដង។ ដោយអំណាចនៃការកកិតនៃដែក និងមានបែកផ្កាភ្លើងផងនោះ ទើបតម្រូវឲ្យក្រុមសង្គ្រោះប្រើទឹកចាក់បណ្ដើរកំឡុងពេលកាត់ដែក។

https://s5.kh1.co/__image/w=634,h=360,q=100/34/34da94bb7674f69047b7711da4fe2102cc79e6c5.jpg

នេះបើតាមសម្ដី របស់ក្រុមសង្គ្រោះម្នាក់ ឈ្មោះ Oleksandr Brienko បានប្រាប់ឲ្យដឹងពីដំណើរការវះកាត់នេះថា៖

“ ជនរងគ្រោះ បានដេកនៅលើគ្រែវះកាត់ ដោយយើងបានប្រើថ្នាំសន្លប់ចាក់ឲ្យគាត់ ខណៈពេលដែលយើងកំពុងកាត់យកវត្ថុនោះចោល។ យើងបានប្រើឧបករណ៍ពិសេសម៉្យាងដើម្បីសង្គ្រោះគាត់ ក្នុងប្រតិបត្តិការមួយនេះ។ ”

លោក Oleksandr Brienko

លោកបានបានបន្ថែមថា៖

“ជារឿយៗក្រុមរបស់យើង ក៏ធ្លាប់ប្រឈមមុខនឹងឧបទ្ទវហេតុស្រដៀងគ្នានេះហើយដែរ ដូចជាការដោះចិញ្ចៀនដៃ ខ្នោះដៃ និងវត្ថុដែលជាប់ផ្សេងៗទៀតជាច្រើន។ ហើយជំុវិញករណីមួយនេះ បុរសរងគ្រោះក៏នៅមានលទ្ធភាពបង្កកំណើត និងអាចក្លាយជាឪពុករបស់គេជាធម្មតា”។

លោក Oleksandr Brienko

គួរឲ្យដឹងផងដែរថា បុរសរងគ្រោះខាងលើ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង។ លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានឲ្យដឹងថា គាត់ក៏កំពុងពិចារណាសុំធ្វើការលែងលះជាមួយប្រពន្ធ បន្ទាប់ពីរូបគាត់ជាសះស្បើយផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T