ឆ្នាំថ្មី មីជាតិចេញប្រម៉ូសិន​ថ្មី ៣រសជាតិក្នុងកេសតែមួយ

//s5.kh1.co/3f/3f5ee66f26eb8b09e04cecefcd5fd154dce679dd.jpg
សង្គម

 ១៨-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ មីជាតិ ចេញ​ប្រម៉ូសិន​ថ្មី ៣រសជាតិក្នុង​កេសតែមួយ​ ជាមួយតម្លៃប្រម៉ូសិន ដើម្បី​អបអរ​សាទរ ក្នុង​ឱកាស​​ឆ្នាំថ្មី ឆ្នាំ២០២០ និង​ចូលឆ្នាំ​ប្រពៃណីចិន នៅចុងខែមករា ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កេស​មីជាតិ សម្រាប់​ប្រូម៉ូសិនថ្មី​នេះ ត្រូវបាន​ឌីហ្សាញដោយប្រើ​​ពណ៌ការ៉ុតឆើត ដែល​ងាយស្រួល​ចំណាំ និងរក​មើលនៅលើទីផ្សារ ដោយក្នុង​មួយកេស មាន​មីជាតិ រសជាតិ​សាច់ជ្រូក​ចិញ្រ្ចាំ​១០កញ្ចប់ រសជាតិស៊ុបមាន់​១០កញ្ចប់ និង រសជាតិខគោ​១០កញ្ចប់។

ឆ្នាំថ្មី មីជាតិចេញប្រម៉ូសិន​ថ្មី ៣រសជាតិក្នុងកេសតែមួយ
ឆ្នាំថ្មី មីជាតិចេញប្រម៉ូសិន​ថ្មី ៣រសជាតិក្នុងកេសតែមួយ

លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារ របស់​មីជាតិ បាន​លើកឡើងថា 

«ប្រូម៉ូសិន ៣រសជាតិ​ក្នុងកេសតែមួយនេះ ធ្វើឡើងដើម្បីផ្តល់​ភាព​ស្រួល​ ដល់​អ្នកដែល​ចង់​ភ្លក្ស​មីជាតិ និងគ្រួសារដែលមាន​​​សមាជិក ​មាន​ចំណង់ចំណូលចិត្តផ្សេងៗគ្នា ពីព្រោះទិញតែមួយកេសទេ តែអាច​តម្រូវចិត្តបាន​គ្រប់គ្នា។»

លោក ជុនហៀង ថាវសិទ្ធិ

តម្លៃ​របស់ មីជាតិ ៣រសជាតិក្នុង​កេសតែមួយនេះ ក៏ជា​តម្លៃប្រម៉ូសិនផងដែរ។

លោកពន្យល់ថា៖ 

«ធម្មតា បើគិតជាកេស មីជាតិរសជាតិខគោ មានតម្លៃថ្លៃជាង រសជាតិស៊ុបមាន់ និង​សាច់ជ្រូកចិញ្រ្ចាំបន្តិច ប៉ុន្តែ​តម្លៃជាកេស សម្រាប់​ប្រម៉ូសិនថ្មីនេះ គឺស្មើរនឹង​តម្លៃ​មីជាតិ​រសជាតិ​ស៊ុបមាន់ និង​សាច់ជ្រូក​ចិញ្រ្ចាំ ដែលធ្វើឲ្យ​ចំណេញ ​សម្រាប់អ្នក​ទិញ ទៅ​​បរិភោគខ្លូនឯង និងទៅ​លក់រាយបន្ត។»

លោក ជុនហៀង ថាវសិទ្ធិ

លោកបន្តថា៖ 

ស្តុកសម្រាប់ប្រូម៉ូសិននេះ ក៏មានកំណត់ផងដែរ ដូច្នេះគួររួសរាន់ឡើង មុនពេល​មីជាតិ​ប្រូម៉ូសិននេះ​ ​មុនអស់ពីស្តុក​។

លោក ជុនហៀង ថាវសិទ្ធិ

គួរបញ្ជាក់ផងដែរថា មីជាតិ ជា​ផលិតផល​មីកញ្ចប់របស់​ខ្មែរ ដែល​មានរសជាតិបែបខ្មែរ ដំបូងគេបង្អស់នៅប្រទេសកម្ពុជា​ និង​ត្រូវបាន​ផលិតឡើង​ដោយ​ប្រើប្រាស់​ ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុន ដើម្បី​ធានាឲ្យបាន​ គុណភាពខ្ពស់ស្របតាមបទដ្ឋានអន្តរជាតិ។ មីជាតិមានបីរសជាតិ គឺសាច់ជ្រូកចិញ្ច្រាំ ស៊ុបមាន់ និងខគោ។ មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ៕

ឆ្នាំថ្មី មីជាតិចេញប្រម៉ូសិន​ថ្មី ៣រសជាតិក្នុងកេសតែមួយ
ឆ្នាំថ្មី មីជាតិចេញប្រម៉ូសិន​ថ្មី ៣រសជាតិក្នុងកេសតែមួយ
ឆ្នាំថ្មី មីជាតិចេញប្រម៉ូសិន​ថ្មី ៣រសជាតិក្នុងកេសតែមួយ
ឆ្នាំថ្មី មីជាតិចេញប្រម៉ូសិន​ថ្មី ៣រសជាតិក្នុងកេសតែមួយ
ឆ្នាំថ្មី មីជាតិចេញប្រម៉ូសិន​ថ្មី ៣រសជាតិក្នុងកេសតែមួយ
ឆ្នាំថ្មី មីជាតិចេញប្រម៉ូសិន​ថ្មី ៣រសជាតិក្នុងកេសតែមួយ
ឆ្នាំថ្មី មីជាតិចេញប្រម៉ូសិន​ថ្មី ៣រសជាតិក្នុងកេសតែមួយ
ឆ្នាំថ្មី មីជាតិចេញប្រម៉ូសិន​ថ្មី ៣រសជាតិក្នុងកេសតែមួយ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T