ប្រព័ន្ធសាកថាមពលឥតប្រើខ្សែ សម្រាប់រថយន្តអគ្គិសនី​​ នឹងត្រូវដាក់ឱ្យដំណើរការដំបូងបំផុតនៅចក្រភពអង់គ្លេស​

//s5.kh1.co/ce/ceb6c8348e2d0f7fd45384dae722ebb99b15a0dc.png
បច្ចេកវិទ្យា

 ១៨-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រព័ន្ធសាកថាមពលឥតប្រើខ្សែថ្មីសម្រាប់ថយន្តអគ្គិសនី នឹងត្រូវដាក់ឱ្យដំណើរការនៅចក្រភពអង់គ្លេស នាពេលខាងមុខនេះ

អង់គ្លេស៖ ​ចក្រភពអង់គ្លេសនឹងដាក់ដំណើរការ ប្រព័ន្ធសាកថាមពលឥតប្រើខ្សែសម្រាប់រថយន្តអគ្គិសនី​ក្នុងពេលខាងមុខនេះ​។ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានដំឡើងនៅចំណតតាក់ស៊ីនៅខាងក្រៅស្ថានីយរថភ្លើង ​ក្នុងទីក្រុង Nottingham
ដែលវាជាផ្នែកមួយនៃការវិនិយោគរបស់រដ្ឋាភិបាលក្នុងចំនួនទឹកប្រាក់ប្រមាណ ៤ លានដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រព័ន្ធសាកថាមពលឥតប្រើខ្សែ សំរាប់រថយន្តអគ្គិសនី
ប្រព័ន្ធសាកថាមពលឥតប្រើខ្សែ សំរាប់រថយន្តអគ្គិសនី

តាក់ស៊ីអគ្គិសនីនៅក្នុងទីក្រុងអាច​សាកថាមពលបាន ដោយគ្រាន់តែចតនៅ​ចំណតចំនួន ៥ នៅលើដងផ្លូវ ខណៈពេលរង់ចាំអ្នកដំណើរបន្ទាប់របស់ពួកគេ។ នាយកដ្ឋានផ្នែកដឹកជញ្ជូនបាននិយាយថា ប្រព័ន្ធថ្មីនេះនឹងចៀសវាងការប៉ះទង្គិចគ្នាតាមដងផ្លូវនៅចំណុចសាក​ថាមពល​ ​ហើយក៏អាចជួយបង្កើនសក្តានុពលនៃការរកប្រាក់ចំណូល​របស់អ្នករត់តាក់ស៊ីដោយធ្វើឱ្យការសាក​ថាមពលបានកាន់តែលឿន និងមានប្រសិទ្ធភាព។ គេជឿជាក់ថា ​​តាក់ស៊ីអគ្គិសនីដែលនឹងចរាចរណ៍នៅតំបន់ក្នុងទីក្រុងដែលកកស្ទះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះវាអាចកាត់បន្ថយ​បំពុលបរិយាកាស​ ក៏ដូចជាចូលរួម​ជួយលើកកម្ពស់គុណភាពខ្យល់។

ប្រព័ន្ធសាកថាមពលឥតប្រើខ្សែ សំរាប់រថយន្តអគ្គិសនី
ប្រព័ន្ធសាកថាមពលឥតប្រើខ្សែ សំរាប់រថយន្តអគ្គិសនី

គួររម្លឹកផងដែរថា ​បច្ចេកវិទ្យាសាក​ថាមពលឥតខ្សែសម្រាប់រថយន្តអគ្គិសនី ត្រូវបានដាក់ឱ្យដំណើរការសម្រាប់រថយន្តក្រុងនៅក្នុងទីក្រុង Milton Keynes ​តាំងពីឆ្នាំ ២០១៤ មកម៉្លេះ ប៉ុន្តែ​វានៅមិនទាន់អាចដំណើរការបានពេញលេញ។

លោក Andrea Leadsom រដ្ឋលេខាធិការ​ធុរកិច្ច ថាមពលនិងយុទ្ធសាស្ត្រឧស្សាហកម្មបានមានប្រសាសន៍ថា៖

"បច្ចេកវិទ្យាសាកថាមពល​ឥតខ្សែ គឺមានសារៈសំខាន់ណាស់ក្នុងការផ្តល់ទំនុកចិត្តដល់អ្នក​ធ្វើដំណើរ ​ដែលអាច​ផ្លាស់ប្តូរពួកគេពីការធ្វើដំណើរតាមរថយន្តប្រើសាំង​​ មកធ្វើដំណើរតាមរថយន្តអគ្គិសនីវិញ" ។

លោក Andrea Leadsom

លោកបានបន្តទៀតថា៖

"ប្រសិនបើការដាក់​ដំណើរការនេះទទួលបានជោគជ័យ​ខ្លាំងនោះ វានឹងអាចជួយយើង​ឆ្ពោះទៅរកគោលដៅសំខាន់ ដើម្បី​ក្លាយខ្លួនទៅជាប្រទេសដែលមានបំភាយឧស្ម័នទាបនិងមានខ្យល់បរិសុទ្ធ" ៕

លោក Andrea Leadsom
ប្រព័ន្ធសាកថាមពលឥតប្រើខ្សែ សំរាប់រថយន្តអគ្គិសនី
ប្រព័ន្ធសាកថាមពលឥតប្រើខ្សែ សំរាប់រថយន្តអគ្គិសនី
ប្រព័ន្ធសាកថាមពលឥតប្រើខ្សែ សំរាប់រថយន្តអគ្គិសនី
ប្រព័ន្ធសាកថាមពលឥតប្រើខ្សែ សំរាប់រថយន្តអគ្គិសនី
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T