និយាយមិនចេញ ពេលឃើញកីឡដ្ឋានដែល Real Madrid នឹងត្រូវប្រកួតពាន Copa del Rey

//s5.kh1.co/85/855ec9a316a949cdcec87775b550b8a32406c45a.jpg
កីទ្បា

 ១៨-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Real Madrid នឹងត្រូវប្រកួតនៅកីឡដ្ឋានដ៏តូចមួយ ស្ទើរមិនគួរឲ្យជឿ

អេស្ប៉ាញ៖ ក្លិបយក្សអេស្ប៉ាញ Real Madrid នឹងត្រូវជួបប្រកួតជាមួយក្លិបដែលលេងនៅក្របខណ្ឌលំដាប់ទី៣ Unionistas de Salamanca នៅក្នុងការប្រកួតវគ្គ៣២ក្រុម ពានរង្វាន់ Copa del Rey ដែលការប្រកួតនោះនឹងធ្វើឡើងនៅកីឡដ្ឋាន Estadio Las Pistas ដែលជាផ្ទះរបស់ក្លិប Unionistas។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុម Real Madrid
ក្រុម Real Madrid

យ៉ាងណាមិញ កីឡ្ដដ្ឋាន Estadio Las Pitas អាចផ្ទុកអ្នកគាំទ្រចូលរួមទស្សនាបានត្រឹមតែជាង ៤ពាន់នាក់ប៉ុណ្ណោះ និងមានកន្លែងអង្គុយសម្រាប់ទស្សនាតែម្ខាងទេ។ មិនត្រឹមតែប៉ុណ្ណោះ សភាពនៃកីឡដ្ឋានមួយនេះមើលទៅមានភាពចាស់ ខណៈគ្រឿងបរិក្ខាផ្សេងៗក៏មើលទៅមិនមានភាពទំនើងផងដរ។ 

កីឡដ្ឋាន Estadio Las Pistas
កីឡដ្ឋាន Estadio Las Pistas
កីឡដ្ឋាន Estadio Las Pistas
កីឡដ្ឋាន Estadio Las Pistas

ដំបូងឡើយ Real Madrid បានដាក់ការស្នើសុំដើម្បីផ្លាស់ប្ដូរកីឡដ្ឋាននៃការប្រកួតដែរ ប៉ុន្តែសម្រេចចុងក្រោយការប្រកួតនៅតែធ្វើឡើងនៅកីឡដ្ឋាន Estadio Las Pistas។ 

កីឡដ្ឋាន Estadio Las Pistas
កីឡដ្ឋាន Estadio Las Pistas
កីឡដ្ឋាន Estadio Las Pistas
កីឡដ្ឋាន Estadio Las Pistas

គួរឲ្យដឹងដែរថា Unionistas នឹងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Real Madrid នៅថ្ងៃទី២៣ ខែមករានេះ៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T